​ការប្រកួត​កីឡាបាល់បោះ រដូវ​កាល​ដំបូង ដណ្តើមពាន​រង្វាន់ សៀមរាប​ផ្ទះ​ខ្ញុំ ត្រូវបាន​រកឃើញ​ម្ចាស់​ពានរង្វាន់​នោះ​ហើយ ក្រោយ​ពេលដែល​បាន​ឆ្លងកាត់​កម្មវិធី​ប្រកួត អស់​រយៈពេល ១០​សប្តាហ៍​កន្លងមក​

0

​សៀមរាប ប្រធានបទ ( កីឡា​ដើម្បី​សុខភាព ) ដែលជា​ប្រធានបទ​ទី​៤ នៃ​យុទ្ធនាការ ( សៀមរាប​ផ្ទះ​ខ្ញុំ ) ក្រោម​ការ​រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ខេត្តសៀមរាប​) ជាមួយនឹង​កិច្ចសហការ​ដោយ​សមាគម​កីឡាបាល់បោះ​ខេត្តសៀមរាប​ផងដែរ ការប្រកួត​កីឡាបាល់បោះ ដណ្តើមពាន​រង្វាន់ សៀមរាប​ផ្ទះ​ខ្ញុំ រដូវ​កាល​ដំបូង ឆ្នាំ​២០១៤-២០១៥ បាន​រកឃើញ​ម្ចាស់​ពានរង្វាន់​នេះហើយ បន្ទាប់ពី​បាន​ឆ្លងកាត់​កម្មវិធី​ប្រកួត​រៀងរាល់​ថ្ងៃអាទិត្យ ចំនួន​១០​សប្តាហ៍ កន្លងមក នៅលើ​តារាង​បាល់បោះ​វិទ្យាល័យ​១០​មករា ១៩៧៩ ក្រុង​សៀមរាប ។14-03-2015 Tea Tiha ( Sport Basketball ).avi.Still003
នៅ​រសៀល​ថ្ងៃទី​១៤ ( ចុង​សប្តាហ៍​ទី​២ ខែ​មិនា ឆ្នាំ​២០១៥ ) ក្រុម​បាល់បោះ​ចំនួន​២​ក្រុម ដែល​បាន​ឆ្លងកាត់​ការប្រកួត​ដណ្តើម​ពិន្ទុ​ជា​លក្ខណៈ​វិលជុំ​អស់​រយៈពេល​១០​សប្តាហ៍​កន្លងមកហើយ​នោះ បាន​ច្រាន​ទម្លាក់​គូប្រកួត​របស់ខ្លួន​អស់​ចំនួន​៤​ក្រុម ដែល​ក្នុងនោះ​ក្រុម​បាល់បោះ Siem Reap DRAGONS បាន​តោង​ជាប់​ពិន្ទុ ចំណាត់ថ្នាក់​លេខ​៣ ដោយបាន​ប្រកួត​យកឈ្នះ​ក្រុមកីឡា​បាល់បោះ Siem Reap REAPERS នៅក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត កាលពី​ថ្ងៃទី​០៨ ខែ​មិនា​កន្លងមកនេះ ។14-03-2015 Tea Tiha ( Sport Basketball ).avi.Still004
នៅក្នុង​វគ្គ​ប្រកួត​ផ្តាច់​ព្រ័ត​នេះ ក្រុមកីឡា​បាល់បោះ Angkor Youth បាន​ប្រកួត​យកឈ្នះ​ក្រុមកីឡា​បាល់បោះ Siem Reap TITANS ក្នុង​ពិន្ទុ ០០ ទល់នឹង ០០ ។
ការប្រកាស​លទ្ធផល​ចុងក្រោយ ! ក្រុម Angkor Youth ដែលជា​ក្រុម​ទទួលបាន​ចំណាត់ថ្នាក់​លេខ ១ ទទួលបាន​ពាន​ជ័យលាភី​០១ និង​មេដាយមាស​បំពាក់​ជូន​កីឡាករ​គ្រប់រូប​ក្នុង​ក្រុម អមដោយ​ថវិកា​ចំនួន​១​លាន​រៀល ។ ក្រុម Siem Reap TITANS ដែលជា​ក្រុម​ទទួល​ចំណាត់ថ្នាក់​លេខ ២ ទទួលបាន​ការបំពាក់ មេដាយប្រាក់ និង​ថវិកា ៨ សែន​រៀល ។14-03-2015 Tea Tiha ( Sport Basketball ).avi.Still002

ចំណាត់ថ្នាក់​លេខ ៣ ( ក្រុម Siem Reap DRAGONS ) ទទួលបាន ការបំពាក់​មេដាយសំរិទ្ធ និង​ថវិកា ៦​សែន​រៀល ។នៅក្នុង​ការប្រកួត​ត​នេះ​ផងដែរ ក្រុម Siem Reap REAPERS ត្រូវ​បានទទួល​ការវាយតម្លៃ និង​ប្រគល់​ពានរង្វាន់ ជា​ក្រុម​ដែល​គោរព​វិន័យ ចេះ​សាមគ្គី​គ្នា​ក្នុង​ការលេង ប្រធាន​ក្រុម​ដឹកនាំ​បានល្អ ផងដែរ ។ ជាមួយគ្នានេះ កីឡាករ​១​រូប ដែលជា​កូនក្រុម​14-03-2015 Tea Tiha ( Sport Basketball ).avi.Still004

របស់ Angkor Youth ដែល​ក្រុម​ជាប់​ចំណាត់​លេខ​១​ក្នុងការ​ប្រកួត​នេះ ត្រូវបាន​គេ ជ្រើសរើស វាយតម្លៃថា ជា​កីឡាករ​ឆ្នើម​ក្រោម​អាយុ​២០​ឆ្នាំ ហើយ​ត្រូវបាន​គេ​ប្រគល់​ពានរង្វាន់ ១ អមដោយ​ស្បែកជើង​កីឡា ១​គូ ព្រមទាំង​មាន​រង្វាន់​លើកទឹកចិត្ត ជូន​ចំពោះ​កីឡាករ​យុវជន​ចំនួន ៣ រូប​ទៀត រួមមាន អាវ​មួយ កងដៃ​យុវជន និង​ថវិកា ៥ ម៉ឺន​រៀល ៕ ដោយ​គឿន​វ៉េ​ត​