ខេត្ដបន្ទាយមានជ័យ ៖ លោកគោស៊ុំ សារឿត អភិបាលខេត្ដបន្ទាយមានជ័យ សូមអោយសមត្ថកិច្ច ខេត្ដបន្ទាយមានជ័យត្រូវតែត្រួតពិនិត្យនិងបង្ក្រាបទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ ប្រភេទដែលកើតមាននៅក្នុងខេត្ដជាពិសេសល្បែងស៊ីសងដែលស្ថិតនៅក្រោមស្លាក់យីហោកាស៊ីណូនៅប៉ោបប៉ែតគឺវាផ្ទុយនឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ។
ការ ថ្លែងដូចនេះរបស់លោកគោស៊ុំ សារឿត ក្នុងឱកាសពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៤និងលើកទិសដៅការងារ ឆ្នាំ២០១៥របស់ស្នងការដ្ឋាននគរបាល ខេត្ដបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥។
ជាមួយនិងការលើកទ្បើងនេះពលរដ្ឋក្រុងប៉ោយប៉ែតបាននិយាយថាអាជ្ញាធរគួមានវិធានការយូរហើយ។មិនតែប៉ុណ្ណោះក្រៅពីល្បែងស៊ីសងបញ្ជល់មាន់ អាប៉ោង បៀ និង ល្បែងយូគីដែលគ្រប់គ្រងដោយឈ្មោះហាក់ អេងនិងលោកកុក មីនក្រោម ស្លាកកាស៊ីណូហ្គោលឌិនក្រោននៅមានល្បែងស៊ីសងតាមOnlineនិងកាសីុណូបានរីករាលដាលដល់ជុំវិញរង្វងមូលប៉ោយប៉ែត ល្បែងកន្ទុយលេខ ល្បែងភ្នាល់បាល់។
មិនថាក្នុងកាស៊ីណូឬក្រៅកាស៊ីណូនោះទេគឺសុទ្ធតែពលរដ្ឋខ្មែរចូលលេង ខ្លះចាញ់បង្កជាជន្លោះកើតចេញជាហឹង្សាក្នុងគ្រួសារបែកបាក់គ្រួសារនិងលក់អស់ទ្រព្យសម្បត្តិលេងហា៊នចូលផ្ទះ។ ការផ្ដើមចេញពីអ្នក លេងល្បែងស៊ីសងចាញ់គឺអាចទៅ ប្រព្រឹត្ដបទល្មើសខុសច្បាប់នាំវឹកវរក្នុងសង្គម គឺក្រុងប៉ោយប៉ែតពពេញដោយចោរកម្មគាស់ផ្ទះលួច យកទ្រព្យសម្បត្ដិជួញដូរគ្រឿងញៀន។
ជុំវិញនៃបនល្បែងខាងលើអ្វីដែលជាចំណាត់ការរបស់លោកអភិបាលខេត្ដ ដាក់ចេញឱ្យត្រួតពិនិត្យនិងបង្ក្រាបល្បែង ស៊ីសងខុសច្បាប់គេរង់ចាំមើលថាអាជ្ញាធរក្រុងប៉ោយប៉ែតនឹងមានវិធានការយ៉ាងណាឬមួយគឺគ្រាន់តែវ៉ៃស្មៅបង្អើលពស់៕



































