អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក និង គូប្រកួតប្រជែងតំណែងប្រធានាធិបតី ជាមួយនឹងលោក អូបាម៉ា កាលពីមុន គឺលោកស្រី ហ៊ីលឡារី គ្លីនតុន បានចេញមុខអះអាង ថាលោកស្រីសូមការពារចំពោះការប្រើប្រាស់សារអេឡិចត្រូនិកផ្ទាល់ខ្លួន តែក្នុងករណីកិច្ច ផ្លូវការប៉ុណ្ណោះបន្ទាប់ពីមន្ត្រីមួយចំនួន បានរិះគន់លើរូបលោកស្រី។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០១៥ នេះថា ការ ថ្លែងរបស់អនាគតអ្នកឈរឈ្មោះដណ្តើមតំណែងប្រធានាធិបតីអាមេរិក តំណាងឲ្យគណបក្ស ប្រជាធិបតេយ្យនៅអណត្តិក្រោយរូបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីការលើកកម្ពស់សិទ្ធិស្ត្រី លើគ្រប់វិស័យ នៅឯទីស្នាក់ការកណ្តាល អង្គការសហប្រជាជាតិនាបុរីញូយ៉ក។
លោកស្រី បានបញ្ជាក់ច្បាស់ៗថា ការប្រើប្រាស់ អ៊ីម៉ែលផ្ទាល់ខ្លួនរបស់លោកស្រី សម្រាប់ ទាក់ទងការងារផ្លូវការជារឿងមួយដែលងាយស្រួល និង គួរតែត្រូវបាន អនុញ្ញាត។ លោកស្រី ហ៊ីលឡារី រ៉ូដាម គ្លីនតុន នឹងឈរឈ្មោះប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិក នៅក្នុងការបោះឆ្នោតអណត្តិថ្មីឆ្នាំ ២០១៦ខាងមុខ៕