យុវជន​២​នាក់ និង​ម៉ូតូ​២​គ្រឿង​បំពាក់​ភ្លើង​ឡា​ហ្ស៊ែ និង​ស៊ី​ផ្លេ​ខុស​បច្ចេកទេស​ ​ត្រូវ​សមត្ថកិច្ច នគរបាល​ក្រុង​ឃាត់​អប់រំ និង​ផាកពិន័យ​

0

​កំពង់ឆ្នាំង​៖​ ​យុវជន​២​នាក់ ម្នាក់​ជា​សិស្ស និង​ម្នាក់ទៀត​ជាជាង​ដែក ព្រមទាំង​ម៉ូតូ​២​គ្រឿង ត្រូវបាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​ប្រដេញ​តាម​និង​ចាប់បាន​ឃាត់ទុក ធ្វើការ​អប់រំ​និង​ពិ ន័យ​ទៅតាម​ច្បាប់ បន្ទាប់ពី​ពួកគេ​បាន​បើក​ម៉ូតូ​បើក​បំពាក់​ភ្លើង​ឡាស៊ែរ និង​ស៊ី​ផ្លេ​រថ យន្ត​ឮ​ខ្លាំងៗ​រំខាន​គេឯង​។ ការចាប់​ឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៧ និង​៣០ នាទី​យប់ ថ្ងៃទី​១២ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​ខុសៗ​គ្នា​២​កន្លែង​នៅក្នុង​សង្កាត់​កំពង់ ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​
​ ​លោក ហង្ស ប៊ុន​ហាក់ អធិការរង​ក្រុង​កំពង់ឆ្នាំង​ទទួលបន្ទុក​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​បាន​និយាយ​អោយដឹងថា​៖​អនុវត្តតាម​បទបញ្ជារ​របស់​ឯកឧត្តម​អភិបាលខេត្ត និង​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត ក្នុងការ​ពង្រឹង​វិធានការណ៍​បង្ការ និង​ទប់ស្កាត់​សកម្មភាព​ក្មេង​ទំនើង ដើម្បី​DSC06791

លប់បំបាត់​ភាពអនាធិបតេយ្យ​ធ្វើអោយ​បាត់បង់​សណ្តាប់ធ្នាប់​នៅតាម​ទី​សា ធារ​ណៈ នៅ​យប់​ថ្ងៃទី​១២ ខែ​មិនា ឆ្នាំ​២០១៥ សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​បានចេញ​ល្បាត​នៅ​គ្រប់​គោលដៅ​ក្នុង​មូលដ្ឋាន ដែលជា​លទ្ធ ផល​ចាប់​និង​ឃាត់​បាន​យុវជន​ចំនួន​២​នាក់ និង​ម៉ូតូ​២​គ្រឿង​។​
​ ​យុវជន​ទី​១​ឈ្មោះ យាន សុ​ភី អាយុ​១៩​ឆ្នាំ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង រស់នៅ​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​បើកបរ​ម៉ូតូ​ស្មា​ស់រី​វ៉ូ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ និង​បាន​បំពាក់​ភ្លើង​ឡាស៊ែរ រ​ខុស​លក្ខណៈ​បច្ចេកទេស​។​រូបគេ​ត្រូវបាន​សមត្ថកិច្ច​ប្រដេញ​ចាប់បាន​នៅ​ម៉ោង​៧​និង​៣០​នាទី ស្ថិតនៅ​ផ្លូវបំបែក​មន្ទីរ​សេដ្ឋ កិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង​។​DSC06790
​ដោយឡែក​យុវជន​ឈ្មោះ ងួន ឡុង អាយុ​២៥​ឆ្នាំ​គឺជា​ជាងដែក រស់នៅ​ភូមិ​ត្រោក លិច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ បាន​ជិះ​ម៉ូតូ​សង់​កូរ៉េ​ពណ៌​ក្រហម គ្មាន​ស្លាក​លេខ និង​បាន បំពាក់​ស៊ី​ផ្លេ​រថយន្ត​(​គូថ​ខ្យង​)​ឮ​ខ្លាំង​ខុស​លក្ខណៈ​បច្ចេកទេស​រំខាន​គេឯង​។​រូបគេ​ត្រូវបាន​សមត្ថកិច្ច​ប្រដេញ​ចាប់តាំងពី​ក្បែរ​រង្វង់​មូល​វិមានឯករាជ្យ រ​ហួត​ដល់​ភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ទើប​ចាប់​ឃាត់ខ្លួន​បាន​។​DSC06789
​ ​លោក​អធិការរង​បាន​បន្តថា​៖​ករណីនេះ សមត្ថកិច្ច​បាន​ឃាត់​ម៉ូតូ​របស់​ពួកគេ​ទាំង​២ គ្រឿង​ជា​បណ្តោះអាសន្ន​សិន និង​បាន​កសាង​សំណុំរឿង​រក្សាទុក​តាម​និតិ​វិធី​។​លុះដល់ ព្រឹក​ថ្ងៃទី​១៣ ខែ​មិនា ឆ្នាំ​២០១៥ ទើប​ហៅ​ពួកគេ​មក​ធ្វើការ​អប់រំ និង​ផាកពិន័យ​ទៅតាម បញ្ញត្តិ​ច្បាប់ ដើម្បី​ជាការ​ព្រមាន​កុំអោយ​ពួកគេ​ធ្វើ​របៀបនេះ​ខុសច្បាប់​បន្តទៀត​៕