​រញ្ជួយ​ដី ដ៏​កក្រើក វាយប្រហារ រដ្ឋធានី របស់​កូ​ឡុំ​ប៊ី

0

​គ្រោះធម្មជាតិ​រញ្ជួយ​ផែនដី កម្រិត​រហូតដល់ ៦,៦ នៃ​រង្វាស់​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ ភាគ​ឦសាន នៃ ប្រទេស​កូ​ឡុំ​ប៊ី ដែល​ក្នុងនោះ ក៏​រួមមាន​រដ្ឋធានី​បូ​ហ្គោ​តា​ផងដែរ កាលពី ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៥ ។ នេះ​បើតាម ការផ្សាយ​ពី​ភ្នាក់ងារ​ព័ត៌មាន​ក្នុង​តំបន់ ។​
​ទីភ្នាក់ងារ​ព័ត៌មាន ចិន​ស៊ិន​ហួ ដកស្រង់​របាយការណ៍ ពី​សេវាកម្ម​ផ្នែក​ភូមិសាស្ត្រ​កូ​ឡុំ​ប៊ី (CSS) បាន​និយាយថា គ្រោះ រញ្ជួយ​ដី​បានកើត​ឡើង កាលពី​វេលា​ម៉ោង ៤ រសៀល ថ្ងៃ​អង្គារ ម៉ោង​នៅ​តំបន់​អាមេរិក​ឡាទីន ដោយ​វា​រញ្ជួយ​ចេញពី ក្នុង​ជម្រៅ​ដី ៧,៤ គីឡូម៉ែត្រ បណ្តាល​ឲ្យ​ទីប្រជុំ​មួយចំនួន ទទួលរង​ការខូចខាត ដូចជា​អគារ​លំនៅដ្ឋាន​យ៉ាងដំណំ​។​g3
​ដោយឡែក​រដ្ឋធានី បូ​ហ្គោ​តា​វិញ ក៏បាន​ទទួលរង​គ្រោះ រញ្ជួយ​ដី​នេះដែរ ប៉ុន្តែ​មាន​កម្រិត​តែ ៦,១ រ៉ិ​ច​ទ័​រ​ប៉ុណ្ណោះ ដែល នាំ​ឲ្យ​ប្រជាជន ក្នុង​ទីក្រុង​ទាំងអស់ ភ័យ​ស្លន់ស្លោ រត់​ចេញពី​អគារ​នានា មកឈរ​ត្រៀបត្រា​តាម​ដងផ្លូវ​ដើម្បី​សុវត្ថិភាព​។ មកដល់ពេលនេះ គេ​ពុំទាន់​បានទទួល សេចក្តីរាយការណ៍​បន្ថែ​ម​ទៀត អំពី​មនុស្ស​ស្លាប់ ឬ របួស និង ការខូចខាត​គិត ជារួម​ឡើយ ៕g2 g1