​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ​ចុះបង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​

0

​រាជធានី​ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃទី​២៧​ខែ​មិនា​ឆ្នាំ​២០១៤​កម្លាំង​សមត្ថកិច្ច​នគ​បាល​ខណ្ឌ​ឬ​ស្សី​កែវ​ដែល​ដឹកនាំ​កម្លាំង​ដោយ​លោក​អ៊ីវ​ឈុន​ផេង​អធិការរង​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ចុះបង្ក្រាប​ទីតាំង​កត់​ឆ្នោត​មួយកន្លែង​នៅក្នុង​ផ្សារ​ធំ​ទួល​សង្កែ​(​ផ្សារ​សាម​ហាន់​)​ស្ថិត​ក្នង​ភូមិ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​ហើយ​បាន​ឃាត់ខ្លួន​មេ​ឆ្នោត​ម្នាក់​ព្រមទាំង​វត្ថុ​ស្តា​ង​មួយចំនួនទៀត​ផងដែរ​។​

មេ​ឆ្នោត​ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ឈ្មោះ​វ៉ា​វ​មុំ​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​លក់​ខោអាវ​និង​កត់​លេខឆ្នោត​ស្នាក់នៅ​ក្នុង​ក្រុមទី​៥​ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​។​បើតាម​លោក​ទៀង​ចន្ទ​សារ​អធិការ​ខណ្ឌ​ឬ​ស្សី​កែវ​បានអោយដឹង​ថាះ​ដើម្បី​ពង្រឹង​គោលនយោបាយ​ភូមិ​សង្កាត់​អោយមាន​ប្រសិទ្ធិភាព​ខ្ពស់​លោក​បាន​ចាត់​កម្លាំង​អោយ​

ចុះបង្ក្រាប​អោយអស់​នៅ​ទីតាំង​កន្លែង​ណាមួយ​បាន​ប្រព្រឹត្ត​លួចលាក់​លេងល្បែង​ស៊ីសង​ខុសច្បាប់​មិន​ថា​តូច​ឬ​ធំ​នោះទេ​ត្រូវតែ​បង្ក្រាប​អោយអស់​ដើម្បី​ជៀសវាង​កុំ​អោយមាន​បទល្មើស​ណាមួយ​កើតឡើង​នៅក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​របស់​យើង​។​

ក្នុងការ​ចុះបង្ក្រាប​នេះ​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​មេ​ឆ្នោត​ម្នាក់​នឹង​ឧប្បករណ៍​សំរាប់​កត់​លេខឆ្នោត​មួយចំនួន​ព្រមទាំង​ម៉ា​ស៊ីម​ហ្វាក់​ឯកសារ​ចំនួន​២​គ្រឿង​ទៀតផង​។​មេ​ឆ្នោត​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ព្រមទាំង​វត្ថុ​ត្តា​ង​មួយចំនួន​នោះ​ត្រូវបាន​នគ​បាល​អធិការ​ដ្ធា​ន​ខណ្ឌ​ឬ​ស្សី​កែវ​កំពុងតែ​ក៏​សាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​image (1) image