​ជប៉ុន រំឭក​ខួប ៤​ឆ្នាំ​នៃ​រលក​យក្ស​ស៊ូណាមិ និង មហន្តរាយ​នុយក្លេអ៊ែរ​

0

​នៅ​ថ្ងៃទី​១១ ខែមីនា កាលពី ៤​ឆ្នាំមុន ភាគ​ឦសាន​ប្រទេស​ជប៉ុន បានទទួល​រង​នូវ គ្រោះ​រញ្ជួយ​ដី​ដ៏​កក្រើក និង បង្ក​ជា​រលក​យក្ស​ស៊ូណាមិ​កម្ពស់ ១៧​ម៉ែត្រ ព្រមទាំង​រោងចក្រ នុយក្លេអ៊ែរ ហ្វ៊ូ​គូ​ស៊ី​ម៉ា បាន​ផ្ទុះ​ឆេះ និង​បែកធ្លាយ​សារធាតុ​វិទ្យុសកម្ម បណ្តាល​ឲ្យ​មនុស្ស ស្លាប់ និង បាត់​ខ្លួន​ជាង ១៨.០០០​នាក់​។​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូ​ដូ ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​១១ ខែមីនា ឆ្នាំ​២០១៥ នេះ​ថា ពី​ធី​រំឭក ខួប​ដ៏​ជូរចត់​នេះ ធ្វើឡើង​នៅក្នុង​ខេត្ត អ៊ី​វ៉ា​តេ​, មី​យ៉ា​គិ​, និង ហ្វ៊ូ​គូ​ស៊ី​ម៉ា ដែល​ទទួលរង​គ្រោះថ្នាក់ ខ្លាំងជាងគេ​បំផុត​កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ ២០១១ នោះ​។ ចាប់តាំងពី​ពេលព្រឹក​ព្រលឹម មកម្ល៉េះ សាច់ញាតិ​ជនរងគ្រោះ និង ប្រជាជន​ក្នុង​តំបន់​បាន​ប្រមូល​ផ្តុំគ្នា គោរព​វិញ្ញាណក្ខន្ធ ដល់​ជន រងគ្រោះ​សរុប​ជាង ១៨.០០០​នាក់​។​w4
​បើតាម​សម្តី​របស់​អ្នករស់នៅ​តំបន់​នោះ បានលើកឡើង​ប្រកបដោយ​ភាព​ក្រៀមក្រំ​បំផុត​ថា មហន្តរាយ​បាន​កន្លងផុតទៅ ៤​ឆ្នាំ​ក៏ពិតមែន តែ​ពួកយើង​នៅតែមាន​អារម្មណ៍​ដិតដាម ថា​វា​ទើបតែ បាន​កើតឡើង​ម្សិលមិញ​នេះ​ប៉ុណ្ណោះ​។ យើង​បាន​បាត់បង់​សាច់ញាតិ និង ក្រុមគ្រួសារ ដោយ​អ្នកខ្លះ​សូម្បីតែ​សាកសព ក៏​យើង​មិនដឹងថា​ទៅដល់​ទីណា​ផង​។​w3
​គួរ​បញ្ជាក់ថា គ្រោះធម្មជាតិ​រញ្ជួយ​ដី​កម្រិត ៩,០ នៃ​រង្វាស់​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​ភាគ​ឦសាន ប្រទេស​ជប៉ុន កាលពី​វេលា​ម៉ោង ២ និង ៤៦​នាទី​រសៀល​ថ្ងៃ​សុក្រ ទី​១១ ខែមីនា ឆ្នាំ​២០១៥ ដោយ​ពេលនោះ​បណ្តាល​ឲ្យ​មនុស្ស ១៥.៨៩១​នាក់​ស្លាប់ និង ២.៥៨៤​នាក់​ទៀត​បាត់​ខ្លួន​។ គ្រោះមហន្តរាយ​នុយក្លេអ៊ែរ ក្នុង​ប្រវត្តិសាស្ត្រ ក៏បាន​កើតឡើង​ព្រម​គ្នា​ផងដែរ​៕w2 w1