រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចនឃើរី កាលពីថ្ងៃទី១១ខែមីនាបានបញ្ចាក់ថា បណ្តារតំណាងរាស្ត្រអាមេរិកមិនអាចកែប្រែកិច្ចព្រមព្រៀងបរមាណូដែលបានចុះហត្ថលេខាជាមួយអីរ៉ងនោះឡើយ បើទោះបីមានការគម្រាមកំហែងពីសមាជិកព្រឹតសភាមកពីគណបក្ស
សាធារណរដ្ឋក៏ដោយ។
មានប្រសាសន៍នៅមុខគណកម្មធិការកិច្ចការបរទេសរបស់សភាអាមេរិក លោកចនឃើរីបញ្ចាក់ថា លោកប្រតិកម្មយ៉ាខ្លាំងទៅនឹងលិខិតដែលមានចុះហត្ថលេខារបស់តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋទាំង៤៧រូប ដោយក្នុងនោះគម្រាមលុបចោលកិច្ចព្រមព្រៀងបរមាណូជាមួយអីរ៉ង។
លោកចនឃើរីបញ្ចាក់ទៀតថា វាជារឿងខុសឆ្កងពេលដែលលិខិតសសេរថាសភាអាចផ្លាស់ប្តូរកិច្ចព្រមព្រៀងណាមួយបានចុះហត្ថលេខា ទាំងនោះមិនអាចធ្វើទៅរួចឡើយគឺខុសទាំងស្រុង។ លិខិតរបស់តំណាងរាស្ត្រអាមេរិកខាងលើកំពុងតែបំផ្លាញទំនុកចិត្តមកលើរដ្ឋាភិបាលអាមេរិក ពីបណ្តាររដ្ឋាភិបាលប្រទេសនៅជុំវិញពិភពលោក ។ ទាំងនោះមិនត្រឹនតែធ្វើឲ្យអីរ៉ងបាត់បង់ទំនុកចិត្តទេគឺពិភពលោកទាំងមូល ។
ការប្រតិកម្មខាងលើរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើឡើងក្រោយពេល តំណាងរាស្ត្រអាមេរិក៤៧រូបបានសសេរលិខិតមួយច្បាប់ប្រមានដល់ប្រទេសអីរ៉ង និងប្រទេសមួយចំនួនទៀត ពីកិច្ចព្រមព្រៀងណាមួយស្តីពីកម្មវិធីបរមាណូ អាចនឹងត្រូវកែទម្រងឬ ក៏លុបចោលក្រោយពេលប្រធានាធិបតីបារ៉ាក់អូបាម៉ាបញ្ចប់អាណាត្តិនៅឆ្នាំ២០១៧។
រដ្ឋមន្ត្រីការបរទេសអីរ៉ងលោក Javad Zarif និយាយថា លិខិតរបស់តំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធារណរដ្ឋប្រមានថាកិច្ចព្រមព្រៀងទាំងឡាយស្តីពីកម្មវិធីបរមាណូនឹងត្រូវលុបចោល ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថាអាមេរិកមិនគួរឲ្យទុកចិត្ត ហើយមិនត្រូវស្តាប់ឬធ្វើតាមអាមេរិកឡើយ។
អ្នកផ្តើមសសេរលិខិតប្រមានគឺជាតំណាងរាស្ត្រ https://www.youtube.com/watch?v=mgD0hM7nuc0តំណាងរដ្ឋ Arkansas មកពីគណបក្សសាធារណរដ្ឋ ដោយមានការចុះហត្ថលេខាពីតំណាងរាស្ត្រ៤៦ផ្សេងទៀតទៅលើលិខិតប្រមាណដល់ប្រទេសអីរ៉ង។ នៅក្នុងលិខិតនោះបានសសេរថា បើទោះបីប្រធានាធិបតីមានការអាណិតអាស៊ូតែសភាអាមេរិកដែលដើរតួនាទីសំខាន់បំផុតនៅក្នុងកិច្ចព្រមព្រៀងនោះប្រាកដិជាមិនឯកភាព ហើយស្ថាប័នសំខាន់ទាំងពីអាចនឹងបោះឆ្នោតលុបចោលនៅពេលអណាគត់។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ងបញ្ចាក់ទៀតថា លិខិតរបស់តំណាងរាស្ត្រអាមេរិកគឺមិនសមស្របទៅនិងច្បាប់ទំនាក់ទំនងការបរទេស។ លោកបញ្ចាក់ទៀតថា សកម្មភាពខាងលើនឹងធ្វើឲ្យការខិតខំពិភាក្សាស្វែងរកកិច្ចព្រមព្រៀងត្រូវបានរារាំង ហើយអីរ៉ងមិនទុកចិតទៅលើអាមេរិកទៀតនោះឡើយ។