តំណាងរាស្ត្រ​អាមេរិក​ប្រមាន​ថា​កិច្ចព្រមព្រៀង​បរមាណូ​របស់​អី​រ៉ង​និង​ត្រូវ​លុបចោល​ក្រោយ​អូ​បា​មា​បញ្ចប់​អាណា​តិ្ត​នៅ​ឆ្នាំ​២០១៧

0

​តំណាងរាស្ត្រ​អាមេរិក​៤៧​រូប​បា​នស​សេរ​លិខិត​មួយច្បាប់​ប្រមាន​ដល់​ប្រទេស​អី​រ៉ង និង​ប្រទេស​មួយចំនួនទៀត ពី​កិច្ចព្រមព្រៀង​ណាមួយ​ស្តីពី​កម្មវិធី​បរមាណូ អាច​នឹងត្រូវ​កែ​ទម្រ​ង​ឬ ក៏​លុបចោល​ក្រោយពេល​ប្រធានាធិបតី​បា​រ៉ា​ក់​អូ​បា​ម៉ា​បញ្ចប់​អាណា​ត្តិ​នៅ​ឆ្នាំ​២០១៧​។​
​រដ្ឋមន្ត្រីការបរទេស​អី​រ៉ង​លោក Javad Zarif និយាយថា លិខិត​របស់​តំណាងរាស្ត្រ​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ​ប្រមាន​ថា​កិច្ចព្រមព្រៀង​ទាំងឡាយ​ស្តីពី​កម្មវិធី​បរមាណូ​នឹងត្រូវ​លុបចោល ទាំងនោះ​បានបង្ហាញ​យ៉ាងច្បាស់​ថា​អាមេរិក​មិនគួរ​ឲ្យ​ទុកចិត្ត ហើយ​មិនត្រូវ​ស្តាប់​ឬ​ធ្វើតាម​អាមេរិក​ឡើយ​។​a2
​អ្នក​ផ្តើម​ស​សេរ​លិខិត​ប្រមាន​គឺជា​តំណាងរាស្ត្រ Tom cotton តំណាង​រដ្ឋ Arkansas មកពី​គណបក្ស​សាធារណរដ្ឋ ដោយមាន​ការចុះហត្ថលេខា​ពី​តំណាងរាស្ត្រ​៤៦​ផ្សេងទៀត​ទៅលើ​លិខិត​ប្រមាណ​ដល់​ប្រទេស​អី​រ៉ង​។ នៅក្នុង​លិខិត​នោះបាន​ស​សេ​រថា បើទោះបី​ប្រធានាធិបតី​មានការ​អាណិត​អា​ស៊ូ​តែ​សភា​អាមេរិក​ដែល​ដើរតួនាទី​សំខាន់បំផុត​នៅក្នុង​កិច្ចព្រមព្រៀង​នោះ​ប្រាក​ដិ​ជា​មិន​ឯកភាព ហើយ​ស្ថាប័ន​សំខាន់​ទាំងពី​អាច​នឹង​បោះឆ្នោត​លុបចោល​នៅពេល​អ​ណា​គត់​។​a4
​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង​បញ្ចាក់​ទៀតថា លិខិត​របស់​តំណាងរាស្ត្រ​អាមេរិក​គឺ​មិន​សមស្រប​ទៅ​និង​ច្បាប់​ទំនាក់ទំនង​ការបរទេស​។ លោក​បញ្ចាក់​ទៀតថា សកម្មភាព​ខាងលើ​នឹងធ្វើ​ឲ្យ​ការខិតខំ​ពិភាក្សា​ស្វែងរក​កិច្ចព្រមព្រៀង​ត្រូវបាន​រារាំង ហើយ​អី​រ៉ង​មិន​ទុក​ចិត​ទៅលើ​អាមេរិក​ទៀត​នោះឡើយ​។​a1
​សារលិខិត​របស់​តំណាងរាស្ត្រ​អាមេរិក​អាចជា​ភ័​ស្ត​តាង​សម្រាប់​អី​រ៉ង​បន្តម​ហិ​ច្ឆិ​តាប​រិ​មា​ណូ​របស់ខ្លួន​គិចផុត​ការ​គម្រាមកំហែង​វាយប្រហារ​នាពេល​អ​ណា​គត់​។ សកម្មភាព​ខាងលើ ធ្វើ​ឲ្យ​គេ​នឹកឃើញ​ដល់​កិច្ចព្រមព្រៀង​បរមាណូ​របស់​លី​ប៊ី និង​អ៊ីរ៉ាក ជាមួយ​អាមេរិក ហើយ​ទីបំផុត​ប្រទេស​នោះ​ត្រូវ​អាមេរិក​វាយប្រហារ​ទាំង​អស់​។a3