ខេត្តបន្ទាយមានជ័យជនសង្ស័យចែកចាយនិងប្រើប្រាស់គ្រឿងញៀនពីរនាក់ដែលកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅតាមមូលដ្ឋាននោះត្រូវបានកំលាំងនគរបាលមូលដ្ឋាននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចាប់ខ្លួននិងដកហូតបានម៉ាទឹកកកចំនួន១២ថង់តូចកាលពីវេលាម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។លោកអ៊ុំសុផលអធិការនគបាលក្រុងប៉ោយប៉ែត្របានឱ្យដឹងថាជនសង្ស័យទី១ ឈ្មោះ យ៉ន ខន អាយុ២២ឆ្នាំ និងទី២ ឈ្មោះឡាន
វិចិត្រ អាយុ១៩ឆ្នាំ ដែលពួកគេ ទាំងពីរនាក់ ត្រូវបាននគរបាលសង្កាត់ប៉ោយប៉ែត ចាប់ខ្លួនពេលកំពុងធ្វើសកម្មភាពចែកចាយនិងប្រើប្រាស់គ្រឿងញៀន ។លោកផលបានបញ្ជាក់ទៀតថាដោយមានការណែនាំពីលោកអាត់ខែមស្នងការនគរបាលខេត្ដបន្ទាយមានជ័យលើការពង្រឹងបញ្ហាសន្ដិសុខនិងបង្ក្រាបបទល្មើសនានាជាពិសេសបញ្ហាគ្រឿងញៀននេះទើបលោកបានដាក់
ផែនការឱ្យនគរបាលតាមបណ្ដាប៉ុស្ដិ៍ចុះល្បាតជាប្រចាំទាំងយប់ទាំងថ្ងៃងាយស្រួលចេញជួយអន្ដរាគមន៍នៅពេលកើតហេតុឡើងម្ដងៗលុះថ្ងៃទី១២រំលងអាធ្រាត្រនេះកំលាំងនគបាលបានចុះបង្ក្រាបបានជនសង្ស័យបានចំនួន២នាក់និងវត្ថុតាងថ្នាំម៉ាទឹកកក១២ថង់តូច។ក្រោយការចាប់ខ្លួនជនសង្ស័យទាំង២នាក់ត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត
ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។លោក អ៊ុំសុផលបាននិយាយបន្តថាលោកមិនបន្ធូដៃក្នុងការចាប់បទល្មើសក្នុងករណីគ្រឿងញៀននេះឡើយលោកចេញបង្ក្រាបដូចភ្លៀងរលឹមចំពោះបទល្មើសផ្សេងៗហើយលោកស្នងការនគរបាលខេត្ដក៏បានដាក់វិធានការយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងជំនាញនិងនគរបាលតាមបណ្ដាក្រុងស្រុកត្រូវបង្កើនប្រតិបត្ដិការស្រាវជ្រាវដើម្បីបង្ក្រាបនិងចាប់ខ្លួនជនល្មើសទាំងអស់ពីព្រោះវាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បញ្ហាសន្ដិសុខរបស់ប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូលតែម្ដង ៕



































