ប្រជា​ឍ​ពលរដ្ឋ​ជាង​១០០​នាក់​មកពី​ភូមិ​ថ្នល់​បទ​លើកគ្នា​តវ៉ា​ទម្លាក់​មេភូមិ​ដែល​កាង​ដី​និង​ជេរ​

0

ប្រមា​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ ចំនួន​១១០​នាក់ ក្នុងនោះ ស្រី​៧០​នាក់ ស្ថិតនៅ​ក្នុងភូមិ​ចំនួន​៦ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង ប្រមាណ​៨៖៥០​នាទី ព្រឹក ថ្ងៃទី​១៦ ខែមីនា ឆ្នាំ ២០១៥ បាននាំគ្នា​តវ៉ា ដើម្បី​សុំ​ឲ្យ ដក​CH-00811

មេភូមិ​ថ្នល់​បត់ ដោយសារតែ ប្រជាពលរដ្ឋ ទាំងនោះ បាន​ចោទប្រកាន់​លោក​មេភូមិ ថា ទ​ន បាន​កាង​ដី បឹង​ស្នោរ និង​លក់ ឲ្យ ឈ្មួញ​។​
​ប្រជាពលរដ្ឋ ទាំងនេះ បានធ្វើ​ការតវ៉ា​ដឹកនាំ​ដោយ អ្នកស្រី ឡុង សគ​ន្ធី ដែល​បាន ទៅប្តឹង មេឃុំ​អូរ​បី​ជាន់​។ សេចក្តីរាយការណ៍ មន្ត្រី​អាជ្ញាធ​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ការ ដែល​ប្រជា ពលរដ្ឋ​ទាំងនេះ មក​តវ៉ា​នោះ គឺមាន​៣​ករណី ដែល​ចោទប្រកាន់​មេភូមិ​។​
​ករណី​ទាំង​៣​នោះ រួមមាន​ទី​១ ប្តឹង​លោក ថា ទ​ន ជា​មេភូមិ​ដែល​កាង​ដី បឹង​ស្នោរ និង លក់​ទៅ​ឲ្យ​ថៅកែ ទី​២ ចោទ មេភូមិ និង​ប្រពន្ធ ថា​ជេ​ប្រមាថ​ថ្នាក់ដឹកនាំ​ស្រុក ខេត្ត ក្រសួង​..​និង​រាជរដ្ឋាភិបាល និង​ទី​៣ ចោទថា មេភូមិ​យក លុយ​ប្រជាជន ទាំង​៦​ភូមិ ហើយ​មិនបាន​ដី​បឹង​ស្នោ​មក​ឲ្យ​ពួកគាត់​។​

CH-00811
​យ៉ាងណាក៏ដោយ ការតវ៉ា​របស់​ប្រជាពលរដ្ឋ ដែលមាន​កាន់ រូប​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត​ផង​នោះ ត្រូវបាន​លោក​មេឃុំ ចេញមក​សម្របសម្រួល រាល់​ឯកសារ ឃុំ​ទទួល ពិនិត្យមើល និង​សុំ​យោបល់​ទៅ​ថ្នាក់លើ រួចហើយ​ប្រជាពលរដ្ឋ បាន​រំសាយ​ទៅវិញ នៅវេលា​ម៉ោង ១០៖៤០​នាទី​ព្រឹក​ថ្ងៃ​ដដែល​នេះ​៕

CH-00814