សៀមរាប : ក្នុងកិច្ចចុះប្រិត្តិការណ៍ធ្វើការតាមដានស្រាវជ្រាវនិងឈានដល់ការបង្ក្រាបបានខាងលើនេះត្រូវបានធ្វើឡើងកាលពី ថ្ងៃទី ១១ដល់ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៥ ស្ថិត នៅក្នុងភូមិ សាស្ត្រក្រុងសៀមរាប ។ លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យប្រឆាំង
គ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានអោយដឹងថាកម្លាំងនគរបាលជំនាញរបស់បានសហការណ៍ដ៏ល្អជាកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមួយចំនួនដោយអនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាដើម្បីធ្វើអោយការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព អោយ កាន់តែមានប្រសិទ្ធភាពខ្ពស់។ ទើបជាក់ស្តែងជនសង្ស័យប្រុសស្រី ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបានទាំង១១នាក់នេះ មិនអាចរត់គេចពីសមត្ថកិច្ចជំនាញបានឡើយ ។ លោក វរសេនីយ៍ទោ អ៊ុំ សាអាត បានបន្តអោយដឹងទៀតថា បន្ទាប់ពីបានធ្វើការឃាត់ខ្លួននិងបានសួរនាំជនសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីប្រើប្រាស់គ្រឿងញៀននិងកាន់កាប់អាវុធខុសច្បាប់ដាវសាំម៉ូរៃហើយនោះនៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រឹត្តនៅករណីខាងលើពិតប្រាកដមែន ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតបាននូវវត្ថុតាងពីជនសង្ស័យបាននូវម្សៅមេតំហ្វេតាមីន ចំនួន ២៤ កញ្ចប់ មានទម្ងន់ ២ , ៣ ក្រាម ទូរស័ព្ទដៃ ០៩ គ្រឿង ដាវសាំម៉ូ ០៣ ដើម ម៉ូតូ០២គ្រឿង និង ឩបករណ៍ប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយចំនួន ផងដែរ ។ បច្ចុប្បន្នទាំងជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបហើយកាលពីរសៀលថ្ងៃទី១៣ខែមីនា នេះ ដើម្បីចំណាត់ការទៅតាមផ្លូវច្បាប់បន្ត ៕
លោក ព្រិន្ទបាលទោ ខេង ខេមរា




































