​បុណ្យ​រំឭក​ព្រះ​ឧបការៈគុណ​សម្តេច​សង្ឃ​រាជ​ជោ​ត​ញ្ញា​ណោ ជួន ណាត​

0

​សៀមរាប នៅ​ថៃ្ង​ទី​១៤ ខែ មីនា ឆ្នាំ​២០១៥ នៅ​វត្ត​រាជ​បូព៌ សង្កាត់​សាលា​កំរើក ក្រុង ខេត្តសៀមរាប មាន​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​រំឭក​ព្រះ​ឧបការៈគុណ​សម្តេច​សង្ឃ​រាជ​ជោ​ត​ញ្ញា​ណោ​ជួន ណាត និង ក្រុ​ជំនុំ​ព្រះ​ត្រៃបិដក ខែ្មរ ក្រោម​ព្រះ​វត្តមាន​របស់ ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ រាជាគណៈ​ថ្នាក់​ទោ គណៈមហានិកាយ និង ជា​ឧ​ត្ត​ម​ទីប្រឹក្សា​គណៈសង្ឃ​នាយក និង ព្រះ​សុ​មង្គល​សីលាចា​រ្យ​ឥន្ទ​កេស​រោ​ពេជ្រ​សន​ព្រះ​មេគណ​ខេត្តសៀមរាប និង​លោក​ឃឹម ប៊ុន​សុង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ដោយមាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ​ព្រមទាំង​មានការ​និមន្ត អញ្ជើញ​ចូលរួម​ពី​សំណាក់ ព្រះ​អនុគណ​ក្រុង ស្រុក​មន្ត្រី​ព្រះសង្ឃ និង​ថ្នាក់ដឹកនាំ​មន្ទីរ​មន្ត្រីរាជការ ពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន កុះករ​ផងដែរDSC_0184
​បន្ទាប់ពី​គណៈអធិបតី​បូជា​ផ្កា​ទៀន​ធូ​ក​និង​ព្រះសង្ឃ​ស្វា​ធ្យា​ជយ​ន្តោ ការគោរព​រំលឹក​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​ចំពោះ​សម្តេចព្រះ​មហាសុមេធាធិបតី​ជោ​ត​ញ្ញា​ណោ​ជួន ណាត​សម្តេចព្រះសង្ឃរាជ​ថ្នាក់​ទី​១​និង​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក​និង​វិច​នា​នុ​ក្រម​ខ្មែរ ព្រមទាំង​ព្រះមហា​វីរៈ​សមណ​ទាំង​គណៈមហានិកាយ​គណៈ​ធម្មយុត្តិកនិកាយ​និង​មហា​វិ​រៈ​បុព្វបុរស​ខ្មែរ​និង ការប្រកាស​ព្រះ​ឧបការៈគុណ​។​
​ក្នុង​កិច្ច​ស្វាគមន៍​របស់​ព្រះ​តេជ​គណ​ជុំ​គឹម​ឡេង​ព្រះ​បាល័ដ្ឋ​គណ​ខេត្ត​បាន​មាន​សង្ឃ​ដិ​កា​លើកឡើង ពី​ទិវា​បុណ្យ​រំឭក​ព្រះ​ឧបការគុណ​ចំពោះ​សម្តេចព្រះ​មហាសុមេធាធិបតី​ជោ​ត​ញ្ញា​ណោ​ជួន ណាត​សម្តេចព្រះសង្ឃរាជ និង ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក និង​វិច​នា​នុ​ក្រម​ខ្មែរ គឺជា​ការបញ្ជាក់​នូវ​ស្នា​ព្រះហស្ត៍ នៃ​ព្រះរាជ​និពន្ធ និង ចងក្រង​គម្ពី​ក្បួនខ្នាត​ក្នុងការ​អភិរក្ស​នូវ​អក្សរសាស្ត្រ​ជាតិខ្មែរ ឲ្យ​បាន​គង់វង្ស​ព្រមទាំង​បាន​រំលឹក​ដល់​ពុទ្ធបរិស័ទ​ទាំងអស់ ដោយ​DSC_0172

ត្រូវប្រកាន់យក​នូវ​ការបំពេញ​អំពើ​ជា​កុសលកម្ម តាមផ្លូវ​កណ្តាល ដើម្បី​ជា​គុណប្រយោជន៍​ដល់​មនុស្សលោក​និង សង្គមជាតិ​ទាំងមូល ។​ព្រះ​តេជ​គណ ស៊ុម សិរី​វិបុល​ព្រះ​នាយក​វិទ្យុ​សាសនា​កម្ពុជរដ្ឋ​បាន​អាន​នូវ​ជីវប្រវត្តិ​និង​ស្នា​ព្រះហស្ត៍​របស់​សម្ត​ច ព្រះមហា​សុមេធាធិបតី​ជោ​ត​ញ្ញា​ណោ​ជួន ណាត​សម្តេចព្រះសង្ឃរាជ​ដែល​បាន​បន្សល់ទុក​នៅ​ដល់​ប្រជាជន​ខ្មែរ​យើង​គ្រប់រូប​គោរព​ប្រតិបត្តិ ហើយ​ព្រះអង្គ​ទ្រង់​សោយ​ទីវ​ង្គ​ត​មាន​រយៈពេល​៤៦​ឆ្នាំ​មកនេះ​ព្រះ​កិត្តិគុណ​ព្រះកិត្តិនាម របស់​សម្តេច​នៅមាន​គន្ធពិដោរ នឹង​កាន់​តែមាន​សារៈសំខាន់​សម្រាប់​ប្រជាជាតិ​ខ្មែរ​យើង ទៅ​ពេលអនាកត ។
​មានប្រសាសន៍​នោះដែរ​លោក​ឃឹម​ប៊ុន​សុង​ក៏បាន​ឲ្យ​ដឹងថា ការ​ប្រារព្ធ​ទិវា​បុណ្យ​រំលឹក​ព្រះ​ឧបការគុណ​សម្ត​ច​ព្រះមហា​សុមេធាធិបតី​ជោ​ត​ញ្ញា​ណោ​ជួន ណាត​សម្តេចព្រះសង្ឃរាជ និង ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក និង វិច​នា​នុ​ក្រម​ខ្មែរ​ដែលជា​មហា​សាមគ្គីធម៌ ដ៏​មហា​ន​ក្ខ​តប​ឬ​ក្ស ជា​ប្រវត្តិសាស្ត្រ និង ជា​លើក​ទី​៧​ហើយ​នៅ​ខេត្តសៀមរាប​ហើយក៏​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ ដែល​សម្ត​ច​ជាម​ហាវរ​សង្ឃ​ដ៏​ឆ្នើម ដែល​ធ្វើ​ឲ្យ​បុព្វ​ជិត​ពុទ្ធបរិស័ទ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មិនអាច​បំភ្លេចបាន​។​លោក​ឃឹម​ប៊ុន​សុង ក៏បាន​គូសបញ្ជាក់ថា​ក្នុង​មួយជីវិត​របស់​ព្រះអង្គ​ទ្រង់​បាន​DSC_0166

បំពេញបេសកកម្ម​ក្នុង​វិស័យ​សាធារណៈ សង្គមកិច្ច​សិក្សាធិការ និង បាន​ចងក្រង​នូវ​គម្ពី ដីកា​ជាច្រើន​នូវ​គម្ពី​ស្លឹក រឹត សៀវភៅ និង​បាន​ប្រែភាសា​បាលី មកជា​ភាសា​ខ្មែរ​សំរាប់​ជា​ផលប្រយោជន៍​ដល់​ពុទ្ធបរិស័ទ​និង​រៀបរៀង​នូវ​វចនានុក្រម​ភាសា​ខ្មែរ ដែលជា​ស្នា​ព្រះហស្ត៍​ដ៏​ធំធេង​របស់​ព្រះអង្គ​។​លោក​ក៏បាន​បន្តទៀតថា​ព្រះ​អង្គជា​ព្រះ អគ្គ​និពន្ធ​អក្សរសាស្ត្រ​ខ្មែរ​ព្រមទាំង​ជា​សមាជិក​កិត្តិយស​នែ​សមាគម​អ្នកនិពន្ធ​ខ្មែរ​ប្រកបដោយ​គុណប្រយោជន៍ ទាំង​ផ្លូវលោក​ផ្លូវ​ព្រះធម៌ ដែល​បាន​បំភ្លឺ​ពុទ្ធបរិស័ទ ចេះ​វិភាគ​រកហេតុ​ផល ខុស និង ត្រូវ​ហើយ​មាន​ជំនឿ​ជាក់​លើ ព្រះពុទ្ធសាសនា ហើយ​ការបាត់បង់​ព្រះ​រូប​របស់​ព្រះអង្គ​ក៏ពិតមែន​តែ​

ព្រះកិត្តិនាម​របស់​ព្រះអង្គ គឺ​ស្ថិតនៅ​ជានិច្ច និរន្ត ចំពោះ​ប្រជាជាតិ និង​មាតុភូមិ​កម្ពុជា​ជា​រៀងរហូត ។​លោក ឃឹម ប៊ុន​សុង ក៏បាន​សំណូមពរ​ដល់​ប្រជា​ពុទ្ធបរិស័ទ ត្រូវប្រកាន់យក​តែ​អំពើ​ល្អ ដើរ​តាមផ្លូវ​កណ្តាល (​មជ្ឈិម​បដិបទា​) ដើម្បី​សេចក្តីសុខ និង ចូលរួម អនុមោទនា ចាប់យក​មគ្គផល​ទៅតាម កម្លាំង​សទ្ធា ទុកជា​គុណប្រយោជន៍​តម្កល់ទុក​ក្នុង​ព្រះពុទ្ធសាសនា ទាំង​បច្ចុប្បន្ន​ជាតិ និង ទៅ​អនាគតជាតិ​ផងដែរ ។ ម្យ៉ាងទៀត​វិស័យ​ព្រះពុទ្ធសាសនា គឺជា​ប្រទីប​បំភ្លឺ​ផ្លូវ​ដល់​ជន​គ្រប់រូប ឲ្យ​ប្រតិបត្តិ​អំពើ​ល្អ ហើយក៏​ជា​វិស័យ​មួយ​បាន​កំពុង​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ ចូលមក​សិក្សា​ស្វែងយល់​អំពី​សាសនា​ផងដែរ ។​
​ដើម្បី​ខ្ជាប់​នូវ​និស្ស័យ​ទៅនឹង​ពិធីបុណ្យ​រំឭក​ឧបការៈគុណ​នេះ លោក ឃឹម ប៊ុន​សុង និង លោក​អស់លោក លោកស្រី បាន​ប្រគេន​បច្ច័យ​ចំនួន ៣​លាន​៧១​ម៉ឺន ៤​ពាន់​រៀល និង ប្រាក់​ដុល្លា ២៧៥​ដុល្លា ប្រាក់​បាត ១​ពាន់​បាត ដើម្បី​ប្រើប្រាស់​ក្នុង​ពិធីបុណ្យ​នេះ​ផងដែរ ៕
​ដោយ​គឿន​វ៉េ​ត​