មន្ត្រីយោធាបាននិយាយថាទាហានម៉ារីនអាមេរិកចំនួន៧នាក់ និងនាវិកចំនួន៤នាក់ ត្រូវបានបាត់ខ្លួននិងសន្មតថាបានស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្រកងទ័ពរបស់ពួកគេបានធ្លាក់ក្នុងអំឡុងពេលធ្វើលំហាត់រៀនបណ្តុះបណ្តាលពេលយប់ នៅក្នុងរដ្ឋផ្លរីដា
ឧទ្ធម្ភាគចក្រ UH-60 ត្រូវបានគេរាយការណ៍ថា បាត់ខ្លួនកាលពីថ្ងៃអង្គារ នៅម៉ោងប្រហែល 8និង30នាទីល្ងាច (00:30 GMT + ថ្ងៃពុធ) នៅក្បែរមូលដ្ឋានអាកាស Eglin ។
តំបន់នេះមានអ័ព្ទក្រាស់ប៉ុន្តែវាមិនទាន់ច្បាស់ថា តើអ័ព្ទជាផ្នែកមួយនៅក្នុងគ្រោះថ្នាក់នេះឬយ៉ាងណា។អ្នកនាំពាក្យនៅមូលដ្ឋានអាកាសលោក Andy Bourland បាននិយាយថា ក្រុមសង្គ្រោះបានរកឃើញកម្ទេចកម្ទីបំណែករបស់យន្ដហោះនៅម៉ោងប្រហែល២យប់ ហើយការស៊ើបអង្កេតកំពុងបន្តធ្វើ។
អ្នកនាំពាក្យសេតវិមានលោក Josh Earnest បាននិយាយថា “ការយកចិត្តទុកដាក់ និងការអធិស្ឋានរបស់អ្នករាល់គ្នានៅទីនេះនៅឯសេតវិមាន នឹងនៅជាមួយក្រុមគ្រួសារនៃអ្នកដែលត្រូវបានស្លាប់នៅក្នុងហេតុការណ៍យប់នោះ” ។
លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានសម្តែងការរំលែកទុក្ខរបស់លោក នៅក្នុងការហៅទូរស័ព្ទជាមួយមេបញ្ជាការយោធាដែលរងផលប៉ះពាល់។
Earnest បានបន្ថែមថា «លោកប្រធានាធិបតីបានអះអាង កោតសរសើរយ៉ាងជ្រាលជ្រៅចំពោះពលិកម្មជាច្រើនរបស់មេបញ្ជាការដើម្បីជាតិ ដែលបុរសនិងស្ត្រីរបស់យើងស្ថិតនៅក្នុងឯកសណ្ឋាន និងក្រុមគ្រួសាររបស់ពួកគេត្រូវបានទទួលការការពារ និងការពារប្រទេសរបស់យើង»។
ឧទ្ធម្ភាគចក្រទីពីរ បានវិលត្រឡប់មកមូលដ្ឋានវិញដោយសុវត្ថិភាព។
ឧទ្ធម្ភាគចក្រនេះត្រូវបានផ្ដល់ទៅឱ្យកងវរសេនាតូចឧទ្ធម្ភាគចក្រ 1-244th Hammond ក្នុងរដ្ឋ Louisiana ត្រូវបានចូលរួមនៅក្នុងអ្វីដែលគេហៅថា បេសកកម្មយោធាដែលបណ្តុះបណ្តាលជាប្រចាំជាមួយនឹងកងម៉ារីនប្រតិបត្តិការពិសេសកងវរសេនាធំ Camp Lejeune ក្នុងរដ្ឋ North Carolina ។
ឧត្តមសេនីយ៍ទោ Gleen Curtis និយាយថានៅម៉ោងនេះអាទិភាពរបស់យើង អាទិភាពរបស់ខ្ញុំ គឺស្វែងរកនិងជួយសង្គ្រោះសម្រាប់ទាហាននិងទាហានម៉ារីនរបស់យើង ហើយទីពីរ គឺដើម្បីថែរក្សាក្រុមគ្រួសាររបស់យើង។ ហើយយើងកំពុងធ្វើវាទាំងពីរ។ នេះនឹងនៅតែស្វែងរកអ្នកដែលមានជីវិត និងការប្រតិបត្ដិការជួយសង្គ្រោះរហូតដល់មានការជូនដំណឹងបន្ថែមទៀត។
លោករដ្ឋមន្ត្រីការពារជាតិ Ashton Carter បានប្រាប់សមាជិកសភាក្នុងអំឡុងពេលសវនាការថា «គំនិត និងការអធិស្ឋានរបស់ខ្ញុំ គឺនៅជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ ហើយការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត»៕ត្រូវបានគេរាយការណ៍ថា បាត់ខ្លួនកាលពីថ្ងៃអង្គារ នៅម៉ោងប្រហែល 8និង30នាទីល្ងាច (00:30 GMT + ថ្ងៃពុធ) នៅក្បែរមូលដ្ឋានអាកាស Eglin ។
តំបន់នេះមានអ័ព្ទក្រាស់ប៉ុន្តែវាមិនទាន់ច្បាស់ថា តើអ័ព្ទជាផ្នែកមួយនៅក្នុងគ្រោះថ្នាក់នេះឬយ៉ាងណា។
អ្នកនាំពាក្យនៅមូលដ្ឋានអាកាសលោក Andy Bourland បាននិយាយថា ក្រុមសង្គ្រោះបានរកឃើញកម្ទេចកម្ទីបំណែករបស់យន្ដហោះនៅម៉ោងប្រហែល២យប់ ហើយការស៊ើបអង្កេតកំពុងបន្តធ្វើ។
អ្នកនាំពាក្យសេតវិមានលោក Josh Earnest បាននិយាយថា “ការយកចិត្តទុកដាក់ និងការអធិស្ឋានរបស់អ្នករាល់គ្នានៅទីនេះនៅឯសេតវិមាន នឹងនៅជាមួយក្រុមគ្រួសារនៃអ្នកដែលត្រូវបានស្លាប់នៅក្នុងហេតុការណ៍យប់នោះ” ។
លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានសម្តែងការរំលែកទុក្ខរបស់លោក នៅក្នុងការហៅទូរស័ព្ទជាមួយមេបញ្ជាការយោធាដែលរងផលប៉ះពាល់។
Earnest បានបន្ថែមថា «លោកប្រធានាធិបតីបានអះអាង កោតសរសើរយ៉ាងជ្រាលជ្រៅចំពោះពលិកម្មជាច្រើនរបស់មេបញ្ជាការដើម្បីជាតិ ដែលបុរសនិងស្ត្រីរបស់យើងស្ថិតនៅក្នុងឯកសណ្ឋាន និងក្រុមគ្រួសាររបស់ពួកគេត្រូវបានទទួលការការពារ និងការពារប្រទេសរបស់យើង»។
ឧទ្ធម្ភាគចក្រទីពីរ បានវិលត្រឡប់មកមូលដ្ឋានវិញដោយសុវត្ថិភាព។
ឧទ្ធម្ភាគចក្រនេះត្រូវបានផ្ដល់ទៅឱ្យកងវរសេនាតូចឧទ្ធម្ភាគចក្រ 1-244th Hammond ក្នុងរដ្ឋ Louisiana ត្រូវបានចូលរួមនៅក្នុងអ្វីដែលគេហៅថា បេសកកម្មយោធាដែលបណ្តុះបណ្តាលជាប្រចាំជាមួយនឹងកងម៉ារីនប្រតិបត្តិការពិសេសកងវរសេនាធំ Camp Lejeune ក្នុងរដ្ឋ North Carolina ។
ឧត្តមសេនីយ៍ទោ Gleen Curtis និយាយថានៅម៉ោងនេះអាទិភាពរបស់យើង អាទិភាពរបស់ខ្ញុំ គឺស្វែងរកនិងជួយសង្គ្រោះសម្រាប់ទាហាននិងទាហានម៉ារីនរបស់យើង ហើយទីពីរ គឺដើម្បីថែរក្សាក្រុមគ្រួសាររបស់យើង។ ហើយយើងកំពុងធ្វើវាទាំងពីរ។ នេះនឹងនៅតែស្វែងរកអ្នកដែលមានជីវិត និងការប្រតិបត្ដិការជួយសង្គ្រោះរហូតដល់មានការជូនដំណឹងបន្ថែមទៀត។
លោករដ្ឋមន្ត្រីការពារជាតិ Ashton Carter បានប្រាប់សមាជិកសភាក្នុងអំឡុងពេលសវនាការថា «គំនិត និងការអធិស្ឋានរបស់ខ្ញុំ គឺនៅជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ ហើយការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត»៕