ភ្នំពេញ = ហេតុការផ្ទុះអាវុធនៅមជ្ឈមណ្ឌល់កំសាន្ដរ៉កយប់ម៉ិញត្រូវបានប្រភពពត័មានពីមន្ដ្រីស៊ើបអង្កេត់ប្រាប់អោយដឹកថា ជនបង្កគឺជាក្រុម កូនប្រុស លោកមេគយ កែវ សុខឃាង ហើយរថយន្ដlexus570 ពណ៍ស ដែលជនល្មើសរត់ចោលហើយដោះផ្លាកលេខចេញនោះគឺមាន
ផ្លាកលេខ ភ្នំពេញ 2AA-0007 ។
សមត្តកិច្ចបានដកហូតរថយន្ដ និងកាំភ្លើងAK47 មួយដើមដែលជនល្មើសបោះចោល ក្រោយពីធ្វើសកម្មភាពរួចមក
សមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងដុតដៃដុតជើងតាមចាប់ជនល្មើសដែលមានគ្នា៣នាក់ក្នុងនោះមានកូន លោកកែវ សុខឃាងម្នាក់ ប្អូនប្រុសប្រពន្ធលោក កែងសុខឃាងម្នាក់និងម្នាក់ទៀតសង្ស័យ ជាអង្គរក្ស៕