មន្ត្រីជាន់ខ្ពស់​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​បាន​លើកឡើងថា មន្ត្រីនគរបាល​កម្ពុជា​ត្រូវ​បង្កើន​ចំណេះដឹង​បន្ថែម​ដើម្បី​ដើរ​ឲ្យ​ទាន់​បរិបទ​នៃ​ការរីកចំរើន​របស់​ស​ង្គ​ម​

0

​សៀមរាប ៖ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សេង ផល្លី ប្រធាន​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា​បាន​មានប្រសាសន៍​នៅក្នុង​ពិធី​ប្រកាស​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ជាតិ​នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ​៤​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​១២​ខែមីនា​នេះ​ថា មន្ត្រីនគរបាល​កម្ពុជា​05

ទាំងអស់​ត្រូវ​បង្កើន​ចំណេះដឹង​បន្ថែម​ដើម្បី​ដើរ​ឲ្យ​ទាន់​បរិបទ​នៃ​ភាព​រីកចំរើន​របស់​ស​ង្គ​ម និង​ប្រព័ន្ធ​បច្ចេកវិទ្យា​។​
​ឯកឧត្តម​បាន​ពន្យល់ថា នៅ​ខែធ្នូ​ចុងឆ្នាំ​២០១៥​នេះ​ប្រទេស​នៅក្នុង​តំបន់​និង​ធ្វើ​សមាហរណកម្ម​ពេលនោះ​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ជាច្រើន​លាន​នាក់​និង​ធ្វើចរាចរ​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​ដោយ​សេរី ហើយ​ពេលនោះ​បទល្មើស​និង​កើតឡើង​ច្រើន​នូវ​រាល់​បទល្មើស​និង​មាន​ភាព​ប្លែកៗ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ ដូច្នេះ​បើ​នគរបាលជាតិ​កម្ពុជា​យើង​មិនមាន​ជំនាញ និង​ចំណេះដឹង​គ្រប់គ្រាន់​ទេ​យើង​ច្បាស់​ជា​ជួប​បញ្ហា​ធំ​ហើយ​។​

04

​ឯកឧត្តម​បាន​ជំរុញ​ឲ្យ​មន្ត្រី​នគ​បាល​ថ្មី​ទាំងអស់​ត្រូវគោរព​ឲ្យ​បាន​នូវ​វិន័យ និង​ត្រូវ​ចេះ​ស្វែងយល់​អំពី​ភាព​រីកចំរើន​នៃ​បរិបទ​សង្គម និង​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ទប់ស្កាត់​នូវ​រាល់​បទល្មើស​ផ្សេងៗ​ដែល​កើតឡើង​។​
​បើតាម​របាយការណ៍​លោក​វរៈសេនីយ៍ឯក ហុង ណា​រ៉ុង នាយក​សាលា​នគរបាល​ជាតិ​ភូមិភាគ​៤​ខេត្តសៀមរាប​មន្ត្រីនគរបាល​ដែល​ទើប​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​និង​ប្រកាស​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​នៅពេលនេះ​មាន​ចំនួន​១៨៤​នាក់ ស្រី​២៤​នាក់ ក្នុងនោះ​មកពី​ខេត្ត​សៀម រាប​ចំនួន​៩៥​នាក់ ខេត្តកំពង់ធំ​៣៩​នាក់ មកពី​ខេត្តព្រះវិហារ​៣២​នាក់ និង​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​១៨​នាក់​។​ហើយ​មន្ត្រីនគរបាល​ទាំងនេះ​សុទ្ធតែ​បាន​ឆ្លង​ការហ្វឹកហាត់​មាន​សមត្ថភាព​គ្រប់គ្រាន់​ជា​មន្ត្រី​នគរបាលជាតិ​ពិតប្រាកដ​។​
​ដោយ លោក​ព្រិន្ទបាលទោ ខេង ខេមរា​

0302