ខេត្តបន្ទាយមានជ័យរថយន្តដឹកសំរាមដែលឈប់ចតស្ងៀមនៅលើចិញ្ចើមថ្នល់ត្រូវបានយុវជនជិះម៉ូតូទំនើបជិះគ្នា២នាក់បើកទៅបុកពេញបណ្តាលឲ្យរបួសធ្ងន់ទាំង២នៅម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវខេត្តចម្ងាយពីរង្វល់មូលស្រីគ្រប់លក្ខណ៍ ២០០ ម៉ែត្រ ក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។លោក ខឹម វិសុទ្ធ នាយផ្នែកនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកស្នងការដ្ឋានខេត្តបន្ទាយមានជ័យឲ្យដឹងថាសមត្ថកិច្ចនៅពុំទាន់ស្គាល់ឈ្មោះជនរងគ្រោះទាំង ២ នាក់ជាអ្នកបើកបរម៉ូតូនិងអ្នកជិះពីក្រោយនោះនៅឡើយ។ តែសាក្សីថាពួកគេទាំងពីរនាក់រងរបួសធ្ងន់ ហើយសន្លប់ឈឹងនៅកន្លែងកើតហេតុត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្ត ដឹកយកទៅ
សង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ។ បន្ទាប់មក ត្រូវគេបញ្ជូនបន្តទៅមន្ទីរពេទ្យក្រៅខេត្តបន្តទៀត។លោក និយាយបន្តថា ម៉ូតូរងគ្រោះនិងក៏ជាអ្នកបង្កមានម៉ាក FZ.Z ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ. ១J ២១១១។ប្រជាពលរដ្ឋជាសាក្សីនៅកន្លែងកើតហេតុ និយាយថាគេឃើញអ្នកបើកម៉ូតូបានបើកពីទិសខាងលិចទៅកើតពេលមកដល់
ចំណុចកើតហេតុ ចាំងភ្លើងនឹងរថយន្ត១គ្រឿងទៀត បើកក្នុងទិសដៅបញ្ច្រាសគ្នាមើលរថយន្តដឹកសំរាម នៃក្រុមហ៊ុន GAEA ដែលឈប់ចតនៅលើចិ ញ្ចើមផ្លូវ។ រថយន្តអនាម័យនោះ ក៏គ្មានភ្លើងបំភ្លឺ ឬដាក់អ្វីជាសញ្ញាសំគាល់ដែរដៃចង្កូតម៉ូតូក៏ទៅបុកប៉ះនឹងរថយន្តបណ្តាលឲ្យអ្នកបើកវានិងអ្នករួមដំណើរ ដួលខ្ទាតទៅកណ្តាលថ្នល់រងរបួសបែកក្បាលនិងមុខមាត់យ៉ាងទម្ងន់។ ឯអ្នកបើករថយន្តដឹកសំរាម ឃើញដូច្នេះក៏បានរត់គេចខ្លួនបាត់ទៅ។



































