ខេត្តក្រចេះ ៖ លោកជំទាវឧបនាយករដ្ឋមន្ត្រីម៉ែន សំអន អញ្ជើញនៅក្នុងពិធីក្រុងពលីកាល ពីរសៀលថ្ងៃទី១១មិនានៅវត្តសរស១០០ដែលមានទីតាំងស្ថិតនៅក្នុងស្រុកសំបូរខេត្ក្រចេះ ដែលពិធីនោះក៍មានការចូលរួមពីសំណាក់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរ ឯកឧត្តម សរ ចំរុង អភិបាលខេត្តរួមនិងគណះប្រតិភូរអមដំណើរជាច្រើនរូបទៀត ។
ការធ្វើពិធីក្រុងពលីនេះគឺបួងសួងសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសុំសេចក្តីសុខ នាក្នុងឪកាសបុណ្យទន្លេរ ដែលរាជរដ្ឋាភិបាលបានជ្រើសរើសយកខេត្តក្រចេះសម្រាប់រៀបចំពិធីបុណ្យទន្លេរនិងប្រព្រឹត្តទៅនៅថ្ងៃទី១៣ខាងមុខនេះ ។
លោក ជំទាវឧបនាយករដ្ឋមន្ត្រី បានបួងសួងសុំព្រះមែគង្គា និងព្រះបារមីសក័សិទ្ឋិនៅវត្តសរស១០០ មេត្តាជួយថែរក្សារប្រជាពលរដ្ឋខ្មែរ រួមនិងភ្ញៀវជាតិ អន្តរជាតិទាំងអស់អោយមានសេចក្តីសុខសាន្ត និងសូមអោយដំណើរនៃការ ប្រារព្ឋពិធីបុណ្យទន្លេរ ដែលត្រូវបានចាត់ទុកជាពិធីបុណ្យប្រវត្តិសាស្ត្រនេះ ប្រព្រឹត្តទៅដោយរលូន ដើម្បីបង្ហាញពីសក្តានុពលនៃវប្បធម៌ជាតិធម្មជាតិរបស់ខ្មែរយើងផងដែរ ។



































