ប្រាក់​បៀ​វត​ប្រចាំឆ្នាំ​របស់​បណ្តា​មេដឹកនាំ​សំខាន់ៗ​នៅលើ​ពិភពលោក​

0

​ប្រធានាធិបតី​អាមេរិក​បា​រ៉ា​ក់​អូ​បា​ម៉ា ទទួលបាន​ប្រាក់​បៀ​វត្ត​៤​សែន​ដុល្លារ​ក្នុង​មួយឆ្នាំ ចំណែក ប្រធានាធិបតី​ចិន ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​២​មាន​ប្រាក់​បៀ​វត្ត​តែ ២២​ពាន់​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។​​ខាងក្រោម​នេះ​ជា​ប្រាក់​បៀ​វត្ត​របស់​ប្រធានាធិបតី​ដែលមាន​ឥទ្ធិពល​luong2

នៅលើ​ពិភពលោក​៖
១ ប្រធានាធិបតី​អូ​បា​ម៉ា​មាន​ប្រាក់​បៀ​វត្ត​៤​សែន​ដុល្លារ​ក្នុង​មួយឆ្នាំ​ច្រើនជាង​អតីត​ប្រធានាធិបតី ច​ច ដាប់​ប៊ូល​យូ​បូស​រហូតដល់​២​ដង ពេលដែល​លោក​កាន់អំណាច​នៅ​ឆ្នាំ​២០០១​។​
២ នាយករដ្ឋមន្ត្រី​កាណាដា​លោក Stephen Harper ទទួលបាន​ប្រាក់​បៀ​វត្ត​260.000 ដុល្លារ​ក្នុង​មួយឆ្នាំ តិចជាង​ពាក់កណ្តាល​ប្រទេសជិតខាង​។​

luong3
៣ អធិការបតី​អាល្លឺម៉ង​លោកស្រី​Angela Mekel ទទួលបាន​ប្រាក់​បៀ​វ​ត្តិ​234400​ដុល្លារ​ក្នុង​មួយឆ្នាំ​។ លោកស្រី​គឺជា​អ្នកទទួលបាន​ប្រាក់​បៀ​វត្ត​ខ្ពស់បំផុត​នៅក្នុង​តំបន់​អឺរ៉ុប​។ នៅក្នុង​ខែមីនា​លោកស្រី​ម៉ាក​គែល​និង​គណរដ្ឋមន្ត្រី​របស់លោក​ស្រី​ត្រូវបាន​តំឡើង​ប្រាក់ខែ​2,2​ភាគរយ​។​

luong4
៤ ប្រធានាធិបតី អាហ្វ្រិក​ខាងត្បូង លោក​Jacob Zuma ទទួលបាន​ប្រាក់ខែ 223,500​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ប្រទេស​អាហ្វ្រិក​ខាងត្បូង​មាន​ភាពល្បីល្បាញ​នៅលើ​ពិភពលោក​អាស្រ័យទៅលើ ធុន​ធាន​ធម្មជាតិ​មានតម្លៃ​ដ៏​សម្បូរបែប ក្នុងនោះ​មាន​គ្រាប់​ពេ​ជ្យ មាស​ជាដើម​។​
៥​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​David Cameron ទទួលបាន​ប្រាក់ខែ 214,800​ដុល្លារ​ក្នុង​មួយឆ្នាំ ប្រាក់ខែ​ទាំងនោះ​រួមបញ្ចូល​ទាំង​ប្រាក់​ដែល​លោក​ទទួលបាន​នៅពេល​ទទួលបន្ទុក​ជា​តំណាងរាស្ត្រ​នៅក្នុង​សភា ស្មើ​១​សែន​ដុល្លារ​ទៀត​។​

luong5
៦​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ីន​ហ្ស៊ូ អា​បេ​ទទួលបាន​ប្រាក់ខែ​202,700​ដុល្លារ​ក្នុង​មួយឆ្នាំ ។​
៧​ប្រធានាធិបតី​បារាំង​លោក Francois Hollande ទទួលបាន​ប្រាក់ខែ​194,300​ដុល្លារ​ក្នុង​មួយឆ្នាំ ប្រសិនបើ​ប្រាក់ខែ​របស់លោក​ក៏ដូចជា​រដ្ឋាភិបាល​មិនបាន​កាត់បន្ថយ ៣០​ភាគរយ​ទេនោះ ប្រាក់ខែ​នឹងមាន​រហូតដល់ 274,522 ដុល្លារ​ក្នុង​មួយឆ្នាំ​។​

luong8_copy
៨ ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌឺ​មៀ​ពូ​ទីន ក៏បាន​សម្រេច​កាត់បន្ថយ​ប្រាក់ខែ​របស់ខ្លួន​10​ភាគរយ​ក្នុងពេលដែល​ប្រទេសជាតិ​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដោយសារតែ​ការដាក់ទណ្ឌកម្ម​ពី​ប្រទេស​លោកខាងលិច​។ ប្រាកខែ​របស់លោក​នាពេល​នេះ មាន​136,000​ដុល្លារ​ក្នុង​មួយឆ្នាំ​។​
៩​នាយករដ្ឋមន្ត្រី​អី​តា​លី​លោក​Matteo Renzi ទទួលបាន​ប្រាក់ខែ​124,600​ដុល្លារ​ក្នុង​មួយឆ្នាំ​។​
១០ ប្រធានាធិបតី​ប្រេ​ស៊ីន​លោកស្រី​Dilma Rousseff ទទួលបាន​ប្រាក់ខែ​120,000​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ទោះ​មាន​ប្រាក់ខែ​តិចជាង​មេដឹកនាំ​មួយចំនួន​តែ​លោកស្រី​ជា​មេដឹកនាំ​មាន​ប្រាក់ខែ​ខ​ពស់​បំផុត​នៅ​តំបន់​អាមេរិក​ខាងត្បូង​។​

luong9_copy
១១ នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ណា​រ៉េ​ន​ត្រា​ម៉ូ​ឌី​ទទួលបាន​ប្រាក់ខែ​30.300​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា​ក៏ដូចជា​ពលរដ្ឋ​ទាមទា​ឲ្យ​មេដឹកនាំ​ឥណ្ឌា​ទាំង​អស់ទាំង​តំណាងរាស្ត្រ ត្រូវតែ​ប្រកាស់​ប្រាក់ខែ​របស់ខ្លួន​ឲ្យ​ពលរដ្ឋ​បានដឹង តាម​តួនាទី​ដែល​ខ្លួន​គ្រប់គ្រង​។​
១២​ប្រធានាធិបតី​ចិន​លោក​ស៊ីជី​ង​ពីង ទទួលបាន​ប្រាក់ខែ​22,000​ល្លារ​ក្នុង​មួយឆ្នាំ គឺមាន​ចំនួន​តិចជាង​មេដឹកនាំ​ដែលមាន​សេដ្ឋកិច្ច​ខ្ពស់​នៅលើ​ពិភពលោក បើទោះបី​ចិន​ឈានមុខ​ជប៉ុន​ក្លាយជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​២​លើ​ពិភពលោក​ក៏ដោយ​។ ចំនួន​ប្រាក់​បៀ​វត្ត​ខាងលើ គឺ​កើនឡើង​៦០​ភាគរយ ចាប់តាំងពី​ដើមឆ្នាំ​២០១៥​នេះ​។​

luong13
​ទាំងនោះ​ជា​ប្រាក់ខែ​មេដឹកនាំ​ប្រទេស​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ខ្ពស់​។ ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទីមួយ​និង​ទី​ពីរ​នៅលើ​ពិភពលោក​ទទួលបាន​ប្រាក់ខែ លើសខ្វះ​គ្នា​ជាច្រើន ដូចជា​ប្រធានាធិបតី​អាមេរិក មាន​ប្រាក់ខែ​រហូត​៤​សែន​ដុល្លារ​ក្នុង​មួយឆ្នាំ ចំណែក​ប្រធានាធិបតី​ប្រទេស​សេដ្ឋកិច្ច​ទី​២​លើ​ពិភពលោក​មាន​ប្រាក់ខែ​តែ 22​ពាន់​ដុ​លា្ល​រ​ប៉ុណ្ណោះ​។ ប្រាកខែ​តិច​ឬ​ច្រើន​អាស្រ័យទៅលើ​ការរក​ប្រាក់ចំណូល​មធ្យ​ម​របស់​ប្រជាពលរដ្ឋ​។​

luong10_copy
​មេដឹកនាំ​ដែលមាន​ប្រាក់ខែ​ខ្ពស់​ជាងគេ​បំផុត​ស្ថិតនៅ​តំបន់​អាស៊ី​ភាគ​អា​គ្នេ​ហ៍​ទៅវិញ គឺ​ប្រធានាធិបតី​សឹង្ហ​បុរី​លោក លី​សៀង​ឡុង ទទួលបាន​ប្រាក់ខែ​ច្រើនជាង​ប្រធានាធិបតី​អាមេរិក​ដល់​ទៅ​៤​ដង ហើយ​លើ​ប្រធានាធិបតី​ចិន​រាប់សិប​ដង​។ កាលពី​ឆ្នាំ​2011 លោក​លី​សៀង​ឡុង​បានប្រកាស់​កាត់បន្ថយ​ប្រាក់ខែ​ដល់​ទៅ​៣៦​ភាគរយ ជា​ចំនួន​យ៉ង​ច្រើនតែ​លោក​នៅ​ទទួលបាន​ប្រាក់ខែ​រហូត 1,69​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ដដែល​។ បើ​មិន​កាត់បន្ថយ​លោក​មាន​ប្រាក់​បៀ​វត្ត​ដល់​ទៅ​2,2​លាន​ដុល្លារ​ឯណោះ​៕

luong11