កំពង់ធំ= ដូនចាស់ជរា២នាក់មានជំងឺប្រចាំកាយទទួលបន្ទុកចិញ្ចឹមចៅ៣នាក់ក្រោយពីម្ដាយពួកគេបានស្លាប់ បាត់បង់ជីវិតដោយសារជំងឺនិងឪពុកកំពុងតែដេកឈឺនៅនិងកន្ទេល ងើបមិនរួច រហូតមកដល់ពេលនេះលោកយាយទទួលលបន្ទុកចិញ្ចឹមចៅទាំង៣នាក់ទាំងខ្លួនឈឺហើយ
គ្មានមុខរបរអ្វីជាទីពឹងតទៅមុខបានទេទើបដង្ហោយហៅរកមនុស្សធម៍ អង្កការដើម្បីបានជួយដល់ចៅទាំង៣នាក់អោយបានរៀនសូត្រនិងតទៅអនាគតន៍។
តាមប្រភពពត័មានពីប្រជាពលរដ្នបានប្រាប់អោយដឹងថា ជីដូនចាស់មានឈ្មោះសោម ទួន អាយុ ៦៨ឆ្នាំ និងដូនចាស់ម្នា់ក់ទៀត ឈ្មោះ គៀន តុក អាយុ៧៤ឆ្នាំ មានផ្ទះនៅក្បែរគ្នា រស់នៅភូមិគំរោង ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ តែដោយឡែកលោកយាយឈ្មោះគៀន តុក រស់នៅម្នាក់ឯកាក្នុងខ្ទមកំសត់ ថែមមានជំងឺប្រចាំកាយ គាត់មានកូន៦នាក់ តែកូនរបស់គាត់សុទ្ធតែមានជីវភាពក្រីក្រ រកព្រឹកខ្វះល្ងាច ពុំសូវបាន ផ្គត់ផ្គង់ដល់គាត់ប៉ុន្មានទេ ជួនថ្ងៃណាដេកអត់បាយ តែបើបងប្អូនក្នុងភូមិអាណិត ហ៊ុចបាយទឹក ខ្លះក៏បានពិសារទៅ តែពេលខ្លះលោកយាយដេកបង្ហូរទឹកភ្នែកជាញឹកយ៉ោយ ដោយរងចាំតែថ្ងៃស្លាប់តែប៉ុណ្ណោះ នេះជាជីវិត ប្រជាពលរដ្នក្រីក្រ រស់នៅតាមស្រុកស្រែចំការ ដូច្នេះហើយលោកយាយសុំអំពាវនាដល់សប្បុរសជន ព្រមទាំង មនុស្សធម៍នានាជួយដល់គាត់ផង។
ទទឹងនិងនោះប្រជាពលរដ្នក៏បានរៀបរាបថា លោកយាយ ឈ្មោះ សោម ទួន ជាជីដូនចាស់ ជរា ចិញ្ចឹមចៅ៣នាក់ក្នុងបន្ទុក ក្រោយពីម្ដាយពួកគេបានស្លាប់ចោល៨ឆ្នាំមកហើយ ដោយខ្លួនគាត់កាន់តែចាស់ កំលាំងចេះតែខ្សោយ មានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះចៅៗរបស់គាត់ ម្យ៉ាង ដីរបស់គាត់ដែលធ្លាប់អាស្រ័យផលរាប់សិបឆ្នាំមកហើយនោះ ត្រូវបានគេគំរាមយក ដោយកាលពីរដូវធ្វើស្រែមុននេះពេលដែលស្រូវរបស់គាត់ធំវែងលូតលាសល្អហើយនោះ ត្រូវបានឈ្មួញបាញថ្នាំហើយយកត្រាក់ទ័រ មកភ្ជួរលុបស្រូវរបស់គាត់ខូចខ្ទេចខ្ទីអស់ រួចហើយសាបប្រោះស្រូវពីលើ លុះស្រូវទុំ លោកយាយ ទៅច្រូត ពេលដែលច្រូតនោះ ត្រូវបាន ជនល្មើសស្ពាយកាំភ្លើងមកគំរាម ដោយប្រើពាក្យសំដីថា កុំមកជាន់លើដីនេះ ព្រោះដីនេះជាដីក្ដៅក្រហាយ អ្នកដែលគំរាមនោះមានឈ្មោះ គេហៅ អាប៊ួត និងអាចឿស ទាំង២នាក់ រស់នៅក្នុងភូមិដំរីស្លាប់ និងភូមិ ល្អក់ ក្នុងឃុំ ដំរីស្លាប់នេះតែម្ដង។
ប្រជាពលរដ្នសំណូមពរសុំអោយអភិបាលខេត្ត លោកអ៊ុតសំអនជួយអន្ដរាគមន៍ដោះស្រាយរឿងដីធ្លីនិងធ្វើលិខិតកាន់កាប់ដីដោយស្របច្បាប់ ជូនពួកគាត់ផងដើម្បីកុំអោយមានរឿងទំនាស់ដីនេះទៀត ព្រោះម្នាក់ៗពឹងលើដីអាស្រ័យផលនេះហើយ ដែលជាឆ្នាំបាយសំរាប់ចិញ្ចឹមជីវិតទៅថ្ងៃក្រោយ៕
ប៊ុនរិទ្ធី