ខេត្តសៀមរាប៖ ជនសង្ស័យ១១នាក់ត្រូវបានកម្លាំងកងរាជអាវុធប្រឆាំងគ្រឿងញៀខេត្តបានចុះប្រត្តិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ដែលដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់បន្តបន្ទាប់នៅ៣កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ ខណៈពួកគេកំពុងចែកចាយនៅតាមដងផ្លូវសាធារណៈក្នុងក្រុងសៀមរាប។ហេតុការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននេះធ្វើឡើងនៅយប់ថ្ងៃទី១៤ខែមិនាឆ្នាំ២០១៥ស្ថិតនៅចំនុចមុខភោជនីយដ្ឋានស្វាយមាស,និងខាងកើតខារ៉ាអូខេពន្លឺព្រះច័ន្ទ ក្នុងសង្កាត់ស្លក្រាម,និងមួយកន្លែងទៀតស្ថិតនៅចំនុចសង្កាត់សាលាកំរើក ក្រុងសៀមរាប ។
លោកវរសេនីយ៍ឯក ស្រី យូរ៉ាមេបញ្ជាការរងខេត្តបានប្រាប់ថា ក្នុងការចុះបង្ក្រាបករណីខាងលើនេះកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ៈទី១-ឈ្មោ/ហេង ស៊ីឌី ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម (ជួញដូរ) ២/ឈ្មោះ ភិត វាសនា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរកម្មកសំណង់រស់នៅភូមិចុងស៊ូ សង្កាត់ស្លក្រាម (ជួញដូរ)ទី៣/
ឈ្មោះ វេត វ៉ាត ភេទប្រុសអាយុ២១ឆ្នាំមុខរបរកម្មកសំណង់ស្នាក់នៅភូមិវាល សង្កាត់ស្វាយដង្គំ(ប្រើប្រាស់)ទី៤/ឈ្មោះស៊ិន សៀត ភេទប្រុសអាយុ២៣ឆ្នាំមុខរបរជាងចម្លាក់រូបរស់នៅភូមិគោកចាន់ សង្កាត់អំពិល(ប្រើប្រាស់)ទី៥/ឈ្មោះ ស៊ាង លី ហៅខួយ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរជាងឡានស្រុកកំណើតខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម(ប្រើប្រាស់)ទី៦/ឈ្មោះ ឡី សាក់ភេទប្រុសអាយុ២២ឆ្នាំមុខរបរនៅផ្ទះរស់នៅភូមិជ្រាវ សង្កាត់ជ្រាវ(ប្រើប្រាស់)ទី៧/ឈ្មោះ នួម ពើត ភេទប្រុសអាយុ៣៤ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិជ្រាវ សង្កាត់ជ្រាវ (ប្រើប្រាស់)ទី៨/ឈ្មោះ ពៅ សារឿន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរ
កម្មករសំណង់ ស្នាក់នៅភូមិជ្រាវ សង្កាត់ជ្រាវ(ប្រើប្រាស់) ទី៩/ឈ្មោះ បូ រ៉ា ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក(ប្រើប្រាស់) ទី១០/ឈ្មោះ គា វេងហុង ភេទប្រុសអាយុ១៨ឆ្នាំរមុខរបរជាងឡាន មានស្រុកកំណើតខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម(ប្រើប្រាស់)និងទី១១/ឈ្មោះ ទួន ចំរើនភេទប្រុសអាយុ១៨ឆ្នាំមុខរបរកម្មកសំណង់រស់នៅភូមិវាល សង្កាត់ស្វាយដង្គំ(ប្រើប្រាស់)។លោកបន្តថា ក្រោយធ្វើការឃាត់ខ្លួន
បានជនសង្ស័យខាងលើ កម្លាំងជំនាញធ្វើការដកហូតបានវត្ថុតាងរួមមានៈម្សៅមេតំហ្វេតាមីនចំនួន៧កញ្ចប់ទម្ងន់១,៦៥ក្រាមទូរស័ព្ទដៃ៨គ្រឿង, ម៉ូតូ៥គ្រឿង,និងឧបករណ៏ច្នៃជក់មួយចំនួនធំ។បច្ចុប្បន្នជនសង្ស័យចំនួន១១នាក់និងវត្ថុតាងគឿងញៀន៧កញ្ចប់ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយគឿនវ៉េត



































