ខេត្តបន្ទាយមានជ័យ៖មនុស្សរាប់ពាន់នាក់រួមទាំងភ្ញៀវបរទេសនិងមន្ត្រីថ្នាក់ដឹកនាំខេត្ត និងមន្ត្រីក្រុងសិរីសោភ័ណបានមកចូលរួមកំសាន្តក្នុងពីធីប្រគុំតន្ត្រីមនុស្សធម៍ខេត្តបន្ទាយមានជ័យនៅវេទិកាខេត្តកាលពីរាត្រីថ្ងៃទី១២មីនា២០១៥។ ក្រុមសិល្បះខុងខូយរបស់ខ្មែរសុរិន្ទខេត្តសុរិន្ទប្រទេសថៃនិងសិល្បះករការិនីខ្មែរក្នុងខេត្តបានមកសំដែងបង្កើតបានសេចក្តីសប្បាយរីករាយនិងទឹកចិត្តជ្រះថ្លាបរិច្ចាគធនធានតាមលទ្ធភាពដើម្បីយកទៅទិញអាហារអោយកុមារកំព្រានិងទីទ័លក្រទុកបរិភោគ១ផ្នែកនិងដល់មុខសញ្ញាជនរងគ្រោះច្រើនប្រភេទ១ផ្នែកទៀត។ លោកឈើយចាន់ណា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តនិងជាអនុប្រធានសហភាពសហព័ន្ទយុវជនកម្ពុជា(សសយក)ខេត្តបន្ទាយមានជ័យអោយដឹងថា:បំណងនៃការប្រគុំតន្រី្តក្រុមសិល្បះដឹកនាំដោយលោកគ្រូខុងខុយរបស់ខ្មែរសុរិន្ទមកពីខេត្តសុរិន្ទនេះដើម្បីកៀងគរមូលនិធិជួយដល់”កុមារកំព្រាចាស់ជរា ទុរគតជនបងប្អូនប្រជាពលរដ្ឋមានជីវភាពក្រីក្រលំបាកនិងជួយចែករំលែកការលំបាកដល់េជនរងគ្រោះដែលកំពុងត្រូវការជំនួយ”។លោកឈើយ ចាន់ណានិយាយបន្តថា:កម្មវិធីតន្ត្រីមនុស្សធម៍ខេត្តបន្ទាយមានជ័យនេះផ្តួចផ្តើមនិងសហការរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក)ខេត្តបន្ទាយមានជ័យដែលមានការឯកភាពពីលោកហ៊ុនម៉ានី ប្រធានសសយកថ្នាក់កណ្តាលផងដែរព្រមទាំងគាំទ្រដោយរដ្ឋបាលខេត្តនិងសាលាខេមមានទីតាំងនៅស្រុកមង្គលបូរី។ លោកឈើយចាន់ណាក៏ឆ្លៀតរំលឹកដែរថាក្នុុឆ្នាំ២០១៤កន្លងមកសសយកខេត្តធ្វើសកម្មភាពរកមូលនិធិជួយមន្ទីរពេទ្យគន្ធរបុប្ផាបាន២៤.០០៣ដុល្លាសរអា។ជួយពលករខ្មែរបញ្ជូនពីប្រទេសថៃបាយ៥០០កញ្ចប់,នំប័ុង៤៥០០ដើម,ទឹកសុទ្ធ១.០០០យួរ។សហការនឹងយុវជនស្រុក-ក្រុងធ្វើផ្ទះជូនចាស់ជរានិហទុរគតជនបាន៥ខ្នង។ជួយគ្រឿងឧបភោគបរុភោគដល់គ្រួសារក្រីក្រ ទុរគតជន ជនរងគ្រោះដោយភ្លើងឆេះនិងកងកម្លាំងយោធាក្នុងខេត្តជាច្រើនលើក។ឯការងារអប់រំយុវជននិងកីឡានិងការងារចូលរួមសង្គមវិញបានធ្វើច្រើនណាស់ដែរ។លោកគោស៊ុុំសារឿត អភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា:សូមអបអរសាទរនិងកោតសរសើរដល់ការខិតខំនិងលទ្ធផលរបស់សសយកខេត្តនិងការរួមចំណែករបស់មន្ទីរអង្គភាពអ្នកពាក់ព័ន្ធក្នុងការលើកកម្ពស់ការងារមនុស្សធម៍ សង្គម អប់រំយុវជន កីឡាវប្បធម៍ បរិស្ថាន អនាម័យ..។ក៏អរគុណដល់ក្រុមតន្ត្រីខ្មែរសុរិន្ទរបស់ក្រុមលោកខុងខុយ.អ្នកនាងចេន សៃចៃ,អ្នកនាងចេម ច័ន្ទ,លោកឌីជេ,អាចារ្យធំនិងសិល្បះករការិនីដែលមកប្រគុំតន្ត្រីមិនគិតកម្រៃដើម្បីមនុស្សធម៍នេះហើយសង្ឃឹមថានឹងមកធ្វើសកម្មភាពបែបនេះក្រោយៗទៀត។ លោកគោស៊ុំសារឿតអំពាវនាវដល់សប្បុរសជនចូលរួមបរិច្ចាគធនធានថវិកានិងមធ្យោបាលនានាដើម្បីឧបត្ថម្ភ គាំទ្រលើកកម្ពស់សកម្មភាពមនុស្សធម៍ដើម្បីជួយជនត្រូវការជំនួយបន្តទៀតឲ្យផុលផុស៕គង្គា