( រូបភាព វីដេអូ )កំពង់ធំ ៖ ដោយការដឹកនាំដ៏ប៉ិនប្រសព្វ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ផ្កាយមាស៤ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជម្រុញ ឲ្យ កងកម្លាំង នៃកងរាជអាវុធហត្ថ ទាំងអស់ផ្សារភ្ជាប់នូវចំណងមិត្តភាព និងសាមគ្គីជាមួយប្រជាពលរដ្ឋ ដោយ រួមសុខរួមទុក្ខ និងជួយរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដើម្បីកាត់បន្ថយភាពក្រីក្រ ។
ជាក់ស្តែងនៅថ្ងៃទី ២៩ ខែ មិនា ឆ្នាំ ២០១៤ លោកវរៈសេនីយ៍ត្រី ឃុន ប៊ុនហូ មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកស្ទោង បានដឹកនាំកំលាំងមន្ត្រីក្រោមឳវាទ ចំនួន២១នាក់ ចុះសាងសង់ស្ពានថ្ម មួយកន្លែង ដែលមានប្រវែង១២ម៉ែត្រ និងទទឹង ៤ម…កន្លះ ចំណាយទឹកប្រាក់នៃការសាងសង់អស់ ២៥០០០ដុល្លា ស្ថិតនៅក្នុងភូមិម្សាក្រងខាងជើង ឃុំម្សាក្រង ស្រុកស្ទោង
ខេត្តកំពង់ធំ ដែលកន្លងមកស្ពានឈើមួយកន្លែងនេះ ត្រូវបានបាក់ ចាស់ទ្រុឌទ្រម បង្ករផលលំបាក់ដល់ ប្រជាពលរដ្ឋក្នុង ការចរាចរឆ្លងកាត់ស្ពានឈើនេះ ទើបតែពេលនេះ ប្រជាពលរដ្ឋ ជាច្រើនភូមិ និងឃុំ បានទទួលចំណងដៃថ្មី នូវស្ពានថ្ម ដែលកំពុងតែផុសជារូបរាងក្នុងពេលនេះ ដែលជាអំណោយរបស់ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ អនុប្រធានក្រុមការងារចុះជួយស្រុកស្ទោង និងសម្បុរសជនជាច្រើនាក់ ។
លោក វរៈសេនីយ៍ត្រី ឃុន ប៊ុនហូ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្ទោង បានឲ្យដឹងថា ដោយមានការ ចង្អុលបង្ហាញ ពីលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល ពីសារៈសំខាន់និងជាការចាំបាច់របស់ប្រជាពលរដ្ឋ នៅ ក្នុងតំបន់នេះ ក្នុងការប្រើប្រាស់ស្ពាន សម្រាប់ដឹកទំនិញកសិកម្ម និងឧស្សាហកម្ម ព្រមទាំងផលនេសាទ និងការទំនាក់ទំនងប្រចាំថ្ងៃនោះ លោក ហង្ស ថុល បានណែនាំឲ្យមានការសាង់សង់ស្ពានចាស់នេះឡើងវិញជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយទាំងថវិការ និងពេលវេលា។
ប្រជាពលរដ្ឋម្នាក់ បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល និងលោក ឃុន ប៊ុនហូរ ព្រមទាំងកងរាជអាវុធហត្ថទាំងអស់ ដែលបានចំណាយទាំងថវិការ និងពេលវេលា ចុះមកជួយដល់ ប្រជាពលរដ្ឋ បានទាន់ពេលវេលាដែល បងប្អូនតែទទឹងរងចាំ តែពេលនេះស្ពានថ្មមួយជាចំណងដៃបាន ប្រាកដខ្លួននៅចំពីមុខ ដែលមិនមែនជាការសុបិន្តឡើយ ។