ណាសា បង្ហោះយាន អវកាសចំនួន ៤ ដើម្បីសិក្សា ពីទំនាក់ទំនង នៃដែនម៉ាញេទិច
ទីភ្នាក់ងារ អវកាសអាមេរិក NASA នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០១៥ បាន បង្ហោះយានអវកាសចំនួន ៤ ត្រួតគ្នាដើម្បីសិក្សាថាតើ ដែនម៉ាញេទិច របស់ផែនដី និង ព្រះអាទិត្យ
មាន ទំនាក់ទំនង ឬ ផ្សាភ្ជាប់គ្នាដោយរបៀបណា ព្រោះតែកន្លងមក ដោយសារតែ ព្យុះព្រះអាទិត្យ ក៏អាចធ្វើឲ្យ ទំនាក់ទំនង និង ប្រព័ន្ធផ្សព្វផ្សាយលើផែនដី ត្រូវកាត់ផ្តាច់ដែរ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា បេសកកម្មខាងលើនេះមានឈ្មោះ ថាការសិក្សា ពីទំហំនៃដែនម៉ាញេទិច ដែលមានទំនាក់ទំនងគ្នា (MMS) ហើយយានអវកាស ទាំងនោះ ត្រូវបានដាក់ តម្រៀបគ្នា ពីក្រោមឡើងទៅលើ បន្ទាប់មកក៏ធ្វើការបាញ់បង្ហោះចេញ ពីផែនដី កាលពីវេលាម៉ោង ១០ និង ៤៤នាទីយប់ថ្ងៃព្រហស្បតិ៍ ពីមូលដ្ឋានទ័ពអាកាស រដ្ឋផ្លូរីដា ដោយប្រើប្រាស់គ្រាប់រ៉ុក្កែតប្រភេទ Atlas V។
គួរបញ្ជាក់ថា គម្រោងខាងលើនេះ បានចំណាយថវិកា ១,១ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើ ការសិក្សាពីបាតុភូទនៃទំនាក់ទំនងរវាងដែនម៉ាញេទិច រវាងភព និង ផ្កាយ។ ដែន ម៉ាញេទិច ជាបាតុភូទ មួយដែលពិបាកនឹងយល់ថា វាកើតឡើងមកពីណាណាស់ ហើយកន្លងមក អ្នកវិទ្យាសាស្ត្រគ្រាន់តែដឹងថា ដែនម៉ាញេទិច ជាកម្លាំងទំនាញ និង រុញច្រាន ដែលធ្វើឲ្យផែនដី រក្សាគន្លងវិលជុំវិញព្រះអាទិត្យ និង ការពារខ្លួនពីវត្ថុអវកាសជាដើម៕