ចាប់តាំងពីប្រធានាធិបតីចិនស៊ីជីងពីងឡើ់ងកាន់អំណាចមកលោកបានអនុវត្តគោលនយោបាយពង្រឹងអំណាច ពង្រីកទឹកដីដោយលោកខិតខំធ្វើឲ្យរូបភាពមេដឹកនាំចិនទទួលបានការគោរពស្រឡាញ់ពីប្រជាពលរដ្ឋឡើងវិញ ក្រោយរយពេលជាច្រើនឆ្នាំដែល
បាត់បង់ទំនុកចិត្តពីពលរដ្ឋដោយសារតែ មន្ត្រីជាន់ខ្ពស់ជាច្រើនរូបប្រព្រិតអំពើពុករលួយ យកថវិការជាតិទៅចាយវយខ្ចះខ្ចាយ ចិញ្ចឹមស្រីក្មេង កង្កររឿងអាស្រូវជាច្រើននៅក្នុងសង្គម។
កម្លងមក មន្ត្រីជាន់ខ្ពស់ជាច្រើនក៏បានលក់ទ្រព្យសម្បត្តិរបស់ខ្លួននាំប្រព័ន្ធកូនភៀសខ្លួនទៅនៅបរទេសខ្លាចត្រូវចាប់កាត់ទោសពីបទពុករលួយ។ នៅពេលនេះមន្ត្រីបម្រើការងារ សាធារណៈរបស់ចិន ប្រមាណជាង ៥០.០០០នាក់ ត្រូវបានដាក់ ឲ្យទទួលការស៊ើប អង្កេតម្តងទៀត លើករណីប្រព្រឹត្តអំពីពុករលួយ កាលពីឆ្នាំ២០១៤ ដែលត្រូវ នរដ្ឋាភិបាលអះអាងថា មានការកើន ឡើង ៧,៤ ភាគរយ លើសកាលពីឆ្នាំ ២០១៣ ។
ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០១៥ នេះ ដោយផ្អែកតាមរបាយ ការណ៍ របស់ព្រះរាជ្ញាកំពូលចិនថា ការស៊ើបអង្កេតមន្ត្រីទាំងនោះ គឺយោងទៅលើករណី កន្លែងបន្លំ ឬ ស៊ីសំណូកសូក ប៉ាន់ ដែលត្រូវបានគេអះអាងថា មានអត្រាខ្ពស់បំផុតនៅចិន ក្នុងទសវត្សរ៍ចុងក្រោយនេះ ។
បន្ទាប់ពីការឡើងកាន់តំណែង របស់លោកប្រធានាធិបតី ស៊ី ជិនពីង ប្រទេសចិនបានបង្កើត នូវយុទ្ធនាការបង្ក្រាប អំពើពុករលួយជាលក្ខណៈទ្រង់ទ្រាយធំ ដោយក្នុងនោះគោលដៅ មិនមែនត្រឹមតែជាសត្វខ្លានោះឡើយ គឺសូម្បីតែរុយ មួយក្បាលក៏មិនត្រូវលើកលែងឲ្យដែរ ។
អំពើពុករលួយជាបញ្ហាក្តៅបំផុតនៅក្នុងប្រទេសចិន មន្ត្រីគ្រប់ជាន់ថ្នាក់មានការភ័យខ្លាចខ្លួនត្រូវជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្គេត អាចឈានដលការជាប់គុកក៏ថាបាន។