កំពង់ធំ. ឯកឧត្តម គង់វិមាន អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យសកម្មភាឈូសឆាយដី នៅតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន BHL. លឹមប៊ុនណ្ណា ដែលបានបោះទុនវិនិយោគ ផ្នែកកសិកម្មដំណាំស្រូវស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការនាំ 
ចេញអង្ករទៅទីផ្សារអន្តរជាតិ ទើបក្រុមហ៊ុនBHLលឹមប៊ុនណ្ណា បានអភិវឌ្ឍន៍លើដីដែលជាវាលទំនាប និងជាតំបន់ ព្រៃដែលប្រើការមិនកើត ឲ្យក្លាយទៅជាទីតាំងរោងចក្រលំដាប់អន្តរជាតិ សម្រាប់ផលិតពូជស្រូវ ជូនប្រជាពលរដ្ឋ ស្ថិតនៅចំនុចកែងគោល ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ. កាលពីព្រឹកថ្ងៃទី ១៣ខែមិនាឆ្នាំ ២០១៥ ដោយមានការចូលរួមពីអាជ្ញាធរស្រុក និងសមត្ថកិច្ច ជំនាញសូរិយោដី និងបរិស្ថាន មេព្រៃ ដើម្បីធ្វើការវាស់វែងផ្ទៃដីក្រុមហ៊ុន។
ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ នៅក្នុងអង្គប្រជុំថា អាជ្ញាធរខេត្តកំពង់ធំ ដែលមានឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ព្រមទាំងប្រជាពលរដ្ឋមានសេចក្តីរីករាយ និងស្វាគមន៍ចំពោះក្រុមហ៊ុន វិនិយោគទុន ដែលបានជ្រើសរើសទីតាំងខេត្តកំពង់ធំ ជាកន្លែងតំឡើងរោងម៉ាស៊ីនកិនស្រូវ ខ្នាតអន្តរជាតិ លើផ្ទៃដីដែលមានទំហំ ជាង១០០០ហិចតាក្នុងនោះមានទីតាំងរោងសម្ងួតស្រូវ. ទីតាំងផលិតស្រូវពូជនាំចូលពីអន្តរជាតិ ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅបង្ករបង្កើនផល ហើយក្រុមហ៊ុននឹងទទួលទិញផលស្រូវមកវិញ ដើម្បី ផលិតជាអង្ករនាំចេញស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ១លានតោនក្នុងមួយឆ្នាំ។
នៅក្នុងកិច្ចសហការចុះត្រួតពិនិត្យ. លើតំបន់វិនិឆ្ឆ័យ. និងផ្ទៃដីដែលត្រូវបានអនុញ្ញាតិច្បាប់ ពីអាធរខេត្តកំពង់ធំ ក្នុងការវិនិយោគជំហ៊ានដំបូង លើចំនួនផ្ទៃដី៧៨៣ហិចតា.ដែលជាផ្ទៃពុំមានផល ប៉ះពាល់ និងជាដីមានប្លង់ត្រឹមត្រូវ អនុញ្ញាតិឲ្យឈូស ចំណែកដីដែលមានការប៉ះបាល់ប្រជាពលរដ្ឋ ត្រូវឃ្វាលចេញមិនឲ្យមានបញ្ហារ ចំណែកលទ្ធផលនៃការវាយតំលៃសរុបនៃការ ប្រជុំគម្មការចម្រុះគឺ ទី១ សូមឲ្យក្រុមហ៊ុន រក្សានូវព្រៃសហគមន៍. ទី២ រក្សាទុកព្រៃអ្នកតាទ៣ ព្រៃជម្រកសត្វខ្សឹប ទី៤ ក្រុមហ៊ុនត្រូវរក្សាព្រៃសងខាងមាត់អូរម្ខាង៣០ម ទី៥ ក្រុមហ៊ុនត្រូវយកចិត្តទុក ដាក់ដោះស្រាយជាមួយប្រជាពលរដ្ឋ ចំពោះដីដែលគ្រោងនិងអភិវឌ្ឍន៍ជាង១០០០ហិចតានោះនិងសូមឲ្យក្រុមហ៊ុនជួយរក្សាផ្លូវលំសម្រាប់ប្រជាពលរដ្ឋធ្វើស្រែផង ទី៦ សុំឲ្យក្រុមហ៊ុនចុះបញ្ជីរការពាណិជ្ជកម្ម រៀបចំច្បាប់ទំលាប់ ចំណែកក្រុមហ៊ុន បានទទួលយកតាមការការឯកភាពរបស់ខេត្តកំពង់ធំ ។
ដោយ ប៊ុន រដ្ឋា








































