បុរស​ជនបរទេស​ម្នាក់​ដួល​ផ្ងា​ក្រោយ​ស្លាប់​ខណៈពេល​កំពុង​អង្គុយ​ញ៉ាំ​អាហារ​

0

​ភ្នំពេញ​៖ បុរស​ជនបរទេស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ខណៈ​កំពុង​អ្គុ​យ​ញ៉ាំ​អាហារ​ដួល​ផ្ងា​ក្រោយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​កភូមិ​ដែល​នៅក្បែរ​ប្តឹងទៅ​សមត្ថកិច្ច​ចុះ​មកដល់​កន្លែងកើតហេតុ កាល​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៥ ស្ថិត​តាម​បណ្តោយ​ផ្លូវ​១៧២

c2ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។​
​យ៉ាងណា​នោះ​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​ថា​ជនបរទេស​រូបនោះ​ជា​ជនជាតិ​អ្វី​នៅឡើយ​នោះទេ​ព្រោះ​នៅលើ​ខ្លួន​ជនរងគ្រោះ​ពុំមាន​ឯកសារ​ណា​សម្គាល់​ខ្លួន​នោះទេ​។​ហើយ​ជំ​ហ៊ាន​ដំបូង​ជនបរទេស​រូបនោះ​អាច​ខ្យល់គ​ទើប​នៅពេល​អង្គុយ​ដួល​ផ្ងា​ក្រោយ​តែម្តង​។​
​ចំណែក​សព​ត្រូវបាន​សមត្ថកិច្ច​ដឹកយក​ទៅ​តម្កល់​នៅ​វត្ត​ស្ទឹងមានជ័យ​រងចាំ​ទំនាក់ទំនង​ទៅ​ស្ថានទូត​ជា​ក្រោយ​៕

c4