តន្ត្រី​សប្បុរសធម៌ ខុង ខុយ​ខ្មែរសុរិន្ទ​ផ្តល់​អាហារ​ថ្ងៃត្រង់​ដល់​សិស្សានុសិស្ស​ជា​កុមារកំព្រា​នៅ​មង្គល​បូរី​

0

​បន្ទាយ​មាន​ជ័​យះ ក្នុង​កិច្ចការ​មនុស្សធម៌​ឈាមជ័រ​ខែ្មរ​តែមួយ សិ​ល្បះ​ករ​ខែ្មរ​សុរិន្ទ ដឹកនាំ​ដោយ​លោក​. ខុង ខុយ កាលពី​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០១៥​នេះ​បានរៀបចំ​ប្រ​គុ​ុំ​តន្ត្រី​សប្បុរសធម៌​មួយ​នៅក្នុង​បរិវេណ​សាលា​ដើម្បី​គៀងគរ​រក​មូលនិធិ​សំរាប់​ជួយ​ទ្រទ្រង់​សាលា​កុមារកំព្រា​បន្ទាប់ពី​បាន​ប្រគុំ​និង​សម្តែង​នៅក្នុង​បរិវេណ​វេទិការ​កាលពី​យប់​មុ​ិ​ញ​រួចមក​។​IMG_6630
លោក លឹម ប៊ុន​ឡោម នាយក​សាលា​ចំណេះ​ទូទៅ​ខេ​ម​បូ​ឌា អី​ឃែ​ឌឺ​មី (CAM)​បាន​និយាយថា ពិធី​នេះ​បានធ្វើ​ឡើង​ក្រោម​ការចូលរួម មេ​បញ្ជា​មូលដ្ឋាន​អាវុធហត្ថ មេឃុំ​និង​លោក ខុង ខុយ ព្រមទាំង​សិ​ល្បះ​ករ​សិ​ល្បះ​ការិនី​សុរិន្ទ​ជាច្រើន​នាក់​។​លោក​បន្តថា កន្លងមក លោក ខុង ខុយ តែងតែ​ធ្វើការ​សម្តែង​នៅតាម​តំបន់​មួយចំនួន​នៅក្នុង​ខេត្តបន្ទាយមានជ័យ​តែង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខែ្មរ​។​IMG_6646
ក្រោយពី​បាន​ប្រគុំ​តន្ត្រី​លោក ខុង ខុយ បានរៀបចំ​ជា​អាហារ សំរាប់​ចែកជូន​ដល់​ក្មេងៗ​កុមារកំព្រា​ផងដែរ​។​