ការបង្ក្រាប់ក្រុមបាតុករដោយហឹង្សានិងចាប់ខ្លួនជាច្រើននាក់ក្នុងនោះមានក្រុមនិស្សិត ពេលនេះត្រូវបានដោះលេងឲ្យមានសេរីភាពវិញហើយ ក្រោយពេលទទួលរងការរិះគន់យ៉ាងខ្លាំងពីក្រុមអង្គការសន្ធិមនុស្សទាំងក្នុងនិងក្រៅប្រទេស។ ការសម្រេចដោះលេងនោះជា
សញ្ញាវិច្ចមានមួយក្នុងការឆ្ពោះទៅរកលិទ្ធិប្រជាធិបតេយ្យពេញលេញនៅក្នុងប្រទេសនេះ។
រាលសកម្មភាពរបស់មីយ៉ានម៉ាស្ថិតនៅក្នុងការតាមមើ់លរបស់សហគមន៍អន្តរជាតិ ដោយសារតែទណ្ឌកម្មកន្លងមកទៅលើមីយ៉ានម៉ាមិនទាន់លុបចោលទាំងស្រុងនៅឡើយ។ ទាំងនោះហើយរដ្ឋាភិបាលមីយ៉ានម៉ាចាំបាច់ត្រូវតែធ្វើនៅរឿងរ៉ាវឲ្យសហគមន៍អន្តរជាតិទុកចិតខ្លួន ជាការទាកទាញវិនិយក ដើម្បីពង្រីកសេដ្ឋកិច្ចរបស់ខ្លួន។
កាលពីថ្ងៃទី១៣ខែមីនា និស្សិត ១៧នាក់និងពលរដ្ឋជាប់ឃុំផ្សេងៗទៀត ត្រូវបានដោះលែង ហើយ ក្រោយពីអាជ្ញាធរទីក្រុង ឡាតផាដាន់ នៃតំបន់ បាហ្គោ បានធ្វើការបង្ក្រាប និង ចាប់ខ្លួន ក្រុមអ្នកតវ៉ា ដោយហិង្សា កាលពីថ្ងៃអង្គារ កន្លងទៅនេះ។
ការដោះលែងបានធ្វើឡើង បន្ទាប់សមត្ថកិច្ចបានធ្វើការស៊ើបអង្កេតជាបឋមរួចមក។ អាជ្ញាធរក៏បាន សន្យាផងដែរថា មនុស្សជាច្រើនទៀត ដែលកំពុងជាប់ឃុំនៅឡើយនោះ ក៏នឹងត្រូវសម្រេចឲ្យ មានការដោះលែងនៅពេលឆាប់ៗខាងមុខនេះដែរ។
ការប្រមូលផ្តុំគ្នាតវ៉ាកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានឈានទៅរកអំពើហិង្សា ទើបកម្លាំង ប៉ូលិសទីក្រុង ឡាតផាដាន់ បានសម្រេចបង្ក្រាប និងចាប់ខ្លួនក្រុមអ្នកតវ៉ាចំនួន ១២៧នាក់ ក្នុង នោះមាននិស្សិតចំនួន ៦៥នាក់ និង ៦២នាក់ទៀត ជាជនស៊ីវិល។ ដោយឡែកព្រះសង្ឃ ១០អង្គក៏ត្រូវបានដោះលែងរួចមកហើយដែរ កាលពីថ្ងៃពុធ។
ពលរដ្ឋមីយ៉ានម៉ា បានប្រមូលផ្តុំគ្នាតវ៉ាឲ្យរដ្ឋធ្វើការផ្លាស់ប្តូរច្បាប់លើ វិស័យអប់រំជាតិ ដែលនឹងត្រូវលើក យកមកពិភាក្សាក្នុងសម័យប្រជុំសភាលើកក្រោយ។ ក្រុមអ្នកតវ៉ាបាន ទាមទារឲ្យសភាធ្វើវិសោធនកម្មច្បាប់អប់រំ និង កែប្រែនូវចំណុចអសកម្ម ជាច្រើន ដែលនាំឲ្យស្តង់ដារនៃវិស័យអប់រំនេះស្ថិតនៅកម្រិតទាបនាពេលកន្លងមក។ អបរំគឺជារឿងសំខាន់បំផុតសម្រាប់ប្រទេសកាន់របបប្រជាធិបតេយ្យ មានករអបរំបានល្អប្រ ពលរដ្ឋយលដឹងបានខ្ពស់សង្គមជាតិក៏និងប្រសើរ ។ នៅក្នុងប្រទេសមានពលរដ្ឋចេះដឹងច្រើនប្រទេសនោះប្រាកដជាមិនធ្លាក់ក្នុងសភាពក្រីក្រនោះឡើយ៕