ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៏មួយដ៏គួឲ្យរន្ធត់បណ្ដាលឲ្យបុរសម្នាក់បានស្លាប់ ក្រោយពីជិះម៉ូតូហុងដា ឌ្រីមសេ១២៥មួយគ្រឿងយ៉ាងលឿនវ៉ារថយន្តជ្រុលទាក់ដៃចង្កូតជាមួយរនាំងដែក បណ្តាលឲ្យដួលខ្ទាតចូលក្រោមរថយន្តឡែនរ៉ូវ៉ូលមួយគ្រឿង កិនចំពីលើតែម្តង កាលវេលា
ម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៥ ស្ថិតតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។
បុរសដែលស្លាប់បាត់បង់ជីវិតយ៉ាងអាណោតអាធ័ម ឈ្មោះ ច័ន្ទ ពន្លក់ អាយុ ៣៤ ឆ្នាំ មុខរបរជាកម្មក សំណង់ ស្រុកកំណើរនៅ ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុបុរសរងគ្រោះបានជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាកស្លាក លេខ ភ្នំពេញ1AQ-4245ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ខណៈទៅដល់ចំណុចកើតហេតុខាងលើក៏បន្ថែមល្បឿនព្យាយាមវ៉ារថយន្ត១គ្រឿងនៅពីមុខស្របគ្នា ក៏ជ្រុលទៅទាក់ដៃចង្កូតជាមួយរនាំងដែកពុះចែកទ្រូងផ្លូវ បណ្តាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តរ៉ង់រ៉ូវ៉ែ មួយគ្រឿងធ្វើដំណើរស្របទិសគ្នាបណ្ដាលឲ្យកិតស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ចំណែករថយន្ត រ៉ង់រ៉ូវ៉ែឃើញហេតុការណ៍មិនសូវស្រួលបានបន្ថែមល្បឿនជិះគេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុធ្វើអន្ដរាគមន៏និងសំរួលចរាចរណ៏ រីឯសពជនរងគ្រោះសមត្ថកិច្ចប៉ូលិសចរាចរប្រគុលឲ្យបងប្អូន និងប្រពន្ធយកទៅធ្វើបុណ្យតាមប្រពៃណី៕




































