បើកបរ​ម៉ូតូ​បត់​ឆ្វេង​អត់​ស៊ីញ៉ូ បណ្តាលឱ្យ​រថយន្តបុក​ចំ​ពីក្រោយ​របួសធ្ងន់​ស្រាល​៤​នាក់

0

​ ​ខេត្ត​ប៉ៃលិន ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង បណ្តាលឱ្យរ​ងរ​បួ ស​ធ្ងន់​ពីរ​នាក់ និង​ស្រាល​ពីរ​នាក់ ត្រូវគេ​បញ្ជូន​តាម​រថយន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ខេត្ត ដោយសារ​បុរស​ម្នាក់​បើកបរ​ម៉ូតូឌុប​គ្នា​ចំនួន​៤​នាក់ ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត លុះដល់​ចំណុច​b (1)

ផ្លូវ​ឡើង​ទួល ស្រាប់តែ​បត់​ឆ្វេង​ភ្លាម អត់​បើកភ្លើង​ស៊ីញ៉ូ បណ្តាលឱ្យ​រថយន្ត​មកពី​ក្រោយ​បុក​ចំ​ពេញទំហឹង ដួល​បោក​ទៅនឹង​ផ្លូវថ្នល់ រងរបួស​ធ្ងន់​ស្រាល​តែម្តង ។
​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៣៥​នាទី​រសៀល ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​មុខ​ស្តង់​ដំឡូង​មី​ក្រុមហ៊ុន ឡេង សោ​ភ័​ណ្ឌ អភិវឌ្ឍន៍ ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

b (2)
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ជើងគោក​ស្រុក​សាលា​ក្រៅ បានឱ្យ ដឹងថា ជនរងគ្រោះ​ទី​១. ឈ្មោះ ឡាយ រ៉ា​ន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ រងរបួស​ធ្ងន់ ទី​២. ឈ្មោះ អោន ចាប ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រងរបួស​ស្រាល ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ឌ្រី​ម​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ ប៉ៃលិន 1A- 8323 រង​ការខូចខាត​យ៉ាងដំណំ ទី​៣. ឈ្មោះ អោន ពេជ្រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ របួសធ្ងន់​សន្លប់ និង​ទី​៤. ក្មេងប្រុស​តូច​ម្នាក់ អាយុ​៣ ឆ្នាំ រងរបួស​ស្រាល ទាំងអស់គ្នា​រស់នៅ​ភូមិ​ព្រៃ​មង្គល សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

b (7)
​ចំណែក​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ ដោយ​បើករថយន្ត​ដឹក​ដី​ម៉ាក​ហ្វ​ឡែ​ន (For land) ពណ៌​ខៀវ ពាក់​ស្លាក​លេខ ប៉ៃលិន 3A-0254 រង​ការខូចខាត​ផ្នែក​ខាងមុខ មធ្យម ។
​សាក្សី​នៅ​កន្លែងកើតហេតុ បាន​រៀបរាប់​ឱ្យដឹងថា មុនពេល​កើតហេតុ​គេ ឃើញ​ម៉ូតូ និង​រថយន្ត​បើកបរ​ស្រប​ទិស​គ្នា​ពី​កើ​តទៅ​លិច លុះដល់​កន្លែងកើតហេតុ​គេ​ឃើ ញ​ម៉ូតូ​ជនរងគ្រោះ​ខាងលើ​បាន​វ៉ា​រថយន្ត​ត្រង់ចំណុច​ផ្លូវ​ឡើង​ទួល ។ ប្រភព​ដដែល​បានឱ្យ ដឹង​ទៀតថា ពេលនោះ​ជនរងគ្រោះ​ដែល​បើកបរ​ម៉ូតូ​បាន​កាច់ចង្កូត​បត់​ឆ្វេង តែ​អត់​មាន​មើ ល​ក្រោយ ឬ​បើកភ្លើង​ស៊ីញ៉ូ ទើប​ធ្វើឱ្យ​រថយន្ត​បើកបរ​មកពី​ក្រោយ​ជាន់​ហ្វ្រាំង​មិនទាន់​ក៏​បុក ចំ​ពីក្រោយ​ពេញទំហឹង បណ្តាលឱ្យ​ដួល​បោក​ទៅនឹង​ផ្លូវថ្នល់​រងរបួស​ធ្ងន់​ស្រាល​៤​នាក់​តែ​ម្ត ង ។

b (8)
​ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​បើកទ្វារ​ដាក់​មេ​ប្រូច​រត់​គេចខ្លួនបាត់ ស្រមោល ចំណែក​ជនរងគ្រោះ ត្រូវគេ​បញ្ជូន​តាម​រថយន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ខេត្ត ។ បន្ទាប់មក​គេ​ឃើញ​សមត្ថកិច្ច​ចរាចរណ៍​ជើងគោក​នៃ​អធិការ​ស្រុក​សាលា​ក្រៅ​បាន​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​វាស់វែង រួច​អូស​ម៉ូតូ​និង​រថយន្ត​ទាំងពីរ​គ្រឿ ង​ទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​សាលា​ក្រៅ ដើម្បីឱ្យ​ភាគី​ទាំងសងខាង​ចូលមក​ធ្វើការ​ដោះស្រាយ​តាម ផ្លូវច្បាប់ ៕

b (5)