កំពង់ឆ្នាំង៖កាណូត២គ្រឿងនិងសាច់អួនក្រហមក្រឡាញឹកខុសប្រវែង៩៧ម៉ែត្រត្រូវសមត្ថកិច្ចចំរុះចាប់បានពីក្រុមជនល្មើស ខណៈដែលពយគេលបលួចចូលធ្វើការនេសាទក្នុងឡូត៏អភិរក្យឆ្អឹងដំរី ។ ករណីបង្ក្រាបបទល្មើសនេសាទខុសច្បាប់ខាងលើនេះរបស់សមត្ថកិច្ចចំរុះធ្វើឡើងនៅម៉ោង៣និង៣០នាទីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៥ នៅក្នុងចំណុចឡូត៍អភិរក្សបឹងឆ្អឹងដំរី ស្ថិតនៅក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ។
លោក ដួង សុផាត ជាប្រធានសហគមន៏នេសាទឃុំទឹកហូតបាននិយាយអោយដឹងនៅរសៀលថ្ងៃទី១២មិនា២០១៥នេះថា៖មុនពេលបង្ក្រាបបទល្មើសក្នុងបឹងអភិរក្សខាងលើនេះ គឺមានការផ្តល់ព័ត៌មាន ពីប្រជាពលរដ្ឋដែលបានបូមទឺកដាក់ស្រែប្រាំងនៅទីនោះ។លោកបានរាយ
កំលាំងចុះឃ្លាំមើលពេលឃើញមានបទល្មើសមែនហើយនោះ ក៏បានរាយការណ៍ជូនជលផលផ្នែកនិងសង្កាត់កំពង់ប្រាសាទ សហការណ៍ជាមួយសមត្ថកិច្ចនគរបាលមូលដ្ឋាន ចេញ បង្ក្រាបបានភ្លាមៗ ប៉ុន្តែជនល្មើសបានរត់គេចខ្លួនបាត់ ដោយបានដកហូតបាឡាស្មាច់២គ្រឿងនិងម៉ាស៊ីន២គ្រឿង អួនសាច់ក្រហមប្រវែង៩៧ម៉ែត្រ និងបានដឹកយកមករក្សាទុកនៅផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ កសាងសំណុំរឿងតាមផ្លូវច្បាប់ បញ្ជូនមកខណ្ឌ័រដ្ឋបាលជលផល ។
ប្រភពដោយឡែកមួយពីប្រជាពលរដ្ឋបានអោយដឹងថា៖ឧបករណ៍នេសាទខុសច្បាប់ខាងលើនេះ ជារបស់ក្រុមជនល្មើសដែលគេស្គាល់មានឈ្មោះ ចិន ខា និង ឈ្មោះខន រស់នៅក្នុងភូមិព្រែកសាលា ឃុំទឹកហូត ទាំង៣នាក់ខាងលើនេះជាមុខសញ្ញាឆក់ត្រីនៅតាមបឹងនិងទន្លេយ៉ាងសកម្ម ហើយក៍មិនដែលសមត្ថកិច្ចណាមួយបង្ក្រាបពួកគេបានឡើយ។
លោកសោម ភិរុណ នាយខណ្ឌ័រដ្ឋបាលជលផលបានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៥នេះថា៖ឧបករណ៍នេសាទលើនេះត្រូវរឹបអូសជាសម្បតិរដ្ឋតាមបញ្ញត្តិច្បាប់។ លោកសុំធ្វើការអំពាវនាវ ដល់ប្រជានេសាទទាំងអស់កុំចូលធ្វើនេសាទនៅក្នុងតំបន់អភិរក្ស ដោយត្រូវចូលរួមរក្សាទុកពូជត្រីអោយបានកើនឡើង និងកុំកាប់ព្រៃលិចទឹកដែលជាជម្រកត្រីនិងជាជម្រកសត្វគ្រប់ប្រភេទសម្រាប់កូនចៅជំនាន់ក្រោយ។
លោកនាយខណ្ឌ័បានអោយដឹងទៀតដែរថា៖ តំបន់អភិរក្សបឹងឆ្អឹងដំរីមានទំហំ៥៩២ហិកតាដែលផ្ទុកទឹកបានរាប់ម៉ឺនម៉ែត្រគូប សម្រាប់បំរើដល់ការធ្វើស្រែប្រាំងរបស់ប្រជាពលរដ្ឋ និងមានត្រីគ្រប់ប្រភេទសម្រាប់អភិរក្សអោយមានកំណើនឡើង ដើម្បីបំរើជីវភាពរស់របស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង ដូច្នេះប្រជាពលរដ្ឋគ្រប់រូបត្រូវតែសហការ និងរាយការណ៍អោយសមត្ថកិច្ចអោយបានទាន់ពេលវេលាដើម្បីបង្ក្រាបបទល្មើស៕



































