​ឈ្មួញ​នៅតែ​ដឹកជញ្ជូន​ឈើ​គ្រញូង​គេចពន្ធ​ចេញ​ដូច​ភ្លៀងរលឹម​ទោះបី​ ​ក្រុម​សមត្ថកិច្ច​សង់រោង​ដេក​យាម​មុខ​ស្នាក់ការ​ទាំងយប់​ទាំង​ថ្ងៃ​

0

​ខេត្តព្រះវិហារ​​តាម​សេចក្ដីរាយការណ៍​បានអោយដឹងថា​នៅវេលា​ម៉ោង​១០​យប់​ថ្ងៃទី​១១​មិនា​២០១៥​មាន​រថយន្ដ​ល្មើស​សុទ្ធតែ​ស៊េរី​ទំនើប​ដឹកជញ្ជូន​ឈើ​គ្រញូង​ពេញៗ​ណែន​ចេញពី​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​ឆ្លងកាត់​ក្រុង​ព្រះវិហារ​ឆ្ពោះទៅកាន់​ខេត្តកំពង់ធំ​ដោយ​សុវត្ថិភាព​។​ការដឹកជញ្ជូន​ឈើ​គ្រញូង​អស់​រយះពេល​ជិត​៧​ឆ្នាំ​យ៉ាង​សេរី​ដូច្នេះ​ព្រោះ​តែមាន​មេខ្លោង​សមត្ថកិច្ច​ជើង​ខ្លាំង​ក្នុង​ទី​រួម​ខេត្តព្រះវិហារ​មួយចំនួន​ជា​អ្នកស៊ីឈ្នួល​កាង​ផ្លូវ​និង​មាន​ភាគហ៊ុន​រកស៊ី​ជួញដូរ​ឈើ​គ្រញូង​ជាមួយ​ថៅកែ​គ្រញូង​ថែមទៀត​។​20150209_105022
​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​សព្វថ្ងៃនេះ​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៦២​ត​ភ្ជាប់​គ្នា​ជាមួយ​ខេត្តកំពង់ធំ​លេខ​៦៤​ឆ្ពោះទៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​ផ្លូវជាតិ​លេខ​៩​ឆ្ពោះទៅកាន់​ខេត្តស្ទឹងត្រែង​យើង​សង្កេតឃើញ​មានការ​សង់រោង​មាន​លក្ខ​ណះ​មិន​ស្របច្បាប់​ចំ​ពីមុខ​ទីស្នាក់ការ​គ្រប់​ស្ថាប័ន​សមត្ថកិច្ច​រួមទាំង​មន្ដ្រីរាជការ​ជំនាញ​បរិស្ថាន​សំរាប់​ចង​អង្រឹង​ដេក​យាម​ទាំងយប់​ទាំង​ថ្ងៃ​ប្រៀប​ដូច​កុងត្រូលជជុះ​ប៉ុន្ដែ​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ​នៅតែ​អាច​ដឹក​ចេញ​រួចផុត​គគ្រឹកគគ្រេង​ដដែល​។​
​តាម​សេចក្ដីរាយការណ៍​ពី​ភ្នាក់ងារ​បានអោយដឹងថា​មាន​រថយន្ត​ល្មើស​ចំនួន​៥​គ្រឿង​ម៉ាក​ហៃ​ទ្បេ​ន​ឌ័​រ​,​លុច្ច​ស៊ី​ស​និង​កាមរី​បា​ទ្បែ​ន​ដឹកឈើ​គ្រញូង​គេចពន្ធ​ពេញៗ​ណែន​រត់តាម​ផ្លូវជាតិ​លេខ​៦២​ឆ្លងកាត់​ក្រុង​ព្រះវិហារ​ឆ្ពោះទៅកាន់​ខេត្តកំពង់ធំ​ដោយ​សុវត្ថិភាព​រីឯ​ក្រុម​សមត្ថកិច្ច​គេច​យករួចខ្លួន​មិន​បង្ក្រាប​ទប់ស្កាត់​អ្វី​ទាំងអស់​។​
​ភ្នាក់ងារ​ដដែល​និយាយថា​បទល្មើស​ដឹក​ជ​ញ្ចូ​ន​ឈើ​គ្រញូង​គេចពន្ធ​នៅតែ​ដឹក​ជ​ញ្ចូ​ន​ចេញ​ដូច​ភ្លៀងរលឹម​ពី​ខេត្តព្រះវិហារ​ដែល​ឈើ​គ្រញូង​ទាំងនោះ​មាន​ប្រភព​ចេញពី​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​ជាប់​ជាមួយ​ប្រទេស​ថៃ​ដែល​ឈើ​គ្រញូង​មួយចំនួនធំ​ក្រុម​ឈ្មួញ​បាននាំគ្នា​ប្រមូល​ទិញ​ស្តុក​ទុក​នៅ​ក្នុងភូមិ​ធម្មជាតិ​សម្ដេច​តេ​ជោ​តែម្ដង​។​
​អាជ្ញាធរខេត្ត​ព្រះវិហារ​ដែលជា​ប្រធាន​គ​ណះ​បញ្ជា​ការឯកភាព​ខេត្ត​កាន់​ច្បាប់អាជ្ញាសឹក​ប្រៀបដូចជា​ជនពិការ​មាត់​ម្នាក់​គ្មាន​សមត្ថភាព​ស្រែក​បញ្ជា​ទៅកាន់​កងកំលាំង​នៅក្រោម​ឱវាទ​អោយ​ចុះបង្ក្រាប​ទប់ស្កាត់​ការដឹក​ជ​ញ្ចូ​ន​ឈើ​គ្រញូង​គេចពន្ធ​បាន​មួយ​ករណី​ណា​ទ្បើ​យ​ដែល​បទល្មើស​ទាំងនេះ​ឆ្លងកាត់​ទឹកដី​ខេត្តព្រះវិហារ​ដែល​ខ្លួន​គ្រប់គ្រង​រដ្ឋបាល​យ៉ាង​ណែន​ក្នុង​ដៃ​។​

ពិសេស​អាជ្ញាធរខេត្ត​មិន​ហ៊ាន​អាសា​ច់​ស្អុយ​មួយ​ដុំ​ធំ​ចេញ​បាន​ទ្បើ​យ​ពាក់ព័ន្ធ​សមត្ថកិច្ច​កងកំលាំង​មានអំណាច​បុណ្យ​សក្ដិ​មួយចំនួន​នៅក្រោម​ឱវាទ​របស់ខ្លួន​ជា​ឈ្មួញ​ឈើ​គ្រញូង​ទុច្ចរិត​ដុះ​ស្លែ​នោះ​៕
​បញ្ជាក់​ក្នុង​រូប​ភាពជា​រោង​យាម​មាន​ទាំង​ចង​អង្រឹង​ដេក​នៅខាងមុខ​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​គ្រប់គ្រង​ដោយ​លោក​ជ័យ​រ៉េត​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត​ក្នុង​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ប្រៀប​ដូច​កុងត្រូល​មាន​លក្ខ​ណះ​មិន​ស្របច្បាប់​៕