ងងុយដេក​ខ្លាំងពេក​ជិះ​ម៉ូតូ​បុក​រឺ​ម៉ក​រងរបួស​ធ្ងន់​3​នាក់​

0

រាជធានី​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​13​និង​30​នាទី​ថ្ងៃទី​28 ខែ​មិនា ឆ្នាំ​2014 នៅតាម​បណ្ដោយ​ផ្លូវ​មាត់ទន្លេ ស្ថិតក្នុង​ភូមិ​ក្ដី​ចាស សង្កាត់​បាក់​ខែង ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បណ្ដាលអោយ​រងរបួស​ធ្ងន់​3​នាក់​និង​ស្រាល​2​នាក់​។ ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​គឺ​បង្កឡើង​ដោយ​ម៉ូតូ​បាន​ជីះ​បុក​រឺ​ម៉ក​ដឹក ភេ​ស​ជ្ជះ​បណ្ដាលអោយ​ខូច​ខាត់​យ៉ាងច្រើន​។

ម៉ូតូ​បង្ក​ដែល​បាន​បើក​បុក​ម៉ូតូ​រឺ​ម៉ក​នោះ​ម៉ាក​សេ​125 ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BR-1738 បើកបរ​ដោយ​ឈ្មោះ យ៉ុ​ន រតនា ភេទ​ប្រុស អាយុ​28​ឆ្នាំ​មុខរបរ​ជា​អ្នក​ជួល​តុ​តែង​សំអាងការ​ស្នាក់នៅ​ភូមិ​ព្រែក​ដំបូក​ក្រោម ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធ ខេត្តកណ្ដាល ជា​អ្នក​ឌុប​រងរបួស​ស្រាល​ចំណែក​អ្នករួមដំណើរ​ឈ្មោះ ភាំង ផូ​ន ភេទ​ប្រុស អាយុ​18​ឆ្នាំ​មុខរបរ​ដូចគ្នា ស្នាក់នៅ​

ជាមួយគ្នា​រងរបួស​ធ្ងន់ ចំណែក​ភាគ​គី​ម៉ូតូ​រឺ​ម៉ក​ដែល​រងគ្រោះ​ឈ្មោះ ហៀ​ង សេង ភេទ​ប្រុស អាយុ​38​ឆ្នាំ​មុខរបរ​រក​សី​ុ​លក់ដូ​ភេ​ស​ជ្ជះ​ស្នាក់នៅ​ភូមិ​អោ​ភា​សាំង ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្តតាកែវ រងរបួស​ធ្ងន់ ចំណែក​ប្រពន្ធ​ជនរងគ្រោះ​រងរបួស​ស្រាល​ម៉ូតូ​រឺ​ម៉ក​ជនរងគ្រោះ​ម៉ាក​សង់​កូរ៉េ​ក្រហម អត់​ស្លាក​លេខ បើតាម​ប្រភព​ព័ត​មានបាន​អោយដឹងថា​៖ មុនពេល​កើតហេតុ​

ជនរងគ្រោះ​បាន​ជីះ​ម៉ូតូ​ដឹក​ភេ​ស​ជ្ជះ​បម្រុង​យកទៅលក់​តាម​កម្ម​វី​ធី​បុណ្យ​តាម​វត្ត​លុះ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ម៉ូតូ​បង្ក​ជីះ​គ្នា​2​នាក់​បើក​ដឹក​គ្រឿង​សំអាងការ​ក្នុងទិសដៅ​ច្រាសទិស​គ្នា​ពី​កើតមក​លិច​យ៉ាង​លឿន​ហើយ​អ្នកបើក​បាន​ងោក​ងងុយដេក​ដោយ​បើក​បិត​ភ្នែក​ពេលនោះ​ជនរងគ្រោះ​ខំប្រឹង​ស្រែក​ហើយ​ព្យាយាម​គេច​ពី​ម៉ូតូ​

រងគ្រោះ​តែ​ដោយ​រឺ​ម៉ក​ដឹក​ធ្ងន់​ផង​នោះ​ក៍​គេច​មិនទាន់​ម៉ូតូ​បាន​បុក​ពេញទំហឹង​ម៉ូតូ​របស់គាត់​បណ្ដាលអោយ​ដួល​ជ្រុះ​ភេ​ស​ជ្ជះ​ពេញ​ដី​ហើយ​រឺ​ម៉ក​ក៍បាន​ជ្រុល​ទៅ​កៀ​និង​ស្ត្រី​ម្នាក់​ដែល​កំពុង​ជីះ​កង​ដឹក​ត្រី​លក់​បណ្ដាលអោយ​រងរបួស​ធ្ងន់​ម្នាកទៀត​។​

ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សា​ម៉ុ​យ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​កាល​ម៉ែត្រ​ចំណែក​ម៉ូតូ​ទាំង​2​គ្រឿង​ត្រូវបាន​នគ​បាល​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​យកទៅ​រក្សាទុក​នៅ​ស្នងការ​ដ្ធា​ន​ដើម្បី​រងចាំ​ការដោះស្រាយ​ពី​ភាគ​គី​ទាំងសងខាង​៕​image (1) image (2) image (3) image