ជនជាតិ​វៀតណាម​២​នាក់​ផឹកស៊ី​ស្រវឹង​វាយ​គ្នា​របួសធ្ងន់​ត្រូវសមត្ថកិច្ច​ចាប់ខ្លួន​​

0

កំពង់ឆ្នាំង​៖​ជនសង្ស័យ​សញ្ជាតិ​វៀតណាម​កំណាច​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ក្រុង​កំពង់ឆ្នាំង​ចាប់​​ខ្លួន បន្ទាប់ពី​រូបគេ​បាន​យក​ដំបង​ឬ​ស្សី វាយ​បែកក្បាល​ជនរងគ្រោះ​ម្នាក់ទៀត​ស​ញ្ជា​តិ្ត​វៀតណាម​ដូចគ្នា បណ្តាលអោយ​រងរបួស​ធ្ងន់ធ្ងរ​។ ករណី​ចាប់ខ្លួន​នេះ​បាន​ធ្វើឡើង​IMG_0334

នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​​ ​លោក ម៉ា យន្ត នាយផ្នែក​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ ជនសង្ស័យ​រូប​​នោះ​មានឈ្មោះ ចាំង យ៉ាំង​គួ អាយុ​២៨​ឆ្នាំ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ឡេ យ៉ាំង​ថេ​ម អាយុ​២៤​ឆ្នាំ គេ​ទាំង​២​នាក់​ស្នាក់នៅ​ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​មុនពេល​កើតហេតុ នៅ​ល្ងាច​ថ្ងៃទី​១៤ ខែ​កុ​ម្ភះ​ឆ្នាំ ២០១៥ ជនសង្ស័យ​ទាំងពីរ​នាក់​បាន​ផឹកស៊ី​ជា មួយ​គ្នា រហូតដល​ម៉ោងជាង​៨​យប់​ក៏មាន​ទំនាស់​ពាក្យសំដី​នឹង​គ្នា ពេលនោះ ជនសង្ស័យ​ឈ្មោះ ចាំង យ៉ាំង​គួ បាន​ទាញយក​ដំបង​ឬ​ស្សី​ពីងពុង​មក​វាយ​សំពង​ក្បាល​ជនរងគ្រោះ​បណ្តាលអោយ​រងរបួស​បែ​ក​ក្បាល​យ៉ាង​ធ្ងន់ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​មក​យក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង តែ​ដោយ​របួសធ្ងន់​ពេក គ្រូពេទ្យ​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​ភ្នំពេញ​ជា​បន្តទៀត​។

IMG_0338
​ក្រោយពេល​កើតហេតុ​ជនដៃដល់​បាន​គេចខ្លួនបាត់​មួយ​យប់ លុះ​ព្រឹក​ឡើង​ត្រូវ​សមត្ថកិច្ច​ក៏បាន​ចុះ​ស្រាវជ្រាវ​រុ​រក​ចាប់​ខ្លួនគេ​បានតែ​ម្តង យកមក​សាកសួ​រកសា​ង​សំណុំរឿង​តាមផ្លូវ​ច្បាប់។​ ​ជនសង្ស័យ​រូបនោះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង កសាង​សំណុំរឿង​ចោទប្រកាន់​ពីបទ ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បញ្ជូន​ខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បំពេញ​សំណុំបែបបទ​បន្ថែម​តាម​និតិ​វិធី បញ្ជូនទៅ​តុលាការខេត្ត​ផ្តន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់ ៕