បន្ទាយមានជ័យ:មនុស្សរាប់ពាន់ រួមទាំងភ្ញៀវនរទេសនិងមន្ត្រីថ្នាក់ដឹកនាំខេត្ត នៅក្រុងសិរីសោភ័ណបានមកចូលរួមកំសាន្តក្នុងពីធីប្រគុំតន្ត្រីមនុស្សធម៍ បន្ទាយមានជ័យនៅវេទិកាខេត្តកាលពីរាត្រីថ្ងៃទី១២មីនា២០១៥។
ក្រុមសិល្បះខុង ខូយ របស់ខ្មែរសុរិន្ទខេត្តសុរិន្ទប្រទេសថៃនិងសិល្បះករ ការិនីខ្មែរក្នុងខេត្តបានមកសំដែងបង្កើតបានសេចក្តីសប្បាយរីករាយនិងទឹកចិត្តជ្រះថ្លាបរិច្ចាគធនធានតាមលទ្ធភាពដើម្បីយកទៅទិញអាហារអោយកុមារកំព្រានិងទីទ័លក្រនៅបរិភោគ១ផ្នែកនិងដល់មុខសញ្ញាជនរងគ្រោះច្រើនប្រភេទ១ផ្នែកទៀត។
លោក ឈើយ ចាន់ណា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តនិងជាអនុប្រធានសហភាពសហព័ន្ទយុវជនកម្ពុជា(សសយក)ខេត្តបន្ទាយមានជ័យអោយដឹងថា:បំណងនៃការប្រគុំតន្រី្តក្រុមសិល្បះដឹកនាំដោយលោកគ្រូ ខុង ខុយ របស់ខ្មែរសុរិន្ទមកពីខេត្តសុរិន្ទនេះដើម្បីកៀងគរមូលនិធិជួយដល់”កុមារកំព្រា ចាស់ជរា ទុរគតជន បងប្អូនប្រជាពលរដ្ឋមានជីវភាពក្រីក្រលំបាកនិងជួយចែករំលែកការលំបាកដល់េជនរងគ្រោះដែលកំពុងត្រូវការជំនួយ”។
លោក ឈើយ ចាន់ណានិយាយបន្តថា:កម្មវិធីតន្ត្រីមនុស្សធម៍ បន្ទាយមានជ័យនេះផ្តួចផ្តើមនិងសហការរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក)ខេត្តបន្ទាយមានជ័យដែលមានការឯកភាពពីលោកហ៊ុន ម៉ានី ប្រធានសសយកថ្នាក់កណ្តាលផងដែរព្រមទាំងគាំទ្រដោយរដ្ឋបាលខេត្តនិងសាលាខេមមានទីតាំងនៅស្រុកមង្គលបូរី។
លោកអនុប្រធានក៏ឆ្លៀតរំលឹកដែរថា ក្នុុងឆ្នាំ២០១៤កន្លងមកសសយកខេត្តធ្វើសកម្មភាពមាន:រកមូលនិធិជួយមន្ទីរពេទ្យគន្ធរបុប្ផាបាន២៤.០០៣ដុល្លាសរអា។ជួយពលករខ្មែរបញ្ជូនពីប្រទេសថៃបាយ៥០០កញ្ចប់,នំប័ុង៤៥០០ដើម,ទឹកសុទ្ធ១.០០០យួរ។សហការនឹងយុវជនស្រុក-ក្រុងធ្វើផ្ទះជូនចាស់ជរានិហទុរគតជនបាន៥ខ្នង។ជួយគ្រឿងឧបភោគបរុភោគដល់គ្រួសារក្រីក្រ ទុរគតជន ជនរងគ្រោះដោយភ្លើងឆេះនិងកងកម្លាំងយោធាក្នុងខេត្តជាច្រើនលើក
។
ឯកការងារអប់រំយុវជននិងកីឡានិងការងារចូលរួមសង្គមវិញបានធ្វើច្រើនណាស់ដែរ។
លោកគោស៊ុុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យអោយដឹងថា:សូមអបអរសាទរនិងកោតសរសើរដល់ការខិតខំនិងលទ្ធផលរបស់សសយកខេត្តនិងការរួមចំណែករបស់មន្ទីរអង្គភាព អ្នកពាក់ព័ន្ធក្នុងការលើកកម្ពស់ការងារមនុស្សធម៍ សង្គម អប់រំយុវជន កីឡាវប្បធម៍ បរិស្ថាន អនាម័យ..។លោកអរគុណដល់ក្រុមតន្ត្រីខ្មែរសុរិន្ទរបស់ក្រុមលោកខុង ខុយ.អ្នកនាង
ចេន សៃចៃ,អ្នកនាងចេម ច័ន្ទ,លោកឌីជេ,អាចារ្យធំនិងសិល្បះករ ការិនីដែលមកប្រគុំតន្ត្រីមិនគិតកម្រៃដើម្បីមនុស្សធម៍នេះ ហើយសង្ឃឹមថានឹងមកធ្វើសកម្មភាពបែបនេះក្រោយៗទៀត។
លោកគោស៊ុំ សារឿត អំពាវនាវដល់សប្បុរសជនចូលរួមបរិច្ចាគធនធាន ថវិកានិងមធ្យោបាលនានាដើម្បីឧបត្ថម្ភ គាំទ្រ លើកកម្ពស់សកម្មភាពមនុស្សធម៍ដើម្បីជួយជនត្រូវការជំនួយបន្តទៀតអោយផុលផុស៕



































