កាលពីថ្ងៃទី១០ខែមីនា រដ្ឋាភិបាលប្រទេសជាច្រើននៅតំបន់អាមេរិកឡាទីន បានប្រឆាំងទៅនឹងការប្រកាសរបស់ប្រធានាធិបតីអាមរិកលោកបារ៉ាក់អូបាម៉ា ប្រឆាំងទៅនឹងប្រទេសវេណេហ្ស៊ូអេឡា ។ សកម្មភាពខាងលើនឹងធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ នឹងជាហេតុអាចជំរុញឲ្យអាមេរិកចាប់ផ្តើមច្រៀតច្រេកដោយយោធាទៅលើប្រទេសនេះ។
កាលពីថ្ងៃទី៩មីនា ប្រធានាធិបតីអាមេរិកបានចេញសេចក្តីប្រកាសចាត់ទុកប្រទេសវេណេហ្ស៊ូអេឡា ជាការគម្រាមកំហែងដល់សន្តិសុខជាតិនិងគោលនយោបាយការបរទេសរបស់អាមេរិក ។ លោកអូបាម៉ាក៏បានប្រកាស់ដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់៧រូបរបស់ប្រទេសវេណេហ្ស៊ូអេឡាផងដែរ។
ក្នុងពេលជាមួយគ្នានេះមេដឹកនាំបដិវត្តិប្រជាជនគុយបាលោកFidel Castro បានអបអរសាទរដល់ប្រធានាធិបតីវេណេហ្ស៊ូអេឡាលោកNicolas Maduro ថាមានភាពក្លាហាន ហានថ្កោលទោសចំៗទៅលើរដ្ឋាភិបាលអាមេរិកដែលមានចេតនាអាក្រក់មកលើរដ្ឋាភិបាលរបស់លោក។លើសពីនេះទៅទៀតប្រធានាធិបតីវេណេហ្ស៊ូអេឡាក៏បានស្នើរដល់សភាផ្តាល់សិទ្ធិពិសេស ក្នុងការសម្រេចទៅលើសន្តិសុខជាតិក្នុងពេលដែលកំពុងរងការគម្រាមកំហែង។ សិទ្ធនោះលោកអាចនឹងប្រើប្រាស់កម្លាំងទ័ពដោយមិនចាំបាច់ឆ្លងកាត់ការអនុម័តពីសភាឡើយ។\
ប្រធានាធិបតី Bolivia លោកEvo Morales ក៏បានថ្កោលទោសដល់ការប្រកាសរបស់ប្រធានាធិបតីអូបាម៉ា ទទឹមនឹងនេះក៏បានស្នើរដល់សហគម៍អាមេរិកឡាទីននិង Caribe (CELAC )និងសម្ព័ន្ធមិត្តប្រទេសអាមេរិកខាងត្បូងUNASUR ជួបប្រជុំជាបន្ទាន់ដើម្បីបង្ហាញការគាំទ្រដល់ប្រទេសវេណេហ្ស៊ូអេឡា។
ក្រសួងការបរទេសអីក្វាឌឺរក៏បានបញ្ចាក់ថាប្រធានាធិបតីអាមេរិកមិនបានចូលរួមនៅក្នុងការធ្វើឲ្យប្រសើឡើង នៅសន្តិសុខស្ថេរភាពនៅតំបន់ កាន់តែបង្ករឲ្យមានភាពតានតឹងខ្លាំងជាងមុនទៅទៀតពិសេសនៅក្នុងប្រទេសវេណេហ្ស៊ូអេឡា។
សារព័ត៌មានជាច្រើននៅក្នុងតំបន់អាមេរិកឡាទីនបានផ្សព្វផ្សាយដោយថ្កោលទោសអាមេរិក កំពុងជម្រុញឲ្យមានការប្រើប្រាស់កម្លាំងយោធាទៅលើប្រទេសវេណេហ្ស៊ូអេឡា។ នៅក្នុងបណ្តាញសង្គមរបស់អាមេរិក មានពលរដ្ឋរហូតដល់ទៅ750ពាន់នាក់ប្រឆាំងទៅនឹងសកម្មភាពរបស់ប្រធានាធិបតីអូបាម៉ា៕