សៀមរាប នៅព្រឹកថ្ងៃទី១១ដល់ថ្ងៃទី១៣ខែគម្ភះឆ្នាំ២០១៥នគរបាលប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តបានធ្វើការបង្ហាញមុខក្រុមចាត់ចែងនិងសំរួលអោយប្រើប្រាស់នូវសាធាតុញៀនខុសច្បាប់ហើយឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន១១នាក់ជាបន្តបន្ទាប់និងដកហូតបានវត្ថុតាងម្សៅមេតំហ្វេតាមីន២៤កញ្ចប់តូចនិងយ៉ាម៉ា២៤គ្រាប់ម៉ូតូ២គឿងដាវ៣ដើមទូរស័ព្ទ០៩គឿងនិងឪបករណ៏ជក់មួយចំនួនធំព្រមទាំង សំភារះវេចខ្ចប់មួយចំនួនធំ។
លោកវរះសេនីយ៏ទោអ៊ុំសាអាតនាយការិយាល័យនគរបាលប្រឆាំងគឿងញៀននៃស្នងការនគរបាលខេត្តបានអោយដឹងថានៅវេលាម៉ោង១៤និង០០នាទីនៅក្នុងថ្ងៃទី១១ដល់ថ្ងៃទី១៣ខែគម្ភះ ឆ្នាំ២០១៥កំលាំងរបស់លោកបានរួមសហការជាមួយកំលាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនិងសង្កាត់ជ្រាវសង្កាត់ស្វាយដង្គំក្រុងសៀមរាបបានរួមសហការណ៏ បង្ក្រាបបទល្មើស
ចាត់ចែងនិងសំរួលអោយប្រើប្រាស់នូវសាធាតុញៀនខុសច្បាប់នៅក្នុងក្រុង សៀមរាបចាប់ពីថ្ងៃទី១១ដល់ទី១៣គម្ភះ២០១៥ឃាត់ខ្លួនបាន១១នាក់ក្នុងនោះស្រី៤នាក់និងដកហូតបានវត្ថុតាង ម្សៅមេតំហ្វេតាមីន២៤កញ្ចប់តូចនិងយ៉ាម៉ា២៤គ្រាប់ម៉ូតូ២គឿងដាវ៣ដើមទូរស័ព្ទ០៩គឿងនិងឪបករណ៏ជក់មួយចំនួនធំព្រមទាំង សំភារះវេចខ្ចប់មួយចំនួនធំ។
លោកវរះសេនីយ៏ទោអ៊ុំសាអាតនាយការិយាល័យនគរបាលប្រឆាំងគឿងញៀនបានប្រាប់អោយដឹថាជនសង្ស័យប្រុសស្រីទាំង១១នាក់ក្នុង៣នាក់ធ្លាប់ជាប់គុករាប់ភ្លេចមកហើយពីបទជួញដូរគឿងញៀន។
លោកវរសេនីយ៏ទោបានបញ្ជក់ថាជនសង្ស័យដែលធ្លាប់ជាប់គុកពីបទជួញដូរគឿងញៀននៅមិនព្រមកែខ្លួន១ឈ្មោះឆៃវ៉ាន់ធីតាហៅលីនភេទស្រីរស់នៅក្នុងក្រុងសៀមរាបធ្លាប់ជាប់គុកពីបទជួញដូ២ឈ្មោះសេងពិសីភេទស្រីធ្លាប់ជាប់គុកពីបទប្រើនិងសំរួករក្សាទុក៣ឈ្មោះលីហ៊ាងភេទប្រុសក៏ធ្លាប់ជាប់គុកពីបទជួញដូរគឿងញៀនដ៏សកម្មនៅក្នុងក្រុងសៀមរាបផងដែរ ចំណែកជនសង្ស័យប្រុសស្រី៨នាក់ទៀតក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទជួញដូរគឿងញៀនផងដែរ។
សូមបញ្ចាក់ថាជនសង្ស័យប្រុសស្រីទាំង១១នាក់ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃទី១៣ខែគម្ភះឆ្នាំ២០១៥នេះដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
គួរបញ្ជាក់ដែរថាករណីគឿងញៀននៅខេត្តសៀមរាបដូចជាមានការគំរើកទ្បើងវិញ ដែលធ្វើអោយប្រជាពលរដ្ឋមានការព្រួយបារម្ម តែទោះបីជាមានការកំរើក
ទ្បើងវិញយ៉ាងណាក៏ដោយក៏សមត្ថកិច្ចនៅតែបន្តធ្វើការបង្ក្រាបដូចភ្លៀងរលឹមដើម្បីអោយសាក់សមទៅនិង ទីក្រុងទេសចរណ៏។ដោយគឿនវ៉េត



































