មន្ត្រី​នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ធ្វើ​គំរូ​ឈានមុខ​ក្នុង​ការសំអាត អនាម័យ​បរិស្ថាន នៅក្នុង​ខេត្ត និង​សា​ធារ​ណះ​ជន ក្នុងការ​សំអាត អនាម័យ​បរិស្ថាន​នៅតាម​គេហដ្ឋាន និង​ទីសាធារណ​:

0


បន្ទាយមានជ័យ​:
ក្រុម​ថ្នាក់ដឹកនាំ នាយក​នាយករង នាយ​ទី​ចាត់ មន្ត្រី​នៃ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ កាលពី​ព្រឹក ថ្ងៃទី ១៣ មិនា ឆ្នាំ ២០១៥ និយាយថា​: មន្ត្រី​នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ធ្វើ​គំរូ​ឈានមុខ​ក្នុង​ការសំអាត អនាម័យ​បរិស្ថាន នៅក្នុង​ខេត្ត ហើយ និង​ជា​គំរូ​ដល់​សា​ធារ​ណះ​ជន IMG_3222

ក្នុងការ​សំអាត អនាម័យ​បរិស្ថាន​នៅតាម​គេហដ្ឋាន និង​ទីសាធារណ​: លើកឡើង​ដូច្នេះ ក្នុងពេល​សំអាត​អនាម័យ ក្នុង​ទីធ្លា​និង​សួនច្បារ​សាលាខេត្ត​។​
មន្ត្រី​នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ប្រាប់ ទៀតថា​: ពួកខ្លួន​និង​ធ្វើការ​បោសសំអាត សំរាម​ឬ​ស្លឹកឈើ ដែល​ជ្រុះ​នា​រដូវប្រាំង កាត់​ស្មៅ​ថែ​សួន ស្រោច​ទឹក​និង​ដាំ​ផ្ការ បន្ថែមទៀត​ដើម្បីអោយ​បរិវេណ សាលាខេត្ត​មាន​សោភ័ណភាព​ទាំង​ខែប្រាំង​វស្សារ និង​ជាទី​គយគន់ ដល់​ទេសចរណ៍ និង​ប្រជាពលរដ្ឋ​ទូរ​ទៅ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​មួយ​នេះ​។​

IMG_3205
ក្រុមមន្ត្រី​បន្ត​ប្រាប់ទៀតថា​: ក្រុមមន្ត្រី​នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ និង​យក​ពេល​សំរាក​ពី​ការងារ ធ្វើ​អនាម័យ​សំអាត​បរិស្ថាន នៅតាម​ទីសាធារណ​: ដូចជា​កាប់ឆ្កា​ព្រៃ បោសសំអាត សំរាម​និង លាងជម្រះ​ធូលី​ដី តាម​ចិញ្ចើម​ផ្លូវជាតិ ផ្លូវ​ខេត្ត តាម​ទីប្រជុំជន ទីផ្សា​និង​សួន​សាធារណ​: ដាក់​ធុងសម្រាម​បន្ថែម ព្រមទាំង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ទូទៅ អោយ​ភ្ញាក់រលឹក រួមគ្នា​ជួយ​សំអាត អនាម័យ​នៅតាម​គេហដ្ឋាន និង​ទីសាធារណ​:​ដ៍ទៃទៀត​ក្នុង​ខេត្ត​។​
បញ្ជាក់​ផងដែរ​ថា​:​រដ្ឋបាលខេត្ត​និង​ក្រុង​បានប្រកាស​ប្រគល់ ដាក់អោយ​ប្រើប្រាស់​នូវ​ត្រាក់ទ័រ សី​ទែន​ទឹក​និង​ប្រកាស​ក្រុមការងារ​សម្អាត​ក្រុង​សិរីសោភ័ណ​កាលពី​ថ្ងៃទី​១០ មីនា ស្របពេល​សាលាក្រុង​សិរីសោភ័ណ​បានទទួល​បាន​ពានរង្វាន់​ផ្ការំដួល​២​ទង​ពី​គណកម្មការ​វាយតម្លៃ​ថ្នាក់ជាតិ​នាពេល​ថ្មីៗ​នេះ​៕​ដោយ​:​ឃិន​គ​ន្ធា​

IMG_3203IMG_3199