ល្បែង​កន្ទុយលេខ​បើក​លេង​យ៉ាង​អនាធិបតេយ្យ​សមត្ថកិច្ច​មិន​ព្រួយបារម្ភ​ពី​ប​ណ្ហា​ភូមិ ឃុំ​

0

ល្បែង​កន្ទុយលេខ​បើក​លេង​យ៉ាង​អនាធិបតេយ្យ​សមត្ថកិច្ច​មិន​ព្រួយបារម្ភ​ពី​ប​ណ្ហា​ភូមិ ឃុំ​មាន​សុ​វត្តិភាព​)(​ឧ​ត្ត​រ​មានជ័យ​)​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តាល​ស្រុក​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​ករណី​ល្បែង​កន្ទុយលេខ​ខុសច្បាប់​IMG_0018

កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង​និង​យ៉ាង​អនាធិបតេយ្យ​រីក​ដូច​ផ្សិត​តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ​មិន​បង្ក្រាប​ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​នៅក្នុង​ខេត្ត ស្រុក​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​លើ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុ​វត្តិភាព​របស់​រាជរដ្ឋាភិបាល​ហើយ​តាមមើល​។​តាម​ប្រភព​ព័​ត៍​មាននៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ នេះ​ជា​ករណី​បើក​លេងល្បែង​សុ​ី សង​កន្ទុយលេខ​ដោយសារតែ​មានការ​ឃុ​ប ឃិត​គ្នា​ជាមួយនិង​សមត្ថកិច្ច​ប៉ូលិស​និង​សមត្ថកិច្ច​អាវុធហត្ថ​បាន​ល្បែង​លេង​យ៉ាងនេះ ករណី​បើក​ឲ្យ​លេងល្បែង​កន្ទុយលេខ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ខាងលើនេះ​គេ​ពុំដែល​ឃើញ​សមត្ថកិច្ច​ចុះ​ធ្វើការ​បង្ក្រាប​ចំពោះ​មេក្លោង​ធំៗ​ម្តងណា​ឡើយ​ព្រោះ​ដោយសារ​មានការ​ត្រូវរ៉ូវ​គ្នា​ទូទាំង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​អស់ហើយ​។​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​សង្កេតឃើញថា ការចុះ​បង្ក្រាប​បទល្មើស​ខុសច្បាប់​តាម​បណ្តាល​ខេត្ត ស្រុក​សមត្ថកិច្ច​បាន​អនុវត្តតាម​គោលនយោបាយ​ភូមិ ឃុំ​មាន​សុ​វត្តិភាព​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ដាក់អោយ​ស្ទើ​ទាំងស្រុង​រួចហើយ​ចម្លែក​តែ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នេះ បី​ដូចជា​ធ្វើ​មិនដឹង​មិនឃើញ​ចំពោះ​បទល្មើស​ដែល​កើតឡើង​នេះ ទាល់តែសោះ​ឬមួយ​ជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច ហើយ​សំខាន់បំផុត​នោះ​គឺ​ស្រុក​អន្លង់វែង ដែលមាន​ឈ្មោះ​វិ​ន​ភេទ​ស្រី​លក់​កន្ទុយលេខ​នៅ​ផ្សារ​មជ្ឈមណ្ឌល​ពាណ​ជ្ជ​កម្មរ​ង្វ​ង​មូល ទល់មុខ​កា​រ៉ា​សាំង​(​ខៀវ ឧ​ត្ត​ម​)​ទី​២​ឈ្មោះ​ជឿន ភេទ​ប្រុស​លក់​នៅ​ផ្សារ​សេង ស៊ន់​ទី​៣​ឈ្មោះ​ភាព ភេទ​ស្រី​លក់​នៅ​ផ្សារ​សេង ស៊ន់​ជួល​ផ្ទះ​អា​ទី ទី​៤​ឈ្មោះ​ចែ ខួច​លក់​នៅមុខ​ផ្ទះ​យាយ​គុយទាវ​ទី​៥​លក់​នៅផ្ទះ​សំណាក់​សោភា​ទី​៦​ឈ្មោះ​តា​វ៉ែនតា​លក់​ជាប់​ផ្ទះសំណាក់​ត្រពាំង​ប្រិ​យ៍​ទី​៧​ឈ្មោះ​យ៉ា លក់​នៅ​ទឹក​ជុំ ហើយ​ក៏មាន​អ្នកជិះ​ម៉ូតូ​ដើរ​លក់​តាម​ផ្ទះ​ទៀតផង​។​ជាមួយនិង​សកម្មភាព​ទទួល​កត់​ក​ន្ទុ​យ​លេខ​ដ៏​ច្រើន​នេះ​ប្រជាពលរដ្ឋ​បាន​សម្តែង​ការភ័យខ្លាច​ព្រោះ​មាន​ទីតាំង​ល្បែង​ច្រើន​បណ្តាល​ឲ្យ​បទល្មើស​កើតឡើង​ជាប្រចាំ​និង​ជាច្រើន​ករណី​មាន​ទាំង​ចោរលួច ចោរឆក់ ចោរប្លន់​ជាដើម​ដែល​កំពុង​អងរួន​ស្រុក​អន្លង់វែង​និង​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នោះ​៕

IMG_0017