គ្រោះអគ្គិភ័យបានឆាប់ឆេះមជ្ឈមណ្ឌុលផ្សាទំនើបមួយនៅក្នុងទីក្រុងKazan ប្រទេសរុស្ស៊ីកាលពីថ្ងៃទី១១ខែមីនា (ថ្ងៃតំបន់) ធ្វើឲ្យផ្នែកមួយនៃ ផ្សាទំនើបត្រូវបាក់ស្រុត សម្លាប់មនុស្ស៤នាក់និង៣០នាក់ផ្សេងទៀតរងរបួស។គ្រោះអគ្គិភ័យឆេះចេញពីហាងកាហ្វេមួយនៅក្នុងផ្សា ។
តំណាងក្រុមជួយសង្គ្រោះបន្ទាន់លោក Marat Rakhmutullin បានឲ្យដឹងថា គ្រោះអគ្គិភ័យប៉ះពាលដល់តំបន់ជុំវិញ៤គីឡូម៉ែតក្រឡា។ លោកបន្តទៀតថា ផ្នែកខាងឆ្វេងនៃអាគា ត្រូវខូចខាតទាំងស្រុងដោយការបាក់ស្រុត ។ក្រុមពន្លឹតអគ្គិភ័យមិនអាចចូលទៅខាងក្នុងបានឡើយ ដោយវាមានសភាគ្រោះថ្នាក់។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថាក្នុងចំណោមជនរង្គ្រោះមានស្ត្រីអាយុ២៨ឆ្នាំម្នាក់ស្លាប់នៅនឹងកន្លែងដោយការឆាប់ឆេះនិង៣នាក់ទៀតស្លាប់នៅក្នុងបន្ទីពេទ្យដោយរបួសធ្ងន់។ ហេតុការខាងលើក៏បានធ្វើឲ្យមនុស្ស៣០នាក់រងរបួសនិង៦៥០នាក់ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថភាព។ ក្រៅពីនេះនៅមានមនុស្សម្នាក់ទៀតបាត់ខ្លួនដោយគប់នៅក្រោមកំនរអាគាបាក់បែក។ ពេលនេះក្រុមអ្នកឯកទេសនិងឆ្កែហិតឃ្លិនបានទៅដល់កន្លែងកើ់តហេតុស្វែងរកអ្នកដែលបាត់ខ្លួន។ មូលហេតុនៃការឆាប់ឆេះកំពុងតែធ្វើការស្រាវជ្រាវ ប៉ុន្តែគេសង្ស័យថានេះបណ្តាលមកពីការបែកធ្លាយបំពលហ្គាសច្រើនជាង។
ទីក្រុងKazan ជារដ្ឋានីធំបំផុតរបស់សាធារណរដ្ឋTatarstan ស្ថិតនៅក្នុងការគ្រប់គ្រងរបស់រុស្ស៊ីមានចម្ងាយពីទីក្រុងម៉ូស្កូប្រមាណ៨១០គីឡូម៉ែត្រនៅភាគខាងកើត។ គ្រោះអគ្គិភ័យខាងលើជាលើកទី៣ហើយកើតឡើងនៅក្នុងក្រុងនេះរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
កាលពីខែតុលាឆ្នាំ២០១៤ គ្រោះអគ្គីភ័យក៏បានកើតឡើងនៅមជ្ឈមណ្ឌុលផ្សាទំនើប និងតំបន់ផ្សារបស់ជនជាតិវៀតណាម បណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន៕