ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ​ស៊ិន​ស៊ី​ណាត​នាយករង​នាយកដ្ឋាន​ផ្គត់ផ្គង់​ដឹកនាំ​គ​ណះ​ប្រតិភូ​ចុះ​សំណេះសំណាល់​ក្នុង​វគ្គ​ហាត់​ហ្វឹកហ្វឺន​ទ័ព​

0

​កំពង់ធំ​=​កាលពីរ​ព្រឹក​ថ្ងៃទី​១៣ ខែ​មិនា​ឆ្នាំ​២០១៥​នៅ​ទីតាំង​វី​រះ​សេនា​តូច​រៀបរយ​លេខ​១​ស្ថិតនៅ​ក្នុងភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ិន ស៊ី​ណាត នាយរង​នាយកដ្ឋាន​ផ្គត់ផ្គង់​បាន​ដឹកនាំ​គ​ណះ​ប្រតិភូ​អគ្គនាយកដ្ឋាន​ភស្ដុភារ​ហិរញ្ញវត្ថុ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម​ស៊ុន​មេ​បញ្ចា​ការ មេ​បញ្ចា​ការ​តំបន់សឹករង​កំពង់ធំ ព្រមទាំង មេ​បញ្ចា​ការ មេ​បញ្ចា​ការរង ពល​ទា​ហ៊ាន​ចូលរួម​ចំនួន​២៥០​នាក់​ក្នុង​វគ្គ​ហាត់​ហ្វឹកហ្វឺន​នេះ​។​

Image18
ក្នុងការ​អនុវត្តន៍​ផែន​ការហាត់​ហ្វឹកហ្វឺន​ប្រចាំឆ្នាំ​២០១៥​របស់​យោធា​ភូមិភាគ​៤ នៃ​តំបន់​ប្រតិបត្តិ​ករ​សឹក​រង កំពង់ធំ បាន​បើក​វគ្គ​ចាប់ពីរ​ថ្ងៃទី​០២​ខែ​មិនា​ឆ្នាំ​២០១៥​តទៅ ដែលមាន​រយះពេល​៤៥​ថ្ងៃ និង​មាន​សិក្ខាកាម​ចូលរួម​ចំនួន​២៥០​នាក់ ដោយបាន​ទទួល​កញ្ចប់​ថវិការ​ឧ​ប​ត្ត​ម ពីស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយក​រដ្ន​មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​១​ម្នាក់​ទទួលបាន​ថវិការ​៣០០០​រៀល​បន្ថែម​លើ​ការហូបចុក​រួច​។​

Image20
​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម​ស៊ុន បាន​មានប្រសាសន៍ថា ដោយ​យោងតាម​ការណែនាំ​របស់ ឯកឧត្តម មេបញ្ជាការ​ភូមិភាគ​ទី​៤ បាន​ជម្រុញ​ឲ្យ​មាន​ការបើក​វគ្គ​ហ្វឹកហ្វឺន​ដល់​កំលាំង​ទ័ព ជាប្រចាំ​ដើម្បី​ពង្រឹង​នូវ​សីលធម៌ វិន័យ និង​សេចក្តីថ្លៃថ្នូរ​របស់​កង​កម្លាំង ជាពិសេស​គឺ​ការពង្រឹង​សមត្ថភាព​ក​ង​កម្លាំង​ឲ្យ​មានគុណ​ភាព ទាំង​យុទ្ធ​តិ​សាស្ត្រ និង​ចេ​ត​សាស្ត្រ ក្នុងការ​ត្រៀម​ជួយ​អន្តរ​គម​ន៍​នៅ​ជួរមុខ មិនតែប៉ុណ្ណោះ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ជម្រុញ​ឲ្យ​កងកម្លាំង​ទាំងអស់​ចេះ​សាមគ្គី​គ្នា​ផ្ទៃក្នុង និង​ចូលរួម​ក្នុង​កម្មវិធី​មនុស្សធម៌​ផងដែរ ។​

Image19
ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ិន ស៊ី​ណាត បាន​មានប្រសាសន៍​សំ​ណះ​សំ​ណា​ល សួរសុខទុក្ខ និង​បាន​រំលឹក​រឿង​កាលពី​អតីតកាល​ដែល​លោក​ធ្លាប់​បានរស់នៅ​ឈរជើង ការពារ​នៅក្នុង​ទឹកដី​ខេត្តកំពង់ធំ អស់​រយះ​កាល​ជាច្រើន​ឆ្នាំ​ព្រមទាំង​បាន​ផ្ដាំផ្ញើរ​អោយ កងកំលាំង​ហ្វឹកហ្វឺន​ទាំងអស់ យកចិត្តទុកដាក់​ក្នុងការ​រៀនសូត្រ​ក្រេប​យកចំណេះ​ដឹង​ដើម្បី​ការពារ​សន្ដិសុខ ការពារជាតិ និង​ជា​អ្នក​បន្ដ​វេ​ន្ដ​ទៅ​ថ្ងៃមុខ ចុងក្រោយ​ឯកឧត្តម​ក៏បាន​កោត ស​សើរ​ឯកឧត្តម សោម​ស៊ុន ព្រមទាំង​មេ​បញ្ចា​កា​រង​ទាំងអស់​ដែលជា​ថ្នាក់ដឹកនាំ​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​បង្ហាត់បង្រៀន ទ័ព​ដែល​គ្មាន​សមត្ថភាព​អោយ ក្លាយជា​មនុស្ស​ម្នាក់​ដែលមាន​សមត្ថភាព​ពេញលេញ​និង​ជាស​រស​ទ្រូង​ជា​អ្នក​បន្ដ​វេ​ន្ដ​ក្នុង​កិច្ចការពារ​ប្រទេសជាតិ​ទៅ​ថ្ងៃមុខ បន្ទាប់មក ឯកឧត្តម​ក៏បាន​ចុះ​ត្រួតពិនិត្យ​ជាក់ស្ដែង​ការហ្វឹកហាត់​ហ្វឹកហ្វឺន រៀនសូត្រ ទីកន្លែង​ស្នាក់នៅ ការហូបចុក​របស់​សិ​ក្ខា​កាម ដែល​ធានា​បានជា​ប្រចាំថ្ងៃ​៕
ប៊ុន​រិទ្ធី​
Image43Image16

Image14Image13Image15Image42