​បុរស​ជនជាតិ​វៀតណាម​២​នាក់​ស្រវឹង​បើករថយន្ត​ធ្វើដំណើរ​កកស្ទះ​ចរាចរ​ខ្លាំងពេក ថយក្រោយ​បុក​រថយន្ត​មួយគ្រឿង​ទៀត​រង​ការខូចខាត​

0

​ភ្នំពេញ ៖ បុរស​ជនជាតិ​វៀតណាម​២​នាក់​ស្រវឹង​ជោកជាំ​ជិះ​រថយន្ត​លុច​ស៊ី​ស​ធ្វើដំណើរ​តាមផ្លូវ​កកស្ទះ​ចរាចរ​ខ្លាំងពេក ក៏​ថយ​រថយន្ត​វិញ​បំរុង​បត់​ត្រឡប់ក្រោយ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​ចំ​រថយន្ត​កាមរី​បា​ឡែ​ន​មួយ​បើកបរ​ដោយ​នារី​ម្នា​ក់រង​ការខូចខាត​។ ហេតុការណ៍​នេះ​បាន​b2

កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៥ ត្រង់ចំណុច​ក្បែរ​ហាង​អង្គរ​មានជ័យ តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​។​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​បុរស​ជនជាតិ​វៀតណាម​២​នាក់​ជិះ​រថយន្ត លុច​ស៊ី​ស​RX300​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2U-2066 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត ទិសដៅ ពី​កើ​តទៅ​លិច ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ចរាចរ​មានការ​កកស្ទះ​និង​ការដ្ឋាន​ផ្លូវ​ចាក់​បេតុង​ថ្មី​រថយន្ត​លុច​ស៊ី​ស ក៏​បើក​យឺតៗ​ហើយ​ឈប់ មិនដឹងថា​យ៉ាង​មិច​ស្រាប់តែ​រថយន្ត​លុច​ស៊ី​ស​បើក​ថយក្រោយ​មកវិញ​ទំនង​ចង់​បត់​ត្រឡប់ ក្រោយ ក៏​បុក​ប៉ះ​និង​រថយន្ត​កាមរី​បា​ឡែ​ន ពណ៌​ស​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2V-3515 ដែល​នៅ​ពីក្រោយ បើកបរ​ដោយ​នារី​ម្នាក់​ធ្វើអោយ​រង​ការខូចខាត​។ ភ្លាមនោះ​នារី​ជា​ម្ចាស់​រថយន្ត​ក៏​ចុះទៅ​សួរនាំ​ក៏ត្រូវ​បុរស​ជនជាតិ វៀតណាម​រុញ​សឹង​ដាច់​ផ្ងារ ថែមទាំង​ចង់រក​វាយ​នារី​ជា​ម្ចាស់​រថយន្ត​ថែមទៀត ក៏ត្រូវ​នារី​ជា​ម្ចាស់​រថយន្ត​ស្រែក​អោយ អ្នកដំណើរ​តាមផ្លូវ​ជួយ ហើយ​បុរស​ជនជាតិ​វៀតណាម​ទាំង​២​នាក់​ក៏​ព្យាយាម​ចង់​បើករថយន្ត​រត់ ស្រាប់តែ​ឃើញ​ច្រក ហាង​ផឹកស៊ី​អង្គ​មានជ័យ​ធំ​ល្អ​ស្មានតែ​ជា​ផ្លូវ​ក៏​បើក​ចូលទល់​ទៅមុខ​មិនកើត​ក៏ត្រូវ​ប្រជាពលរដ្ឋ​និង​នារី​ជា​ម្ចាស់​រថយន្ត ឃាត់​ហៅ​សមត្ថកិច្ច​មកជួយ​ដោះស្រាយ​។​

b3
​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក៏បាន​ចុះមក​ដល់ ហើយ​ភាគី​ទាំង​២​ក៏​ធ្វើការ​សម្របសម្រួល​គ្នា​មិនត្រូវ​ក៏ សម្រេចយក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​ដើម្បី​ធ្វើការ​ដោះស្រាយ​តាមច្បាប់​៕b1