គណះប្រតិភូស្រុកភូសីង្ហ ខេត្តសុីសាកេត ដើម្បីបង្កើនចំណងមេត្រីភាពរវាងស្រុកអន្លង់វែងនិងស្រុកភូសីង្ហ(ឧត្តរមានជ័យ)កាលពីព្រឹកថ្ងៃទី១៣ខែមីនា ឆ្នាំ២០១៥នៅសាលាស្រុកអន្លង់វែងមានរៀបចំពិធីស្វាគមន៍ គណះប្រតិភូស្រុកភូសីង្ហ ខេត្តសុីសាកេតប្រទេសថៃ ដើម្បី
បង្កើនចំណងមេត្រីភាពរវាងស្រុកអន្លង់វែងនិងស្រុកភូសីង្ហក្រោមអធិបតីភាពលោកជិន វិរះ យុទ្ធ អភិបាលស្រុកអន្លង់វែងរួមទាំងលោកមេភូមិមេឃុំគ្រប់ឃុំនិងសមត្ថកិច្ចនៅក្នុងស្រុកទាំងបីប្រភេទ។នាឱកាសនោះ ដែលលោកផៃ រ៉ូត អុីន កែវ អភិបាលស្រុកភូសីង្ហបានសម្តែងនូវសេចក្តីរីករាយចំពោះការស្វាគមន៍ ផ្តល់ភាពកក់ក្តៅដល់គណះប្រតិភូមន្ត្រីរាជការស្រុកភូសីង្ហ ខេត្តសុីសាកេតប្រទេសថៃ ដែលបានអញ្ជើញចុះមកសំណេះសំណាលនិងទស្សនកិច្ចនៅស្រុកអន្លង់វែងនេះ។លោកផៃ រ៉ូត អុីន កែវ អភិបាលស្រុកភូសីង្ហបានមានប្រសាសន៍ផ្តោតទៅលើការនាំផលិតផលចេញទៅលក់នៅទីផ្សារ ដូចជាផលិតផលកសិកម្មនិងឧស្សាហកម្ម ដូចជាស្រូវ ដំឡូងមី គ្រាប់ស្វាយចន្ទីនិងដំណាំកៅស៊ូ ដែលត្រូវស្តារឡើងវិញ ទាំងអ្នកផលិតនិងអ្នកជំនួញដើម្បីផលិតផល ដែលផលិតផល ដែលផលិតបានមានគុណភាពនិងទទួលស្គាល់ពីទីផ្សារអន្តរជាតិ ហើយនៅពេលឆាប់ៗខាងមុខនេះលោកបានឲ្យលោកមេភូមិនិងលោកមេឃុំទៅទស្សនកិច្ចសិក្សាស្វែងយល់ពីដំណាំកសិកម្មនៅស្រុករបស់លោកដើម្បី
យល់ដឹងពីការដាំដុះនោះ។លោកជិន វិរះ យុទ្ធ អភិបាលស្រុកអន្លង់វែងបានបញ្ជាក់ថា កន្លងមកនេះអាជា្ញធរស្រុកអន្លង់វែងក៏ដូចជាអាជា្ញធរខេត្ត ធ្លាប់បានចុះកិច្ចព្រមព្រៀងផ្នែកសេដ្ឋកិច្ច ជាមួយនិងភាគីថៃ ជាច្រើនដងមកហើយ។លោកជិនវិរះ យុទ្ធអភិបាលស្រុកអន្លង់វែង បានមានប្រសាសន៍បន្តទៀតថា ជាចុងក្រោយសំណូមពរឲ្យអាជា្ញធរស្រុកភូសីង្ហ ខេត្តសីុសា កេតប្រទេសថៃ ដែលនៅជាប់ព្រំដែនជួយដល់កូនកសិករដែលរស់នៅតាមព្រំដែន ឲ្យបានសិក្សានៅប្រទេសថៃ ផ្នែកកសិកម្មផងនិងសូមឲ្យមានការសម្រួលដល់ពលករចំណាកស្រុក ទៅធ្វើការនៅថៃឲ្យស្របទៅនិងច្បាប់និងមាននយោបាយជួយការពារសុវត្តិភាពដល់ពលករកម្ពុជាផង៕(ដោយចាន ់ ធី)






































