​ជិៈ​ម៉ូតូ​វ៉ា​ម៉ូតូ​មួយគ្រឿង​ទៀត​ទាក់​ដៃចង្កូត​គ្នា​ត្រូវ​រថយន្ត​ក្នុង​ដំណើរ​ច្រាស់ទិស​បុក​ស្លាប់​ម្នាក់​

0

​កំពង់ឆ្នាំង​៖​ជន​ម្នាក់​ជិៈ​ម៉ូតូ​ទៅ​ទាក់​និង​ដៃចង្កូត​ម៉ូតូ​មួយគ្រឿង​ផ្សេងទៀត​ដែល​ជិៈទ​ន្ទឹ​ម​គ្នា បណ្តាលអោយ​ជ្រុល​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា ធ្វើអោយ​យុវជន​រងគ្រោះ​ស្លាប់​ភ្លាមៗ​។ គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅវេលា​x2

ម៉ោង ៦​និង ៣០​នាទី​ល្ងាច ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ ២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៥ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ ៤៤ និង​លេខ​៤៥ ស្ថិតក្នុង ភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ។​
​ ​លោក ដួង ហុង អធិការនគរបាល ស្រុក​សាមគ្គី​មានជ័យ បានអោយដឹងថា​៖ ជនរងគ្រោះ​មាន​
​ឈ្មោះ ជរ សុគា​រ៉ា អាយុ​២២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ជំទាវ​ជ្រែង ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ ជិៈ​​ម៉ូតូ​ម៉ាក ហុងដា ឌ្រី​ម សេរី​០១៥ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1E. 3311 ។

x3
​លោក អធិការ​បានអោយដឹង​ទៀតថា​៖​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិៈ​ម៉ូតូ ក្នុង​ដំណើរ​ពី​ត្បូង​មក​ជើង លុះ មកដល់​ចំណុចកើតហេតុ បាន​បើក​វ៉ា​និង​ម៉ូតូ​មួយគ្រឿង​ទៀត​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា ហើយក៏​បាន​ទាក់​ដៃចង្កូត​ម៉ូតូ​ជាមួយគ្នា បណ្តាលអោយ​ម៉ូតូ​ជនរងគ្រោះ​ច្រឡោត​មក​ឆ្វេង​ដៃ ស្របពេល​ជាមួយគ្នា​នោះ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ចំណុះ​៣​តោន គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ​បើក​មកពី​មុខ​ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា ក៏បាន​បុក​ជាមួយ​ម៉ូតូ​ពេញទំហឹង​តែម្តង​បណ្តាល អោយ​ជនរងគ្រោះ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ចំណែក​ម៉ូតូ​បាន​អូស​ជាប់​រថយន្ត ជាង​១០​ម៉ែត្រ អ្នកបើកបរ​រថយន្ត​បាន​ចុះ​គេចខ្លួនបាត់​ទុក​រថយន្ត​ចោល​នៅ​កម្ន​លែងកើត​ហេតុ​។​

x4
​ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​លំនៅ ដ្ឋា​ន​។​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​នាំយកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​
​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កា​សង​សំនុំរឿង​រង់​ទុក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕