​បុរស​ម្នាក់​ស្លាប់​អង្គុយ​ក្នុង​តុ​ស៊ី​ការកូន​អ្នកស្រុក​ក្នុងភូមិ​ធ្វើអោយមាន​ការភ្ញាក់ផ្អើល​ ​ ​សមត្ថកិច្ច​នគរបាល​ថា​បណ្តាលមកពី​ខ្យល់គរ​ជួយ​មិនទាន់​ ​

0

​កំពង់ឆ្នាំង​៖ បុរស​ម្នាក់​បាន​ស្លាប់​ក្នុង​របៀប​អង្គុយ​ក្រាប​នៅលើ​តុ បណ្តាលអោយមាន​ការភ្ញាក់ផ្អើល​អ្នកស្រុក​ពេញ​រោង​មង្គលការ នៅពេលដែល​បុរសរងគ្រោះ​ទៅ​ចូលរួម​ស៊ីការ​បងប្អូន ក្នុងភូមិ​ជាមួយគ្នា​។ ហេតុ​ការ​ណ៏​ស្លាប់​ធ្វើអោយ​ភ្ញាក់​ផ្អើ​ក​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៤ ខែ​មិនា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​អា​ឡែ​ង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។​បុរស​ឈ្មោះ តាំ អឿន អាយុ​៣៤ ឆ្នាំ​ជា​ប្អូនជីដូនមួយ​ជនរងគ្រោះ បាន​និយាយ​អោយដឹងថា​៖​បុរស​រងគ្រោះ អង្គុយ​ស្លាប់​នៅលើ​តុ​ស៊ីការ រូបនោះ​មានឈ្មោះ ជួប សិរី ហៅ​កុង អាយុ​៣៥​ឆ្នាំ គេ​មាន​ប្រព​ន្ឋ​IMG_0301
​ឈ្មោះ ស៊ិន យឺន អាយុ​៣២ ឆ្នាំ គ្រួសារ​នេះ​មានកូន​៥​នាក់ (​ប្រុស​៣ ស្រី​២) កូនស្រី​បង​អាយុ​១៤​ឆ្នាំ​ជាម​នុស្ស គរ ចំណែក​កូនប្រុស​ប្អូន​អាយុ​៣​ឆ្នាំ ។
​នៅ​ថ្ងៃកើតហេតុ បុរសរងគ្រោះ​បាន​ទៅ​ស៊ីការ​បងប្អូន​ក្នុង​នៅ​ចុង​ភូមិ តាំងពី​ម៉ោង ១១​ព្រឹក ហើយ​បាន​នៅ​រាំលេង​រហូត​ល្ងាច ដោយ​រាំ​បណ្តើរ មក​អង្គុយ​ផឹកស្រា​បៀរ​នៅលើ​តុ​បណ្តើរ ។​IMG_0299

លុះដល់​ម៉ោងជាង​៤​ល្ងាច​គេ​ឃើញ​បុរស​រួប​នោះ​អង្គុយ​ក្រាប​នៅលើ​តុ ពេលនោះ​អ្នក​នៅ​អង្គុយ​ជាមួយ​មិនបាន​ចាប់​អារ​ម្ម​ណ៏​អ្វី​ទេ​ស្មានតែ​បុរស​រូបនោះ​ស្រវឹង ក៏​មិន​មាត់ក​ឬ​ដាស់​អី​ដែរ តែ​ពេលនោះ​មាន​ក្មេងស្រី​ម្នាក់​ដែល​ត្រូវជា​ក្មួយ​ជនរងគ្រោះ​បានមក​អង្គុយ​ហូបបាយ​ជិត​នោះ បាន​និយាយថា​៖ ពូ​កុង​ឯង​កុំ​ក្អួត​ណា​ខ្ញុំ​កំពុង​ហូបបាយ ហើយ​ពេលនោះ អ្នក​អង្គុយ​ផឹក​ជាមួយ​

បាន​ដាស់​ជនរងគ្រោះ​តែ​ពេល​ដាស់​និង​ទាញ​អោយ​ផ្ងារ​ឡើង​ស្រា ប់​តែ​ឃើញ​ជុន​រងគ្រោះ​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ទើប​នាំគ្នា​ឆោ​រ​ឡើង​ខ្លះ​ជួយ​រិត​ទ្រូង ផ្លុំ​ត្រចៀក តែ​ជនរងគ្រោះ​ស្លាប់​ទៅហើយ​មិនអាច​រស់​មកវិញ​បានឡើយ ។​​ស្ត្រី​ឈ្មោះ ស៊ិន យឺន ជា​ប្រព​ន្ឋ​បាន​និយាយថាៈ​៖​កាលពី​ខែ​មុន​ប្តី​គាត់​ធ្លាប់​បែបនេះ​ម្តង​ហើយ តែ​
​បាន​អ្នកស្រុក​ជិតខាង​ជួយ​ទាន់ គាត់​មិនដឹងថា​៖​ប្តី​គាត់​មិនដឹង​ជាមាន​ជម្ងឺ​អ្វី​នោះទេ ។
​ ​សមត្ថកិច្ច​ជំនាញ​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​ស្រុក​រលាប្អៀរ បាន​ទៅពិនិត្យ​ធ្វើ​កោសល្យ​ពិ​ច្ច័​យ​សព​ជនរងគ្រោះ បាន​និយាយ​អោយដឹងថា​៖​ជនរងគ្រោះ​បាន​រងគ្រោះ​ស្លាប់​ដោយ​ស្រ​សា​វឹង​ហើយ​ខ្យល់គរ គ្មាន​អ្នកណា​ដឹង ចំណែក​សព​សមត្ថកិច្ច​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​នៅក្នុង​លំនៅដ្ឋាន​៕