​សមត្ថកិច្ច​នាំគ្នា​ឡោមព័ទ្ធ​ចាប់បាន​មុខសញ្ញា​ចោរ​រកម្ម​ជា​អ្នក​ចែកចាយ​ ​​និង​ប្រើបាស់​ថ្នាំញៀន​ម្នាក់​ដកហូត​ថ្នាំញៀន​បាន​មួយកញ្ចប់​​

0

​កំពង់ឆ្នាំង​៖​បុរស​វ័យក្មេង​ម្នាក់​ជា​អ្នក​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន​ដ៏​សកម្ម និង​ជា​មុខសញ្ញា​ចោរលួច​មាន់ ត្រូវបាន​សមត្ថកិច្ច​សហកា​រ​គ្នា​ឡោមព័ទ្ធ​ចាប់ខ្លួនបាន​នៅក្នុង​លំនៅដ្ឋាន ក្រោយពី​រូបគេ​បាន​លក់​ថ្នាំញៀន​១​កញ្ចប់​អោយ​ម៉ូយ​នៅ​នឹង​ផ្ទះ​។​ករណី​ចាប់ខ្លួន​បុរស​រូបនេះ​បានធ្វើ​ឡើង​នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែ​មិនា ឆ្ន​ឈ ២០១៥ នៅក្នុង​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​DSC02189
​ ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង និង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដែល​បាន​សហការគ្នា​បង្ក្រាប​ក​រ​ណី​នេះ​បានអោយដឹងថា​៖​ក្រោយពី​កម្លាំង​បង្កប់​បាន​រាយ​ការ ណ៍​ពីមុខ​សញ្ញា​ខាងលើ និង​ក្រោយពី​សុំ​យោបល់​ថ្នាក់លើ សមត្ថកិច្ច​បានទទួល​បញ្ជារ​ពី​លោក ហុង គឹម​សាន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត អោយ​ចុះ​ឆែកឆេរ​លំនៅដ្ឋាន​ជនសង្ស័យ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដែល​ពេ​នោះ​សមត្ថកិច្ច​ចាប់បាន​ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឈាន បូរី ហៅ​ឃ្លាច អាយុ​២១​ឆ្នាំ​ជា​អ្នក​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន​។​

DSC02176
​ ​ក្រោយពី​ចែក​ឆេរ​លំនៅដ្ឋាន​បុរស​សង្ស័យ​ខាងលើ សមត្ថកិច្ច​បាន​រកឃើញ​ថ្នាំញៀន​ម៉ា​ទឹកកក​១​កញ្ចប់​តូច សម្ភារៈ​សំរាប់​ប្រើប្រាស់​ថ្នាំញៀន ក្នុងនោះ​មាន​ស្បោង​តូចៗ​សំរាប់​ច្រកថ្នាំ​
​ញៀន​លក់​ជាច្រើន​កញ្ចប់ ស្បោង​សំរាប់​ច្រកថ្នាំ​ញៀន​លាក់​ក្នុង​ខ្សែក្រវ៉ាត់​មួយ​ខ្សែ ស្គុ​ត​ខ្មៅ​សំរាប់​បិត​កញ្ចប់​ថ្នាំញៀន និងរ​កក​ឃើញ​អាវុធ​កែឆ្នៃ​បាញ​គ្រាប់​ព្រួញ​១​ដើម និង​ដាវ​សាំ​ម៉ា​រ៉ៃ​២​ដើម​ដែល​គេ​លាក់ទុក​ក្នុង​ពាងទឹក​។​
​ ​សមត្ថកិច្ច​និង​អ្នកស្រុក​ក្នុងភូមិ​បាន​អោយដឹងទៀតថា​៖​បុរស​សង្ស័យ​ខាងលើនេះ ជា​មុខ​
​សញ្ញា​ចោរកម្ម​នៅក្នុង​ភូមិ ពូកែ​ខាង​លួច​មាន់​ទា កន្លងមក​គេ​បាន​លួច​មាន់​ទា​អ្នក​ស្ទើរតែ​គ្រប់​ផ្ទះពាយ​អស់​ពេញ​ភូមិ តែ​មិនដែល​អ្នកណា​ទាន់​ចាប់​គេ​បានឡើយ​។​DSC02200
​ ​ជនសង្ស័យ​ខាងលើនេះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​អោយ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត កសាង​សំណុំរឿង​តាម​និតិ​វិធី បញ្ជូន​ខ្លូន​និង​ង​វត្ថុតាង​ទៅកាន់​សាលាដំបូង​ខេត្ត​ធ្វើការ​ឃុំខ្លួន ចោទប្រកាន់ និង​ស្រាវជ្រាវ​ជំនុំ​ជំ​រះ ផ្តន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់​៕