​លោក​អភិបាលស្រុក​រលាប្អៀរ​ចុះ​ដោះស្រាយ​ទំនាស់​ក្នុង​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​លំនៅ​ ​ក្នុងភូមិ​ឬ​ស្សី​ដួច​បាន​ដោយ​ជោគជ័យ​

0

​កំពង់ឆ្នាំង​៖​ការតវ៉ា​ទាមទារ​យក​ដី​ទំហំ​៥​ម៉ែត្រ​គុណ​និង​៥០​ម៉ែត្រ​ដែល​លៀន​លយ​ពី​ប្រជាពលរដ្ឋ​មួយ​គ្រួសារ ដើម្បី​យកមក​ជា​ធ្វើ​ផ្លូវលំ​ប្រើប្រាស់​ជា​សាធារណៈ​ក្នុងភូមិ របស់​ប្រជាពលរដ្ឋ​ចំនួន​៧៣​គ្រួសារ​នៅ​ភូមិ​ឬ​ស្សី​ដួច ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ទទួលបាន​ជោគជ័យ​នៅ​ល្ងាច​ថ្ងៃទី​១២ ខែ​មិនា ឆ្នាំ​២០១៥ ដោយ​ក្រោយពី​លោក​អភិបាលស្រុក​រលាប្អៀរ​បា​ន​ចុះទៅ​សម្របសម្រួល​រួចមក ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដែល​ធ្លាប់​ជំទាស់​នោះ បាន​សុខចិត្ត​ប្រគល់​ដី​របស់ខ្លួន​ដែល​លៀន​លយ​មកលើ​ផ្លូវ​កន្លងមក យកមក​ធ្វើជា​ផ្លូវលំ​សាធារណៈ​តាម​ការទាមទារ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ហើយ​។​DSC02169
​សូមបញ្ជាក់ថា​៖​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មិនា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ជាង​៧០​នាក់​នៅក្នុង​ភូមិ​ឬ​ស្សី​ដួច បាននាំគ្នា​តវ៉ា​យ៉ាង​ខ្លាំងក្លា ដោយ​ចង្អុលមុខ​គ្នា​ទៅវិញទៅមក​ជាមួយ​គ្រួសារ​លោក អ៊ុក វ៉ាន អាយុ​៥៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឯក ស៊ីណា អាយុ​៤៤​ឆ្នាំ ដែល​បាន​ព្យាយាម​រារាំង​មិន​ព្រមអោយ​គ្រឿងចក្រ​ឈូសឆាយដី​របស់ខ្លួន ដែ លលៀ​នល​យមក​លើផ្លូវ​ទំហំ​៥​ម៉ែត្រ​គុណ​និង​៥០​ម៉ែត្រ ធ្វើជា​ផ្លូវ​សាធារណៈ​នោះឡើយ​។ ប៉ុន្តែ​ដោយសារ​តវ៉ា​ទាមទារ​របស់​អ្នកស្រុក​DSC02167

កាន់តែខ្លាំង​ឡើងៗ មិនអាច​ទប់ទល់​បាន និង​ដោយមាន​ការសម្រុះសម្រួល​ពី​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ផង​នោះ លោក អ៊ុក វ៉ាន និង​ប្រពន្ធ មិនអាច​ជំទាស់​បានឡើយ​ដោយ​សុខចិត្ត​ដកថយ ប្រគល់​ដី​ខ្លួន​ដែល​លៀន​លយ​នោះ​ប្រមាណ​៨០%​អោយ​ក្រុមហ៊ុន​ឈូសឆាយ​ធ្វើ​ផ្លូវ​ទាំង​មិនសូវ​សប្បាយចិត្ត​នោះឡើយ ។​DSC02164
​ ​ដោយ​ពិនិត្យឃើញ​ការសម្របសម្រួល​រឿងនេះ​មិនទាន់​ទទួលលទ្ធផល​ល្អ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ លោក​​សោម វឺ​ន អភិបាល​ស្រុ​ល​រលាប្អៀរ រួមជាមួយ​អាជ្ញាធរ​ឃុំ​បន្ទាយ​ព្រាល បាន​ចុះទៅ​សម្របសម្រួល​ជាថ្មី​ម្តងទៀត​ជាមួយ​ប្រជាពលរដ្ឋ និង​ភាគី លោក អ៊ុក វ៉ាន ។​ក្រោយពី​លោក​អភិបាលស្រុក បាន​ទាញយក​ហេតុផល​ផ្លូវច្បាប់​និង​គោលនយោបាយ​ឈ្នះ​មក​សម្របសម្រួល​ជាច្រើនលើក​ច្រើនសារ ដោយ​ប្រើ​កាយវិការ​ដ៏​ទន់ភ្លន់​រួចមក លោក អ៊ុក វ៉ាន បាន​ស្ងប់ចិត្ត​

ប្រគល់​ដី​លៀន​លយ​របស់ខ្លួន​ប្រមាណ​៨០% ដែល​បាន​ឈូសឆាយ​កាលពី​ព្រឹក​ហើយ​នោះ ធ្វើជា​ផ្លូវ​សាធារណៈ​ប្រើប្រាស់​ក្នុងភូមិ​ឃុំ តាម​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ប្រវែង​១៨៣០​ម៉ែត្រ​របស់​ឃុំ​។​លទ្ធផល​នៃ​ការយកចិត្តទុកដាក់​ស​ម្រ​ប​សម្រួល​ដោះស្រាយ​ខាងលើនេះ ទាំង​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ភូមិ​ឃុំ​សុទ្ធតែ​បាន​អបអរ​សារ​ទរ​និង​ទទួលយកបាន​ទាំងអស់គ្នា​។​DSC02169
​ ​លោក ឈឹម សុង មេឃុំ​បន្ទាយ​ព្រាល​បាន​និយាយ​អោយ​អ្នកយកព័ត៌មាន​យើង​ដឹង​ដែរ​ថា​៖ កន្លងមក​លោក ជឹម លន មេភូមិ​ឬ​ស្សី​ដួច ធ្លាប់បាន​ធ្វើការ​ដោះស្រាយ​ដោះដូរ ដោយ​សុំអោយ លោក អ៊ុក វ៉ាន ប្រគល់​ដី​ដែល​លៀន​លយ​ទទឹង​៥​ម៉ែត្រ​បណ្តោយ​៥០​ម៉ែត្រ ធ្វើជា​ផ្លូវ​សាធារណៈ​ក្នុងភូមិ​ទៅ ដោយ​គាត់​សុខចិត្ត​ប្រគល់​ដី​របស់​ភូមិ ប្រវែង​ប្រមាណ​ជាង​៥០​ម៉ែត្រ ដែល​ជាប់​កន្ទុយ​ដី​ភូមិ​លោក អ៊ុក វ៉ាន ទៅអោយ​លោក អ៊ុក វ៉ាន ថែមទៀត​ជាការ​ថ្នូរ​នៃ​ការដោះដូរ​ដី​ផ្លូវ​ខាងមុខ ហើយ​លោក អ៊ុក វ៉ាន បានទទួល​យក​ហើយ តែ​លោក​នៅតែ​មិន​ព្រម​ប្រគល់​ដី​ដែល​ត្រូវយក​ធ្វើ​ផ្លូវ​សាធារណៈ​ខាងមុខ​អោយ​អ្នកភូមិ​ទៀត ទើប​អ្នកស្រុក​ក្នុងភូមិ​នាំគ្នា​ការតវ៉ា​ទាមទារ​ខ្លាំងក្លា​បែបនេះ​។​DSC02159
​ ​លោក​មេឃុំ​បន្ទាយ​ព្រាល​ក៏​សុំ​ថ្លែងអំណរគុណ​ផងដែរ​ដល់​លោក អ៊ុក វ៉ាន ដែល​ក្រោយពី​មានការ​ស​ម្រ ប​សម្រួល​របស់លោក​អភិបាលស្រុក​រលាប្អៀរ​រួចមក លោក​បាន​ស្ងប់ចិត្ត​ប្រគល់​ដី​ដែល​លៀន​លយ​ខាងលើនេះ​សំរាប់ធ្វើ​ផ្លូវ​សាធារណៈ​ប្រើប្រាស់​ក្នុងភូមិ​រហូត​ទៅ និង​ក៏​សុំ​ថ្លែងអំណរគុណ​ដល់​លោក​អភិបាលស្រុក​ផងដែរ​
​ដែល​បាន​យកចិត្ត​ដាក់ចុះ​មកដល់​មូលដ្ឋាន​ដោយផ្ទាល់​និង​ដោះស្រាយ​ទំនាស់​ទទួលបាន​