​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អ​ញ្ចើ​ញ​ចូលរួម ដាំ​ដើមឈើ នៅ​តំបន់​ទេសចរណ៍ធម្មជាតិ កោះ​ទ្រុង ដើម្បី​ចូលរួម​អបអរសាទរ បុណ្យ​ទន្លេ​

0

 

​ក្រចេះ ៖ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច អមដំណើរ​ដោយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រួម​និង​អាជ្ញាធរខេត្ត កាលពី​ព្រឹក​ថ្ងៃទី ១២ មិនា ឆ្នាំ ២០១៥ បាន​អ​ញ្ចើ​ញ​ចូលរួម ដាំ​ដើមឈើ​ប្រមាណ​ជា​៦០០​ដើម​នៅ​តំបន់​រមនីយដ្ឋាន​ទេសចរណ៍ធម្មជាតិ សហគមន៍​កោះ​ទ្រុង ដើម្បី​ចូលរួម​អបអរសាទរ បុណ្យ​ទន្លេ​នៅ​ខេត្តក្រចេះ​។IMG_62142451553101_resized

​លោក ស ចំ​រ៉ុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ បាន​មានប្រសាសន៍ថា ការ​ជម្រុញ​ឲ្យ​មាន​ការដាំ​ដើមឈើ ឡើងវិញ​នាពេលនេះ គឺ​សំដៅ​ការចូលរួមចំណែក​អភិរក្ស​ធនធានធម្មជាតិ ឡើងវិញ​ក្រោម​ពាក្យស្លោក ទេសចរណ៍​ម្នាក់ ដើមឈើ​មួយ​ដើម​។​IMG_62130887335178_resized

​លោក ថោង ខុន មានប្រសាសន៍ថា ការដាំ​ដើមឈើ​ថ្ងៃនេះ​គឺជា​ការអនុវត្តន៍​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ក្នុងឱកាស​ផ្សព្វផ្សាយ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​និង​ពិធី​ប្រកាស​ជា​ផ្លូវការ​នូវ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ដោយ​សម្ដេច​បានស្នើរ​ឱ្យ​ជម្រុញ​អនុវត្ត​តំបន់​

បៃតង​ឱ្យបាន​គ្រប់គ្រាន់​នៅតាម​ក្រុង​នីមួយៗ​ហើយ​លើកទឹកចិត្ត​ឱ្យមាន​យុទ្ធនា​ការដាំ​ដើមឈើ​ក្រោម​ពាក្យស្លោក​ដាំ​ដើមឈើ ផ្ដើមចេញពី​អ្នក ឬ ទេសចរ​ម្នាក់​ដើមឈើ​មួយ​ដើម គូរ​ស្រករ​មួយគូរ​ដើមឈើ​ពីរ​ដើម ដោយ​តម្រូវឱ្យ​ក្រសួងទេសចរណ៍​សហកា​រ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​វិស័យ ឯកជន និង​អង្គការ​អន្តរជាតិ អង្គការ​ជាតិ​ទាំងអស់​រៀបចំ​យន្តការ​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ សម្រាប់​ជា​មូលដ្ឋាន​ទ្រ​ង​ទ្រង់​យុទ្ធនាការ​នេះ​ឱ្យ​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​រលូន​និង​ប្រកបដោយ​និរន្តរភាព​។​IMG_62127232202094_resized

​លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានចាត់ទុក​សហគម​ន៍​ទេសចរណ៍​កោះ​ទ្រង់ ជា​សហគមន៍​មួយ​រឹងមាំ ទទួលផល​ប្រយោជន៍​ផ្ទា​ល់ពី​លំហូរ​ភ្ញៀវ​ទេសចរណ៍ ដែល​មក​ទស្សនា​ក្នុង​សហគមន៍ នេះ​ជា​សមិទ្ធផល​មួយ​បាន​រីកចំរើន​អភិវឌ្ឍន៍ ដោយ​ផ្តើមចេញពី​កត្តា​សន្តិភាព​ស្ថេរភាព​នយោបាយ ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​។ តាមរយៈ​បុណ្យ​ទន្លេ​នេះដែរ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី បាន​សំ​បួង​សំ​រូង​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី​ថែរក្សា​តាម​ដង​ទន្លេមេគង្គ​សុំ​ឲ្យ​ជួប​នូវ​ជ័យ​ជំ​នៈ​គ្រប់ប្រការ និង​សុំ​ឲ្យ​ការរៀបចំ​ពិធីបុណ្យ​ទន្លេ​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ​។​

​ក្នុងនោះ​លោកជំទាវ ឧបនាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​អ្នក​កោះ​ទ្រង់ ឲ្យ​រក្សា​មុខរបរ​ប្រពៃណី​ដាំ​ក្រូចថ្លុង ដែលមាន​រស់ជាតិ​ឆ្ងាញ់ រក្សា​បរិស្ថាន អនាម័យ និង​បៃតង បំរើសេវា​កម្ម​ដល់​ភ្ញៀវ​ទេសចរណ៍​ទាំង​ការធ្វើដំណើរ ស្នាក់នៅ ហូបចុក ឲ្យ​បាន​សមរម្យ​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​៕20150312_171232_resized

​ហើយ​នៅ​ល្ងាច​ថ្ងៃ​ដ៍ដែល​នោះដែរ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៍បាន​អ​ញ្ចើ​ញ​ចូលរួម ធ្វើ​ពិធី​ក្រុង​ពលី​សុំ​សេចក្តីសុខ​ដើម្បី​ចាប់ផ្តើម​ដំណើរការ​កម្មវិធី​បានល្អ​គ្រប់យ៉ាង ។