ម៉ូតូ​បុក​ម៉ូតូ លឺ​ដូច​រន្ទះ​ផ្អើល​ទាំ​កណ្តាលយប់ របួសធ្ងន់​-​ស្រាល​២​នាក់​

0

​ខេត្ត​ប៉ៃលិន​៖ មានការ​ភ្ញាក់ផ្អើល​មួយ បានកើត​ឡើង​រវាង​ម៉ូតូ បុក​ជាមួយ​ម៉ូតូ ដូចគ្នា លាន់​ដូច​រន្ទះ​ទាំង​កណ្តាលយប់ បណ្តាល​ឲ្យ​យុវជន​ម្នាក់​រង​រប​បួស​ធ្ងន់ ត្រួវបាន​សមត្ថកិច្ច​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ។ ហេតុ​ការគ្រោះថ្នាក់​ចរាចរ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១ និង​១០​នាទី​យប់ ថ្ងៃទី​១៣ ខែ​មិនា ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លួ​វ​ជាតិ​លេខ​៥៧ ចំនុច​ផ្លូវបំបែក​មុខ​វត្ត​អូរ​ច្រា ស្ថិតក្នុង​ភូមិ​អូរ​ច្រាក​ណ្តា​ល សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។download (3)
​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​ជិៈ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សេ​១២៥ សេរី​២០១១ ក្នុង​មធ្យម លុះ​មកដល់​ចំណុចកើតហេតុ​ជា​កន្លែង​ផ្លួ​វ​កោង ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ឌ្រី​ម​សេ​១២៥ សេរី​២០១១ ដូចគ្នា បើក​ក្នុង​ល្បឿន​លឿន​ក្នុង​ទឹ​សដៅ​បញ្ច្រាស​ទឹ​ស​គ្នា មក​បុក​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​ទាំង​២​នាក់​តែម្តង ។ ប្រភព​បន្តថា​៖​ក្រោយពេល​កើតហេតុ គេ​ឃើញ​សមត្ថកិច្ច​ចរាចរ​ក្រុង ចុះមក​ធ្វើការ​វាស់វែង ព្រមទាំង​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ផងដែរ ។download (1)
​ប្រភព​ព​ត៌​ពី​សមត្ថកិច្ច​ចរាចរ នៃ​អធិការនគរបាល​ក្រុងប៉ៃលិន បាន​ឲ្យ​ដឹងថា​៖​ជនរងគ្រោះ​ឈ្មោះ សន ចាន់​ត្រា ភេទ​ប្រុស អាយុ​២៨ ឆ្នាំ មុខរបរ ជាង​ម៉ូតូ រងរបួស​ធ្ងន់ ជិះ​ម៉​តូ​ឌ្រី​ម​ស៊េ​១២៥ សេរី​ឆ្នាំ​២០១១ ព័​ណ​ខ្មៅ ស្លាក​លេខ ប៉ៃលិន 1A-7118 ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​អូរ​ណ្តូ​ង​ស្រុក​សាលា​ក្រៅ ខេត្ត ប៉ៃលិន​។ ចំណែក​ជនបង្ក​ឈ្មោះ ភន​សំណាង អាយុ ១៨ ឆ្នាំ មុខរបរ​សិស្ស ជិះ​ម៉​តូ​ឌ្រី​ម​សេ​១២៥ សេរី​២០១១ ព័​ណ​ខ្មៅ ស្លាក​លេខ ប៉ៃលិន 1A-6066 ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។download (2)
​តាម​ការសន្និដ្ឋាន​ករ​ណី​នេះ មកពី​កត្តា​មនុស្ស បើកបរ​មិន​ប្រុងប្រយ័ត្ន ,​ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ត្រួវបាន​កំលាំង​សមត្ថកិច្ច​ចរាចរ​នៃ អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន យកមក​រក្សាទុក​ដើ​ម្ប​រងចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​។